ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិតព្រោះតែ​​ការពារ​ព្រហ្ម​ចារី ប្រឆាំង​ព្រាន​នារី​រហូតដល់នាង​អស់​ជីវិត​

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ យុវតី​ជា​សិស្សសាលា​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្នុង​ករណី​ប៉ង​រំលោភ​តែ​មិន​បាន​សម្រេច​ហើយ​សម្លាប់ និង​បានបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ វេលា​ម៉ោង​៧​ព្រឹក ។ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​អំពី​ករណី​ខាងលើ ឪពុក​ម្តាយ​យុវតី​រង​គ្រោះ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន…

ខេត្តរតនគិរី ៖ យុវតី​ជា​សិស្សសាលា​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្នុង​ករណី​ប៉ង​រំលោភ​តែ​មិន​បាន​សម្រេច​ហើយ​សម្លាប់ និង​បានបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ វេលា​ម៉ោង​៧​ព្រឹក ។ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​អំពី​ករណី​ខាងលើ ឪពុក​ម្តាយ​យុវតី​រង​គ្រោះ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ។

តាម​មន្ត្រី​សមត្ថកិច្ច​ដែល​ទៅ​ពិនិត្យ​ផ្ទាល់​បានឱ្យ​ដឹង​ថា យុវតី​រង​គ្រោះ  អាយុ​១៨​ឆ្នាំ ជន​ជាតិ​គ្រឹ​ង ជា​សិស្ស​ថ្នាក់​ទី​១២នៅ​វិទ្យាល័យ ហ៊ុន សែន  ។ កន្លែង​ដែល​ប្រទះ​ឃើញ​សព​នាង គឺ​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៣០​ម៉ែត្រ ដែល​សង្ស័យ​ជនល្មើស​ចាប់​នាង​ខ្ទប់មាត់​អូស​មក​ខាងជើង​ផ្ទះ ដែល​មាន​ស្មៅ​ដុះ​ខ្ពស់​ៗ ហើយ​ធ្វើ​សកម្មភាព​រំលោភ ។ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន ប្រហែល​ការ​ប៉ង​រំលោភ​នោះ​មិន​បាន​សម្រេច​ទេ ដោយសារ​នាង​តដៃ​ទើប​ឈាន​ដល់​ការ​សម្លាប់​ព្រោះ​អាច​ជា​មនុស្ស​ស្គាល់គ្នា ។

តាម​ការ​ពិនិត្យ នៅ​លើ​ខ្លួនប្រាណ​សព​មាន​ស្នាម​របួស​ចំនួន​២​កន្លែង គឺ​ថ្ពាល់​ខាងឆ្វេង​ហើមយ៉ាង​​ខ្លាំង​និង​មាន​ឈាម​ចេញ​តាម​ភ្នែក​និង​ច្រមុះ និង​នៅ​លើ​ទ្រូង​មាន​ស្នាម​ជាំ​ខ្មៅ​ពេញ​ទាំងអស់ ។ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច គឺ​ជនសង្ស័យ​អាច​វាយ​នាង​នឹង​ដៃ​យ៉ាង​ខ្លាំង និង​មាន​ដាច់​ឡេវអាវចំនួន​៥ ។ ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​នេះ អាច​សន្និដ្ឋាន​បាន​ថា ជនល្មើស​រំលោភ​មិន​ទាន់​បាន​សម្រេច​ទេ មូលហេតុ​គឺ​ពុំ​មាន​ឃើញ​ទឹកកាម​ប្រឡាក់​លើ​ប្រដាប់​ភេទ​ឡើយ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួច លោក ឆុត អាត់ អាយុ​៤៣​ឆ្នាំ ដែល​ជា​ឪពុក​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែកុម្ភៈ បន្ទាប់ពី​កូនស្រី​គាត់​ជិះ​ម៉ូតូ​ចេញ​ពីសា​លាមក​ដល់​ផ្ទះ ក៏​ស្រាប់តែ​ឃើញ​តែ​ម៉ូតូ​នៅ​ក្បែរ​ផ្ទះ តែ​គាត់​ក៏​មិន​បាន​សង្ស័យ​ពី​ការ​បាត់​ខ្លួន​កូនស្រី​ទេ ហើយ​ក៏​មិន​បាន​ដើរ​រក​ដែរ ព្រោះ​ស្មាន​តែ​កូន​ចូល​ដេក ។ ជា​ទម្លាប់​របស់​កូនស្រី​គាត់ គឺ​នាង​ដេក​នៅ​តូប​មុខ​ផ្ទះ​ម្នាក់ឯង ហើយ​ពួក​គាត់​ជា​ម្តាយ​ឪពុក​ដេក​នៅផ្ទះធំ​ខាងក្រោយ​តូប ។ លុះដល់​វេលា​ម៉ោង​៣​ទៀប
ភ្លឺ គាត់​ជា​ឪពុក​បាន​មក​គោះ​ទ្វារ​តូប​ដែល​កូនស្រី​ដេក​មិនឃើញ​កូនស្រី ក៏​នាំ​គ្នា​ដើរ​រក​ជុំវិញ​ផ្ទះ ស្រាប់តែ​ប្រទះ​ឃើញ​សព​កូន​នៅ​ខាងជើង​តូប​ដែល​នាង​ដេក ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៣០​ម៉ែត្រ ។

ឪពុក​យុវតី​រង​គ្រោះ​រៀបរាប់​ទៀត​ថា នៅ​ពេល​ប្រទះ​ឃើញ​សព​កូនស្រី​នេះ គឺ​បាន​បាត់​ខ្សែក​ប្លា​ទី​ន​១​ខ្សែ កងដៃ​ចំនួន​៥​កង ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​៨០​ម៉ឺន​រៀល និង​ទូរស័ព្ទ​អាយ​ហ្វូ​ន១​គ្រឿង ។ គាត់​មានកូន​ចំនួន​៣​នាក់​(​ប្រុស​២ ស្រី​១)​ហើយ​កូនស្រី​ដែល​ស្លាប់​ជា​កូនច្បង ។ ក្រោយពេល​មាន​គ្រោះ​អកុសល​បែប​នេះ នៅផ្ទះ​របស់​គាត់ ក្រុម​សាច់ញាតិ​និង​មិត្តភក្តិ​កូនស្រី​គាត់​ដែល​រៀន​ជាមួយ​គ្នា បាន​នាំ​គ្នា​មក​មើល​សព​យ៉ាង
ច្រើន​កុះករ ហើយ​ស្រែកយំ​គ្រប់​ៗ​គ្នា បង្ហាញ​ពី​ការ​សោកស្តាយ​ជីវិត​របស់​នាង​យ៉ាង​ខ្លាំង ។

ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​បាន​កំណត់​មុខសញ្ញា​ជន​ជា​ឃាតករ​នោះ​ទេ តែ​ច្បាស់​ណាស់​ការ​សម្លាប់​ក្នុង​អំពើ​ប៉ុនប៉ង​ចាប់រំលោភ​នេះ​ច្រើន​តែ​ជា​ស្នាដៃ​មនុស្ស​ស្គាល់គ្នា និង​ជា​ការ​សម្លាប់​បំបិទមាត់ ។ ឃាតកម្ម​បែប​នេះ​ជន​ដៃដល់​មិន​អាច​រួចខ្លួន​បាន​យូរ​ឡើយ​នឹង​ឈាន​ទៅ​ស្រាវជ្រាវ​រក​ឃើញ​ឆាប់​ៗ​មិន​ខាន ៕ ​

អត្ថបទសរសេរ ដោយ