ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​របួសធ្ងន់​ម្នាក់​នៅ​ស្រុក​កៀនស្វាយ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត​កាលពី​វេលា​ម៉ោង​០៨​នឹង​១០​នាទី​យប់ ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០-៥១ ស្ថិត​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត​កាលពី​វេលា​ម៉ោង​០៨​នឹង​១០​នាទី​យប់ ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០-៥១ ស្ថិត​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ លុយ ដា​លី​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង បើកបរ​រថយន្ត​ពណ៌​ក្រហម​ចាស់ ប្រភេទ​ទេសចរណ៍ ពាក់​ស្លាក​លេខ ភ្នំពេញ ២E-០៨៥៨ បាន​រង​របួសធ្ងន់​ត្រូវ​សមត្ថកិច្ច​ទូរស័ព្ទ​ហៅ​រថយន្ត​សា​មុ​យ​របស់​មណ្ឌល​សុខភាព​ឃុំ​គគីរ​ធំ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។ ចំណែក​ភាគី​រថយន្ត​មួយ​គ្រឿង​ទៀត ពណ៌​សលាយ​ខៀវ ប្រភេទ​សណ្តោង​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​៣A-៣៦០៤ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ភាគី​រថយន្ត​ពណ៌​ក្រហម​បើក​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ លុះ​បើក​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​ពណ៌​ស​ដែល​កំពុង​បើកបរ​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​ពេញទំហឹង​តែ​ម្តង ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​នគរបាល​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចុះ​អន្ត​រាគមន៍​ធ្វើការ​វាស់វែង​យក​រថយន្ត​ខូចខាត​ធ្ងន់​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុកជា​ភ​ស្ថុ​តាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ។ ករណី​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​មក​ពី​អ្នកបើកបរ​រថយន្ត​ឈ្មោះ លុយ ដា​លី​ន ធ្វេសប្រហែស​មិន​ប្រុង​ប្រយ័ត្ន​រំលោភ​ទៅ​លើ​យានយន្ត​មក​ពី​ទិស​ដៅ​ផ្ទុយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ