ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការជិត100ម៉ោង ជនដៃដល់ជាប៉ូលិសត្រូវចាប់ខ្លួន

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការ​តាម​ប្រមាញ់​ជន​ដៃដល់​ ដែល​បាន​បាញ់​សម្លាប់​មន្ត្រី​ការពារ​ឈើ​ព្រៃ​៣​នាក់​ដែល​ធ្វើ​ឱ្យ​ញ័រ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​នោះ​ ក្នុង​រយៈពេល​មិន​ដល់​១០០​ម៉ោង សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋានមេមត់ ខេត្ត​ត្បូងឃ្មុំចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ ដែល​ជន​នេះ​ ត្រូវ​ចាប់ខ្លួន​ក្នុង​ហាង​គុយទាវ​យីហោ​…

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការ​តាម​ប្រមាញ់​ជន​ដៃដល់​ ដែល​បាន​បាញ់​សម្លាប់​មន្ត្រី​ការពារ​ឈើ​ព្រៃ​៣​នាក់​ដែល​ធ្វើ​ឱ្យ​ញ័រ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​នោះ​ ក្នុង​រយៈពេល​មិន​ដល់​១០០​ម៉ោង សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋានមេមត់ ខេត្ត​ត្បូងឃ្មុំចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ ដែល​ជន​នេះ​ ត្រូវ​ចាប់ខ្លួន​ក្នុង​ហាង​គុយទាវ​យីហោ​ ឥន្ទ្រី ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ពី​ខេត្ត​ត្បូងឃ្មុំ​មក​ថា ជន​ដៃដល់​ដែល​ជា​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​
រ​លែ ដែល​សង្ស័យ​ជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ ត្រូវ​បាន​ចាប់ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ នៅ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខណៈ​ជន​ដៃដល់​រូប​នេះ​បម្រុង​រត់គេច​ខ្លួន​ទៅ​ស្រុក​កំណើត​នៅ​ខេត្តព្រៃ
វែង ។

លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​ខេត្តមណ្ឌលគិរី​បានឱ្យ​ដឹង​ថា នាយប៉ុស្តិ៍​នគរបាល​អូរ​រ​លែ​ឈ្មោះ ផល ពេញ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​គឺជា​អ្នក​បាញ់​សម្លាប់​មន្ត្រី​ទាំង​៣​នាក់​ពិតប្រាកដ​មែន ដោយ​ផ្តើម​ចេញពី​ការ​ទាស់ទែង​គ្នា ។ តែ​លោកស្នងការ​មិន​បាន​លម្អិត​ថា ​ពួក​គេ​មាន​វិវាទ​រឿង​អ្វី​នោះ​ទេ ។ ក្រោយ​សាកសួរ​បន្តិច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាកសួរ​បន្ថែម​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ហើយ​ត្រូវ​នាំ​ខ្លួន​ត្រឡប់​ទៅ​កាន់​ខេត្តមណ្ឌលគិរី​វិញ​ ដើម្បី​បន្ត​នីតិវិធី ។

លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បាន​ប្រាប់​បញ្ជាក់​ទៀត​ថា ជន​ដៃដល់​បាន​សារភាព​ហើយ​ថា ខ្លួន​គឺជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​ទាំង​៣​នាក់​មែន ដោយ​គាត់​ថា​ មក​ពី​មាន​គំនុំ​និង​ឈ្លោះ​ជាមួយ​គ្នា ។ យ៉ាងណា​ក៏​ដោយ លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ មិន​អាច​បញ្ជាក់​ឱ្យ​លម្អិត ចំពោះ​ដំណើររឿង​ពាក់ព័ន្ធ​ការ​ទាស់ទែង​គ្នា​នោះ​ឡើយ ។ តែ​គេ​នៅ​ចាំ​បាន​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​មុន​នេះ​ថា មុន​ពេល​មានការ​បាញ់ប្រហារ​នោះ គឺ​មន្ត្រី​ទាំង​៣​នាក់​បាន​ប្រទះ​ឃើញ​ក្រុម​ជនជាតិ​វៀតណាម កំពុង​អារឈើ​នៅ​ចំណុច​អូរ​ហុច និង​បាន​រាយការណ៍​មក​ថ្នាក់លើ​របស់​ខ្លួន និង​ទទួល​បានការ​ណែនាំ​ឱ្យ​ដកថយ​សិន​ចាំ​នាំ​កម្លាំង​ទៅ​បង្ក្រាប​តែ​ម្តង ។

តាម​ប្រភព​នោះ​ថា មានការ​ចេញ​មុខ​សម្របសម្រួល​ជាមួយ​មន្ត្រី​ទាំង​៣​នាក់​ពី​នាយ​ប៉ុស្តិ៍​អូរ​រ​លែ និង​យោធា​ព្រំដែន​តែ​មិន​ត្រូវ​គ្នា​ទេ ។ ខណៈ​មន្ត្រី​ទាំង​៣​ដកថយ​ពី​ចំណុច​នោះ ក៏​មានការ​បាញ់ប្រហារ​តែ​ម្តង ដូច្នេះ​ការ​សម្លាប់​មិន​ញញើត​ដៃនេះ​ អាច​មានការ​ពាក់ព័ន្ធ​និង​បទល្មើស​ព្រៃឈើ ។ អ្វី​ដែល​ជា​អនុស្សាវរីយ៍​របស់​អ្នក​ស្លាប់​គឺ​លោក តើន សុខ​ណៃ ជា​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន ​គឺ​បាន​ថតរូប​ជា​ច្រើន​នៅ​ចំណុច​នោះ​រហូត​ដល់​ពួក​គេ​ទាំង​៣​នាក់ ​បាន​ថត​រួម​គ្នា​ដោយ​អ្នក​ភូមិ​ដែល​រួម​ដំណើរ ។

គិត​ត្រឹម​យប់​ថ្ងៃ​២ កុម្ភៈ មន្ត្រី​យោធា​ការពារ​ព្រំដែន​៣​នាក់ និង​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​មនុស្ស​៣​នាក់ នៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ខណៈ​ជន​ដៃដល់​ជា​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ ឈ្មោះ ផល ពេញ បាន​ព្យាយាម​រត់គេច​ខ្លួន ខណៈ​យោធា​ម្នាក់​ឈ្មោះ កើត វេហា ហៅ​ឆៃ បាន​ចូលខ្លួន​សារភាព ។

យោង​តាម​លោក​ឧត្តមសេនីយ៍ឯក ហុង វិ​ណុ​ល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​សមាជិក​គណៈ​ក​មា្ម​ធិ​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ ដែល​កំពុង​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​ករណី​នេះ បាន​ថ្លែង​ថា មុន​ពេល​មានការ​ចាប់ខ្លួន​ឈ្មោះ ផល ពេញ នេះ​គឺ​កម្លាំង​រុករក​ប្រមាណ​១០០​នាក់​បាន​តាម​ប្រមាញ់​ក្នុង​ព្រៃ ដើម្បី​ចាប់ខ្លួន​ជន​ដៃដល់​ដែល​ពាក់ព័ន្ធ​និង​ការ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ទាំង​៣​នាក់ ។ ជនសង្ស័យ​ដែល​ត្រូវ​បាន​កំណត់​តាំងពី​ដំបូង​គឺ​ឈ្មោះ ផល ពេញ បូក​រួម​ទាំង​ឈ្មោះ កើត វេហា និង​ឈ្មោះ ងួ​រ ជាម​ន្ដ្រី​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​អូរ​រ​លែ ព្រមទាំង​ជន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ការ​បាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ប៉ុស្ដិ៍​អូរ​រ​លែ ក្នុងភូមិ​សាស្ដ្រ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ បាន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់​រួម​មាន​៖ មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វ​ឌ្ឍ​នា​,​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម អភិរក្ស​សត្វព្រៃ Wildlife Conservation Society (WCS)​ឈ្មោះ ថុ​ល ខ្នា ដែល​ការ​បាញ់ប្រហារ​នេះ​ផ្តើម​ចេញពី​បទល្មើស​ព្រៃឈើ ។សេចក្តីថ្លែងការណ៍​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (Wildlife Conservation Society-WCS)អង្គការ WCS បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាញ់​សម្លាប់​វីរជន​អភិរក្ស​ព្រៃឈើ​ចំនួន​៣​រូប កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ ។

លោក កែន សេរីរ​ដ្ឋា នាយក​អង្គការ WCS មាន​ប្រសាសន៍​ដូច​ខាងក្រោម​៖ អង្គការ​WCS សូម​សម្តែង​នូវ​ការ​សោកស្តាយ និង​សូម​ចូលរួម​រំលែក​ទុក្ខ​មហា​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​វីរជន​អភិរក្ស​ព្រៃឈើ​ទាំង​៣​រូប​មាន លោក តឺ​ន សុខ​ណៃ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន លោក សេក វ​ឌ្ឍ​នា មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ថុ​ល ខ្នា មន្ត្រី​ផ្នែក​ព័ត៌មាន​ភូមិសាស្ត្រ​អង្គការ WCS ដែល​ត្រូវ​បាន​ជនប្រដាប់អាវុធ​មិន​ស្គាល់​មុខ​បាញ់​សម្លាប់ នៅ​ពេល​ពួក​គេ​កំពុង​ចុះ​បំពេញការងារ​ដើរ​ល្បាត​ព្រៃ​ក្បែរ​ព្រំប្រទល់​កម្ពុជា និង​វៀតណាម ។

លោក សុខ​ណៃ អាយុ​៣៧​ឆ្នាំ លោក វ​ឌ្ឍ​នា អាយុ​៣៨​ឆ្នាំ និង​លោក ខ្នា អាយុ​២៤​ឆ្នាំ ត្រូវ​បាន​ជនល្មើស​បាញ់​សម្លាប់​ពេល​ពួក​គាត់​ត្រឡប់​ពី​ចំណុច​អូរ​ហុច​ព្រំប្រទល់​កម្ពុជា និង​វៀតណាម បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​ជំរំ​ស្នាក់​នៅ​របស់​ជនល្មើស​កាប់​ឈើ​ខុសច្បាប់ និង​ដកហូត​រឹបអូស​យក​រណារ​យន្ត និង​ម៉ូតូ​ដែល​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ឈើ ។

គិតត្រឹម​​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២ កុ​ម្ភៈ ​កម្លាំង​ជំនាញ​បច្ចេកទេស​ដឹកនាំ​ដោយ​លោក​វ​សេនីយ៍ទោ ព្រិល រ៉ា​ម៉ា​ណ នាយ​កា​រិ​​យាល័យ​បច្ចេកទេស បាន​សហការ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​អធិការដ្ឋាន អូរ​រាំង​&​កែវ​សី​ម៉ា​ បាន​នាំ​ខ្លួន​ឈ្មោះ​ឈាង វ៉ា​ន់​និ​ត ភេទ​ប្រុស ​មានទីលំនៅ​ឃុំ​សំបូរ ស្រុក​ល្វាឯម ខេត្តកណ្ដាល​ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ទៅ​រក​អាវុធ​ដែល​ឈ្មោះ ផល ពេញ ឱ្យ​យក​ទៅ​លាក់​។

សមត្ថកិច្ច​បញ្ជាក់​ថា ជន​ខាងលើ​ជា​អ្នក​ដែល​បាន​ទទួលយក​អាវុធ ដែល​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​នៅ​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរ​រ​លែ ពី​ឈ្មោះ ផល ពេញ ហើយ​យក​ទៅ​លាក់​ទុក នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ 89_90 ចម្ងាយ​30​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​76A ស្ថិត​ក្នុងភូមិ អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង​អាវុធ​AK47 ចំនួន​01​ដើម ប្រភេទ​បទ​ចំហៀង ផលិត​នៅ​ប្រទេស​ចិន លេខ​7975 បង់​01 គ្រាប់​ចំនួន​29​គ្រាប់៕

អត្ថបទសរសេរ ដោយ