ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ដេញ​ពី​យប់​ព្រឹក​ឡើង​បែកធ្លាយ​ទីតាំង​ទទួលផលចោរកម្ម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​នឹង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហេម រិ​ទ្ធី…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​នឹង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហេម រិ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​លោក តុប ឈុ​ន​ឡុ​ង បាន​ចុះ​ឆែកឆេរ​ផ្ទះ​មួយ​កន្លែង​ដែល​ស្តុក​ម៉ូតូ​បទល្មើស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។

តាម​សេចក្តីរាយការណ៍​បន្ថែម​ថា ការ​ចុះ​ឆែកឆេរ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កាលពី​យប់មិញ​នេះ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​កាច់​.​ក​ម៉ូតូ​រហូត​ឈាន​​​ទៅ​ចាប់​ដល់​ចំណុច​ខាងលើ​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ ។

ប៉ុន្តែ​កាលពី​យប់មិញ​មិន​ទាន់​បាន​ចុះ​ឆែកឆេរ​ផ្ទះ​​នោះ​ទេ ​ដោយ​មិន​ទាន់​មាន​គោល​ការ​ពី​ព្រះរាជអាជ្ញា​រង ទើបតែ​វេលា​ព្រឹក​នេះ​សមត្ថកិច្ច​ទទួល​បានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​រង​ចុះ​ឆែកឆេរ​ទីតាំង​ខាងលើ​ប្រទះ​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ពាក់ព័ន្ធ​ករណី​ចោរកម្ម និងបានឃាត់ខ្លួនជនសង្ស័យដែលជាម្ចាស់ផ្ទះ២នាក់ម្តាយ និងកូនយកទៅសួរនាំផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ