ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិច​អ​ញ្ចឹ​ង​ណ៎​…​ជួសជុល​ពង្រីក​ផ្លូវជាតិ​លេខ​១១ ធ្វើ​ឱ្យ​ខូច​ផ្លូវជាតិ​លេខ​៣១៦

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កំណាត់​ផ្លូវជាតិ​លេខ​៣១៦​ដែល​ត​ភ្ជាប់​ពី​ទីរួមស្រុក​ស្វាយ​អ​ន្ទ​រ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៨​អា ស្ថិត​ក្នុង​ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កំពុង​រង​ការ​ខូចខាត​យ៉ាងដំណំ​ដោយសារ​តែ​គេ​បើក​ឱ្យ​រថយន្ត​យី​ឌុ​ប​ធំ​ៗ​បើក​ឆ្លងកាត់​តាម​ផ្លូវ​នេះ ។ ប្រជាពលរដ្ឋ​នៅ​ផ្សារ​ស្វាយ​អ​ន្ទ​រ​បានឱ្យ កោះសន្តិភាព…

ខេត្តព្រៃវែង ៖ កំណាត់​ផ្លូវជាតិ​លេខ​៣១៦​ដែល​ត​ភ្ជាប់​ពី​ទីរួមស្រុក​ស្វាយ​អ​ន្ទ​រ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៨​អា ស្ថិត​ក្នុង​ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កំពុង​រង​ការ​ខូចខាត​យ៉ាងដំណំ​ដោយសារ​តែ​គេ​បើក​ឱ្យ​រថយន្ត​យី​ឌុ​ប​ធំ​ៗ​បើក​ឆ្លងកាត់​តាម​ផ្លូវ​នេះ ។

ប្រជាពលរដ្ឋ​នៅ​ផ្សារ​ស្វាយ​អ​ន្ទ​រ​បានឱ្យ កោះសន្តិភាព ដឹង​ថា ពី​មុន​រថយន្ត​ធំ​ៗ​គ្រប់​ប្រភេទ​គេ​ឱ្យធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១១​ខាង​មុខ​ផ្សារ​ស្វាយ​អ​ន្ទ​រ ចំណែក​ផ្លូវ​លេខ​៣១៦​ដែល​ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​គេ​អនុញ្ញាតិ​ឱ្យ​បើក​ឆ្លងកាត់​បាន​សំរាប់​តែ​រថយន្ត​តូច​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​រាជរដ្ឋាភិបាល​ធ្វើការ​ជួសជុល​ពង្រីក​ផ្លូវជាតិ​លេខ​១១​គេ​ក៏​បាន​បិទផ្លូវ​ជាតិ​លេខ​១១ ត្រង់​ចំណុច​ច្រមុះជ្រូក ក្នុងភូមិ​ពោធិ៍​ចិ​ន្ដាំ ខាងត្បូង​សាលាស្រុក​ស្វាយ​អ​ន្ទ​រ រហូត​ដល់​រង្វង់​មូល​ផ្លូវជាតិ​លេខ​៨​អា ចាប់តាំងពី​ដើម​ខែមករា​រហូត​ដល់​សព្វថ្ងៃ ដោយ​បង្វែរ​ឲ្យ​រថយន្ត​ធំ​ៗ​គ្រប់​ប្រភេទ​បើក​វាង​ទៅ​តាម​ផ្លូវ​លេខ​៣១៦​វិញ ទើប​ធ្វើ​ឲ្យ​ផ្លូវ​នេះ​ខូច​បន្តិច​ម្ដង​ៗ​រហូត​ធ្ងន់ធ្ងរ​ដូច​ឃើញ​ក្នុង​រូបភាព​នេះ ។

ពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា ការ​បិទផ្លូវ​ជាតិ​លេខ​១១​ជា​បណ្ដោះអាសន្ន​នេះ​គឺ​គេ​ហាម​តែ​រថយន្ត​ធំ​ៗ​ប៉ុណ្ណោះ​ដោយ​ឱ្យ​វាង​ទៅ​តាម​ផ្លូវជាតិ​លេខ​៣១៦ ចំណែក​រថយន្ត​តូច​ៗ ឬ​ម៉ូតូ​មិន​ត្រូវ​បាន​គេ​ហាមឃាត់​ទេ​គឺ​នៅ​អាច​ចរាចរ​បានជា​ធម្មតា ។ ចំពោះ​ការ​ជួសជុល និង​ពង្រីក​ផ្លូវ​ឱ្យ​កាន់តែ​ធំ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត និង​គាំទ្រ​ខ្លាំង​ណាស់ ប៉ុន្តែ​ពួក​គាត់​ក៏​មានការ​សោកស្តាយ​ដែរ​នៅ​ពេល​ដែល​គេ​ធ្វើ​ផ្លូវ​មួយ​ហើយ​បែរជា​ធ្វើ​ឱ្យ​ខូច​ផ្លូវ​មួយទៀត​បែប​នេះ ។

លោក ប៉ិច សុង អភិបាលស្រុក​ស្វាយ​អ​ន្ទ​របា​ន​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​គេ​បិទ​ត្រង់​ចំណុច​មុខ​ផ្សារ​នោះ​គឺ​ក្រុមហ៊ុន​ចិន​ជា​អ្នក​បិទ​ព្រោះ​គេ​ធ្វើការ​កាយ​ដាក់​លូ ហើយ​ផ្លូវ​លេខ​៣១៦​ដែល​ខូច​នោះ ពេល​ចិន​ធ្វើ​ផ្លូវជាតិ​លេខ​១១​រួច យើង​នឹង​ស្នើ​ឲ្យ​មន្ទីរ​ជួសជុល​ឡើង​វិញ​មិន​ទុក​ឱ្យ​ខូច​បង្ក​ការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បែប​នេះ​ទេ ។

ចំណែក​លោក អ៊ុ​ន សុធា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ករណី​នេះ​លោក​នឹង​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​មើ​នៅ​ទីតាំង​ដែល​ចិន​កំពុង​ដាក់​លូ​នោះហើយ​​​បើសិនជា​២​ទៅ​៣​ថ្ងៃ​ទៀត​រួចរាល់​មន្ទីរ​នឹង​ដាក់​គ្រឿងចក្រ​ទៅ​ជួសជុល​ផ្លូវ​លេខ​៣១៦​ដែល​ខូច​​នោះ​​ឡើង​វិញ​ភ្លាម ។ លោក​បន្ត​ថា បើ​ជួសជុល​នៅ​ពេល​នេះ​ក៏​មិនកើត​ដែរ ព្រោះ​មិន​អាច​ធ្វើ​ទាំង​​ពីរ​ក្នុង​ពេល​តែ​មួយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ