ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់ផ្ទះមនុស្សធម៌ និងអណ្តូងទឹកស្អាត

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការីបានផ្តល់ផ្ទះមនុស្សធម៌ទី៤៥ និងអណ្តូងទឹកស្អាត ជូនដល់ប្អូនប្រុស…

ខេត្តសៀមរាប ៖លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការីបានផ្តល់ផ្ទះមនុស្សធម៌ទី៤៥ និងអណ្តូងទឹកស្អាត ជូនដល់ប្អូនប្រុស ប៊ុន បៀន អាយុ២៤ឆ្នាំ មានភរិយាឈ្មោះ ហែម ប៉ុក អាយុ២៣ឆ្នាំ មានកូនតូច២នាក់ ជាគ្រួសារទីទ័លក្រ និងខ្វះជំរករស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាបនាថ្ងៃទី០៤ ខែកម្ភៈ ឆ្នាំ២០១៨ ផ្ដួចផ្ដើមដោយលោក បណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ដែលមានផ្ទះមានទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ក្រាលក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាង កម្ពស់១,៨០ម៉ែត្រ បច្ចុប្បន្នដើរស៊ីឈ្នួលដកដំឡូង ដើម្បីដោះស្រាយជីវភាពគ្រួសារ ។

បន្ទាប់ពីប្រគល់ផ្ទះមនុស្សធម៌ទី៤៥ រួចលោកជំទាវ និងប្រតិភូបានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន២ ជូនដល់សហគមន៍ គឺអណ្ដូងទី២៥ ប្រគល់ជូនសហគមន៍ភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ និងអណ្ដូងទី២៦ ប្រគល់ជូនសហគមន៍ភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ដែលជាតំបន់ខ្វះខាតទឹកប្រើប្រាស់ ។
លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក បណ្ឌិត ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ លោកជំទាវ ក៏បានបន្តថា នេះជារដូវប្រាំងសូមបងប្អូនទាំងអស់ត្រូវចេះប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង និងសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។

អំណោយមនុស្សធម៌បន្ថែមទៀតក្នុងការប្រគល់ផ្ទះនោះរួមមាន មុង១ -ភួយ១ -សារុង១ -ក្រមា១ -កន្ទេល១ -អង្ករ៥០គីឡូក្រាម-មី១កេស -ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារ ផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមពិធីប្រគល់ផ្ទះម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល ដោយឡែកសម្រាប់ប្រជាពលរដ្ឋចូលរួមក្នុងពិធីប្រគល់អណ្ដូង ម្នាក់ៗទទួលបាន សារុង១ និងថវិកា ១ម៉ឺនរៀលផងដែរ ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ជួបធ្វើការងារមនុស្សធម៌ក្នុងសហគមន៍រួចមក លោកជំទាវ និងប្រតិភូបានអញ្ជើញត្រួតពិនិត្យអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ ដែលបានសាងសង់កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ មានទីតាំងស្ថិតនៅភូមិជប់ក្រោម ស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប សម្រេចរួចរាល់ជាស្ថាពរ ហើយអគារនេះគ្រោងនឹងបើកសម្ពាធនៅថ្ងៃខាងមុខឆាប់ៗនេះផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ