ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ​ហ៊ាន​រារាំង​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់ (មានវីដេអូ)

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនសង្ស័យ​២​នាក់​ដែល​រំលោភ​យក​ដី​រដ្ឋ និង​រារាំង​សមត្ថកិច្ច​ក្នុង​ប្រ​តិ​ប​តិ្ត​ការណ៍​រុះរើ​បង្គោលរបង​ព័ទ្ធ​លោះ​បន្លា​ខុសច្បាប់​របស់​ឈ្មោះ ហួ​ន សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​យោធា កងពលតូច​អន្តរាគមន៍​លេខ​៦…

ខេត្តសៀមរាប ៖ ជនសង្ស័យ​២​នាក់​ដែល​រំលោភ​យក​ដី​រដ្ឋ និង​រារាំង​សមត្ថកិច្ច​ក្នុង​ប្រ​តិ​ប​តិ្ត​ការណ៍​រុះរើ​បង្គោលរបង​ព័ទ្ធ​លោះ​បន្លា​ខុសច្បាប់​របស់​ឈ្មោះ ហួ​ន សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​យោធា កងពលតូច​អន្តរាគមន៍​លេខ​៦ ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​២ នោះ​ត្រូវ​កងរាជអាវុធហត្ថ​ចាប់​បញ្ជូន​ទៅ​គុក​ចោទ​ពី​បទ «​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​» ។ មូលហេតុ​គឺ​ពួក​នោះ​បាន​ដក​បង្គោល​របស់​អាជ្ញាធរ​អប្សរា​ចោល ហើយ​យក​បង្គោល​ថ្ម​មក​ដាំ​ជំនួស ទើប​អាជ្ញាធរ​ក្តៅក្រហាយ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន ព្រោះ​ជន​ទាំង​២​នាក់​បាន​មើលងាយ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ បន្ទាប់​ពី​ក្រុមការងារ​ចម្រុះ​រួម​មាន អាវុធហត្ថ​ក្រុង​/​ខេត្ត នគរបាល​ក្រុង​/​ខេត្ត មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា មន្ត្រី​សាលាក្រុង​សៀមរាប មេធាវី​ប្រចាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​សម្រប​ស្រួល​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិ​ការណ៍​រុះរើ នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ព្រមទាំង​នាំ​ខ្លួន​បក្ខពួក​ចំនួន​២​នាក់ ដែល​បាន​មក​រារាំង​អាជ្ញាធរ​កំពុងធ្វើការ​ជា​លើក​ទី​២​ផង​ដែរ ។

ទី​១.​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ និង​ទី​២.​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ ខណៈ​ដី​ដែល​គណៈកម្មការ​ចម្រុះ​ចុះ​រុះរើ​ជា​លើក​ទី​២​នេះ គឺ​មាន​ដី​២​ទីតាំង ទីតាំង​ទី​១.​មាន​ទំ​ហ៊ុំ​៤០​ម៉ែត្រ X ៨០​ម៉ែត្រ និង​ទីតាំង​ទី​២.​មាន​ទំ​ហ៊ុំ​៤០​ម៉ែត្រ X ៨០​ម៉ែត្រ ដូច​គ្នា ដែល​ត្រូវ​បាន​ក្រុម​លោក ហួ​ន សីហា មន្ត្រី​យោធា និង​បក្ខពួក​២​នាក់ មក​វាទ​ទី​យក​ដី​ដើម្បី​ធ្វើ​ជា​កម្ម​សិទ្ធ​ខ្លួនឯង ប៉ុន្តែ​បែរជា​នាំ​គ្នា​ខ្លះ​រត់ ខ្លះ​ជាប់​ខ្នោះ ខណៈ​រារាំង​សមត្ថកិច្ច ។ ហេតុ​ការ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​រារាំង​សមត្ថកិច្ច​នោះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ខាងត្បូង​ក្រោលសេះ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ។

បើ​តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា មុន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ​នោះ គឺ​ដោយ​មាន​ពាក្យបណ្តឹង​ចំនួន​៣​រូប និង​មានការ​សម្របសម្រួល​ពី​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ខណៈ​ជន​ទាំង​២​នោះ បាន​បង្ក​លក្ខណៈ​ក្នុង​ការ​ចុះ​ប្រតិបត្តិ​ការណ៍​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​កំពុង​រុះរើ​បង្គោលរបង​ព័ទ្ធ​លោះ​បន្លា​ខុសច្បាប់​គណៈ​របស់​ឈ្មោះ ហួ​ន សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​យោធា​កងពលតូច​អន្តរាគមន៍​លេខ​៦ ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​២ នោះ​ទើប​កម្លាំង​ប៉េ​អឹ​ម​ហ៊ាន​នាំ​ខ្លួន​ជន​នោះ​បញ្ជូន​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ប្រភព​បាន​បន្ត​ថា ដើមបណ្តឹង​ទាំង​៣​រូប ដែល​ប្តឹង​ជនសង្ស័យ​ទាំង​២​នាក់ ចោទ​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា នឹង​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​នោះ ទី​១.​លោក ឈិ​ត បូ​រ៉ា​វុ​ធ មេធាវី​រាជ​រដ្ឋ​ភិ​បាល ទី​២.​លោក ភុំ ប៊ុ​ន​ផា​ន់ អត្តលេខ​៣១៧ ការិយាល័យ​ផ្ទះ​លេខ​០១៨៨ ក្រុម​ទី​៧ ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប និង​ទី​៣.​លោក ស៊ុន សុ​ជាតិ អត្តលេខ​៣០២ ឱ្យធ្វើ​ជា​តំណាង​ដោយ​អាណត្តិ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។ ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ប៉េ​អឹ​ម​ចាប់ខ្លួន​នោះ​មាន ទី​១.​ឈ្មោះ ហួ​ន មក​រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បុ​ខរ​បរ​បុគ្គលិក​ព្រ​លាន​យន្តហោះ​សៀមរាប មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​អំពិល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប ។ ទី​២.​ឈ្មោះ អន សា​រឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​លក់​សាច់​ជ្រូក ស្រុក​កំណើត​ភូមិ​កំពង់​រាប ឃុំ​កំពង់​រាប ស្រុក​កោះ​សូ​ទី​ន ខេត្តកំពង់ចាម បច្ចុប្បន្ន​នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្ត​សៀ​បរាប ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ដែល​រារាំង​សមត្ថកិច្ច​កំពុង​ចុះ​អនុវត្ត​រុះរើ​របង​នោះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ដាក់គុក​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៨ ចោទ​ពី​បទ «​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា នឹង​ប៉ះពាល់​កម្មសិទ្ធិ នៃ​ទ្រព្យសម្បត្តិ​សាធារណ​» ៕

https://youtu.be/ewzEvNq9J_8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ