ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​ថ្មើរជើង​ទី​៣​ស្ថាបនា​បាន​៥០%​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា បន្ទាប់​ពី​សំណង់​ស្ពាន​អាកាស​ផ្លូវ​ថ្មើរជើង​រង្វង់​មូល​នាង​គ​ង្ហី​ង​ដែល​មាន​ផ្លូវ​បំ​បែង​ជា​៥​បាន​ស្ថាបនា​រួច​ចរាចរ​ណ៏​នៅ​តំបន់​នេះ កាន់តែ​ប្រសើរ​ឡើង​ឬ​ក៏​អាច​និយាយ​បាន​ថា មិន​មានការ​កកស្ទះ​ចរាចរ​ណ៏​តែ​ម្តង ។ លោក សាំ ពិសិដ្ឋ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា បន្ទាប់​ពី​សំណង់​ស្ពាន​អាកាស​ផ្លូវ​ថ្មើរជើង​រង្វង់​មូល​នាង​គ​ង្ហី​ង​ដែល​មាន​ផ្លូវ​បំ​បែង​ជា​៥​បាន​ស្ថាបនា​រួច​ចរាចរ​ណ៏​នៅ​តំបន់​នេះ កាន់តែ​ប្រសើរ​ឡើង​ឬ​ក៏​អាច​និយាយ​បាន​ថា មិន​មានការ​កកស្ទះ​ចរាចរ​ណ៏​តែ​ម្តង ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​សំណង់​ការ​រ​ដ្ឋា​ន​ស្ថាបនា​ស្ពាន​អាកាស​ផ្លូវ​ថ្មើរជើង​រង្វង់​មូល​នាង​គ​ង្ហី​ង​អនុវត្ត​ន៏​បាន​៥០​ភាគរយ ដែល​ក្រុមការងារ​បាន​នឹង​កំពុង​ជុំរុញ​ឲ្យ​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

លោក បន្ត​ថា ការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង​នេះ​ក្រោម​កិច្ចសហការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​ក្រុមហ៊ុន OCIC ក្នុង​គោលបំណង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ថ្មើរជើង​ឆ្លងកាត់​ទីតាំង​ភ្លើងស្តុប​មិន​ប៉ះពាល់​ចរាចរ និង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរ​ណ៏​នៅ​តំបន់​នោះ​ផង​ដែរ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នាង​គ​ង្ហី​ង​សម្រេច​លទ្ធផល​បាន​៥០​ភាគរយ​ហើយ ដោយ​សរសរ​ស្ពាន​ចំនួន​៦​កន្លែង​នៅ​ជុំវិញ​រង្វង់​មូល​ត្រូវ​បាន​ចាក់​បេតុង​រួចរាល់ ។ ចំណែក​ការងារ​ចំពោះ​មុខ​កំពុង​ស្ថាបនា​គ្រឿង​បង្គុំ​សំណង់​ផ្នែក​ខាងលើ និង​គ្រឿង​បង្គុំ​សំណង់​ជណ្តើរយន្ត​ដោយ​ក្រុមការងារ​បាន​នឹង​កំពុង​សំរុក​ឲ្យ​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

គួរ​បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង​មាន​ចំនួន​៣​គឺ​នៅ​មុខ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ខណ្ឌ​ពោធិ​សែន​ជ័យ​២​កន្លែង និង​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង​ក្នុង​ខណ្ឌ​៧​មក​រា​នេះ​មួយ​កន្លែង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ