ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសពពលករខ្មែរ​បញ្ជូន​​ដល់​​កម្ពុជា​​ហើយ ក្រោមសំឡេង​សោក​សង្រេង​បំផុត​

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សព​ពលករ​ខ្មែរ​២​នាក់ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត​នៅ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ​កាលពីល្ងាច​​ថ្ងៃ​​ទី០២ ​កុម្ភៈ ដដែល ​ត្រូវ​បាន​ភាគី​ថៃ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សព​ពលករ​ខ្មែរ​២​នាក់ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត​នៅ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ​កាលពីល្ងាច​​ថ្ងៃ​​ទី០២ ​កុម្ភៈ ដដែល ​ត្រូវ​បាន​ភាគី​ថៃ​ ​បញ្ជូនឱ្យ​ក្រុម​​សាច់​ញាតិ​ហើយ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ។ ក្រោយ​បញ្ជូនមក​​ដល់​ ​ត្រូវបាន​សាច់ញាតិ​ជួល​រថយន្ត​មួយ​គ្រឿង​ ដឹក​សាក​សព​ទាំង២​​ទៅ​កាន​់លំនៅ​ឋាន ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

គួរបញ្ជាក់ថា ​សាកសព​ជន​រង​គ្រោះ​​ទាំង២នាក់ខាងលើ ម្នាក់​ឈ្មោះ​ជៀម​ សុខ​ ភេទ​ប្រុស ​អាយុ​២២ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​មោង​ប្ញស្សី​ ខេត្តបាត់ដំបង​ និង​ម្នាក់​ឈ្មោះ​វ៉ា​ន់ ​សុខ​លី​ ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ​មាន​ទីលំនៅ​​ក្នុង​ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​ដូច​គ្នា ​។ ​

ករណី​ក្រឡាប់​រថយន្ត​លើ​ទឹកដី​ថៃ​ ដែលបណ្តាល​ឱ្យ​ពលករ​ខ្មែរ​ស្លាប់ និង​​របួស​ជា​ច្រើន​នាក់នេះ គឺបាន​កើត​ឡើង​​ កាលពី​វេលា​​ម៉ោង​៥​​​ព្រឹក​ថ្ងៃ​ទី០២ ​កុម្ភៈ  ស្ថិត​​ក្នុងស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​ ។​ ​ក្នុង​នោះ មាន​ជន​រង​គ្រោះដែល​ស្លាប់​គឺ​មាន​២​នាក់ខាងលើ ។ រីឯ​​អ្នករង​​របួសធ្ងន់មាន៣​នាក់ ១-​ឈ្មោះ​វ៉ា​ន់ ​លុក​ ភេទ​ប្រុស​ ២-​ឈ្មោះ​ណា​ង ​លី​ ភេទ​ស្រី​ និង៣-ឈ្មោះ​អសា​រិ​ន ​ភេទ​ស្រី ​។ ដោយឡែក ​អ្នក​រង​របួសស្រាល​មាន១០នាក់ ដែល​​​សរុបចំនួន​១៥​នាក់​ ។​ ​

អត្ថបទសរសេរ ដោយ