ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ខ្លែ​ម​សម្តី​ម្នាក់​ដេកពេទ្យ​ម្នាក់​ទៀត​ដេក​គុក

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​២​នាក់​ផឹកស្រា​ខ្លែ​ម​សម្តី​នឹង​គ្នា ម្នាក់​ដេកពេទ្យ ម្នាក់​ទៀត​ដេក​គុក ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​នឹង​៣០​យប់ ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ឆេ​ង​ឡុ​ក…

ខេត្តរតនគិរី ៖ បុរស​២​នាក់​ផឹកស្រា​ខ្លែ​ម​សម្តី​នឹង​គ្នា ម្នាក់​ដេកពេទ្យ ម្នាក់​ទៀត​ដេក​គុក ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​នឹង​៣០​យប់ ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ឆេ​ង​ឡុ​ក ស្ថិត​នៅ​ក្នុងភូមិ​ប៉ុង ឃុំ​ប៉ង ស្រុក​វើ​ន​សៃ ។ យោង​តាម​របាយការណ៍​របស់​មន្ត្រី​នគរបាល​ស្រុក​វើ​ន​សៃ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឡ​ច វ​ណ្ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មៃ​រ បាន​រង​របួសធ្ងន់​បែកក្បាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ គី​ន ធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ទាំង​២​ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ក្រោយ​កើតហេតុ​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ