ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​ប៉ូលិស​វៀតណាម

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការ​រង​នគរបាល​ខេត្ត តំណាង​លោក​ឧត្តមសេនីយ៍ត្រី…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការ​រង​នគរបាល​ខេត្ត តំណាង​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​វៀតណាម​ចំនួន​១៦​នាក់ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ផា​ម វ៉ា​ន់​ជុង ប្រធាន​វិជ្ជា​ស្ថាន​ស៊ើបការណ៍​ក្រៅប្រទេស មក​ពី​សាលា​មធ្យមសិក្សា​ជាន់ខ្ពស់ សន្តិសុខ​ប្រជាជន​វៀតណាម នៅ​ទីក្រុង​ហូ​ជី​មិ​ញ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ដោយ​មានការ​រួម​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក សន្តិសុខ នាយ នាយ​រង ការិយាល័យ ដែល​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ ។

ក្នុង​ពិធី​សំណេះសំណាល​នា​ពេល​នេះ លោក ផា​ម វ៉ា​ន់​ជុង ប្រធាន​វិជ្ជា​ស្ថាន ស៊ើបការណ៍​ក្រៅប្រទេស មក​ពី​សាលា​មធ្យមសិក្សា​ជាន់ខ្ពស់ សន្តិសុខ​ប្រជាជន​វៀតណាម នៅ​ទីក្រុង​ហូ​ជី​មិ​ញ ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ការ​អនុវត្ត​ច្បាប់ និង​ការ​អនុវត្តន៍​នីតិវិធី​របស់​នគរបាល​ព្រហ្មទណ្ឌ និង​នគរបាល​ប្រឆាំង​បទល្មើស និង​កិច្ច​ការពារ​ថែរក្សា​សន្តិសុខ សុ​វ​តិ្ថ​ភាព សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ ។

ក្នុង​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការ​រង​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​ថា ជំនួស​មុខ​ឱ្យ​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត និង​ក្នុង​នាមខ្លួន​លោក​ផ្ទាល់ សូម​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​រីករាយ​ចំពោះ​វត្តមាន​គណៈប្រតិភូ​នា​ពេល​នេះ ពាក់ព័ន្ធ​លើ​ការងារ​កិច្ច​ប្រតិបត្តិ​ការណ៍​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​នៅ​តាម​ណ្តា​ភូមិសាស្ត្រ​ក្នុង​ខេត្ត ដែល​កងកម្លាំង​នគរបាល​បាន​អនុវត្តន៍​កន្លង​មក​ក្រោម​ការ​បញ្ជា​ដឹកនាំ នៃ​ក្រសួងមហាផ្ទៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត កងកម្លាំង​នគរបាល​ទាំងអស់​តែង​បាន​អនុវត្ត​ភារៈកិច្ច​ជំនាញ និង​នីតិវិធី​ស្រប​តាម​គោល​ការ​ច្បាប់​លើ​ការងារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ជា​ពិសេស​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អ្នក​វិនិយោគទុន​ដែល​មក​បណ្ដាក់ទន់​ក្នុង​ខេត្ត​បាន​យ៉ាង​ល្អ​ប្រសើរ ។

បន្ទាប់​មក លោក ផា​ម វ៉ា​ន់​ជុង បាន​ថ្លែងអំណរគុណ ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការ​រង​នគរបាល​ខេត្ត ដែល​បាន​ជួយ​សម្រួល និង​សហ​ការណ៍ និង​ឆ្លៀតពេល​ដ៏​មមាញឹក​ដើម្បី​ជួប​សំណេះសំណាល​គ្នា​ក្នុង​ការ​ស្វែង​យល់ និង​ដក​បទ​ពិ​សោទ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រឹតចំណង​សាមគ្គីភាព​រវាង​គ្នា​ឱ្យ​បាន​ស្អិតរ​មួ​ត ។ លោក​បន្ត​ទៀត​ថា ចាប់ពី​ពេល​នេះ​ទៅ យើង​នឹង​បន្ត​សហ​ការណ៍ និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថ្វេ​រ​ឡើង​ថែម​ទៀត ក្នុង​ការ​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ