ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យើង​ត្រូវការ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​បន្ថែម​ដែរ​ទេ?

6 ឆ្នាំ មុន

សំណួរ​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​ចោទសួរ​គ្រូពេទ្យ​ជា​ញឹកញាប់​នោះ គឺថា តើ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​មាន​សារសំខាន់ ឬ​ល្អ​ចំពោះ​សុខភាព​មនុស្ស​យើង​ដែរ​ទេ? យ៉ាងណាមិញ មាន​គ្រូពេទ្យ​ជា​ច្រើន​តែងតែ​ចេញ​ជា​ថ្នាំ​គ្រាប់​ប្រភេទ​នេះ​ដល់​អ្នកជំងឺ​របស់​ខ្លួន​ដែល​មាន​បញ្ហា​ឆ្អឹង ឬ​សន្លាក់ ។ ដូច្នេះ​បើសិនជា​អ្នក​នៅ​តែ​មាន​ច​ម្ង​ល់​អំពី​ការ​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​បែប​នេះ​ទៀត យក​ល្អ​គួរតែ​ចំណាយពេល​អាន​អត្ថបទ​នេះ​សិន​ទៅ…

សំណួរ​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​ចោទសួរ​គ្រូពេទ្យ​ជា​ញឹកញាប់​នោះ គឺថា តើ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​មាន​សារសំខាន់ ឬ​ល្អ​ចំពោះ​សុខភាព​មនុស្ស​យើង​ដែរ​ទេ?

យ៉ាងណាមិញ មាន​គ្រូពេទ្យ​ជា​ច្រើន​តែងតែ​ចេញ​ជា​ថ្នាំ​គ្រាប់​ប្រភេទ​នេះ​ដល់​អ្នកជំងឺ​របស់​ខ្លួន​ដែល​មាន​បញ្ហា​ឆ្អឹង ឬ​សន្លាក់ ។ ដូច្នេះ​បើសិនជា​អ្នក​នៅ​តែ​មាន​ច​ម្ង​ល់​អំពី​ការ​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​បែប​នេះ​ទៀត យក​ល្អ​គួរតែ​ចំណាយពេល​អាន​អត្ថបទ​នេះ​សិន​ទៅ ។

មុន​ពេល​ប្រើ​ថ្នាំ​នេះ​ចូរ​វាយតម្លៃ​ទៅ​លើ​ការ​ហូប​ចុក​របស់​អ្នក​សិន
បើសិនជា​របប​អាហារ​អ្នក​សម្បូរ​ជាតិ​កាល់ស្យូម​ស្រាប់​ដូច​ជា ទឹកដោះគោ និង​ផលិត​ផល​ធ្វើ​ពី​ទឹកដោះគោ និង​បន្លែ​ពណ៌​បៃតង​ហើយ​នោះ យក​ល្អ​អ្នក​មិនបាច់​ប្រើ​ថ្នាំ​គ្រាប់​ជាតិ​កាល់ស្យូម​បន្ថែម​ឡើយ ព្រោះថា​អ្នក​កំពុង​តែ​ទទួល​បាន​ជីវជាតិ​នេះ​យ៉ាង​គ្រប់គ្រាន់​រួច​ទៅ​ហើយ ។

តែង​យល់​ថា​មិន​ទទួល​បាន​កាល់ស្យូម​គ្រប់គ្រាន់​ពី​ចំណីអាហារ
ទោះបីជា​យ៉ាងណា​ក៏​ដោយ នេះ​មិនមែន​ជា​ហេតុផល​ដែល​ត្រឹមត្រូវ​ឡើយ ។ ទោះបីជា​អ្នកជា​មនុស្ស​ញ៉ាំ​អាហារ​បួស​ក៏​ដោយ កាលណា​អ្នក​ញ៉ាំ​អាហារ​មាន​តុល្យភាព និង​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់ វា​កម្រ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់​ណាស់។

មនុស្ស​ជា​ច្រើន​គិត​ថា ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​លើ​មនុស្ស​ចាស់
យ៉ាងណាមិញ រឿង​នេះ​មិន​ទាន់​ពិតប្រាកដ​នោះ​ទេ ខណៈ​ពេល​ដែល​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​អះអាង​ថា កាល់ស្យូម​គ្មាន​អ្វី​អាច​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​លើ​មនុស្ស​ធំ​ឡើយ ។

មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង ប៉ុន្តែ​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម គឺ​គ្មាន​អ្វី​ដែល​អាច​ជួយ​ទប់ស្កាត់​បាន​ឡើយ ។

ការ​ប្រើ​ថ្នាំ​កាលស្យូម​ច្រើន​នាំ​ឲ្យ​ឈឺក្រពះ ទល់លាមក​ឡើយ និង ផ្សេង​ៗ​ទៀត មាន​ការ​បារម្ភ​មួយ​ដែល​និយាយ​ថា ការ​ទទួលទាន​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​ជា​ទៀងទាត់​អាច​បង្ក​ជា​ក្រួស​ក្នុង​តម្រងនោម​បាន ប៉ុន្តែ​រឿង​នេះ​មិន​ទាន់​មានការ​អះអាង​ថា ត្រឹមត្រូវ​ឬ​អត់​នៅឡើយ​ទេ ។ យ៉ាងណា​ក៏​ដោយ​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​លើ​មនុស្ស​ធំ​នឹង​កាន់តែ​ខ្ពស់​លើ​បុគ្គល​ណា​ដែល​ប្រើ​ថ្នាំ​គ្រាប់​បំប៉ន​ជាតិ​កាល់ស្យូម​ជា​ទៀងទាត់ ។

ការ​សិក្សា​ផ្សេង​ទៀត​និយាយ​ថា ថ្នាំ​បំប៉ន​ប្រភេទ​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ជា​កំណក​ឈាម ដែល​នាំ​ឲ្យ​ស្ទះ​ដល់​សរសៃឈាម និង​ចុង​ក្រោយ​បង្ក​ការ​គាំង​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​តែ​ម្តង ។ ដូច្នេះ​ហើយ​អ្នក​ដែល​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​ច្រើន​ពេក​ប្រឈម​ខ្ពស់​នឹង​បញ្ហា​អស់ទាំង​នេះ ព្រមទាំង​បង្ក​ជា​ជំងឺ​ភ្លេចភ្លាំង​លើ​មនុស្ស​ចាស់​ផង​ដែរ ។

អ្នកជំងឺ​យល់​ថា​ការ​ប្រើ​ថ្នាំ​នេះ​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ
តាម​ពិត​ទៅ​គឺថា​ថ្នាំ​គ្រាប់​ជាតិ​កាល់ស្យូម​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ទម្រ​ង​ច្រើន​ប្រភេទ​ណាស់ ហើយ​ក៏​មាន​ទម្រង់​ខ្លះ​លាយ​ជាមួយនឹង​វីតាមីន​D ទៀត ។ នេះ​ហើយ​គឺជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួលទាន​វា មាន​អារម្មណ៍ល្អ ហើយ​អារម្មណ៍​នេះ​មិនមែន​ដោយសារ​តែ​កាល់ស្យូម​ទេ តែ​ដោយសារ​វីតាមីន D ទៅ​វិញ ។

ដោយ​យោង​ទៅ​តាម​អ្នកជំនាញ​បាន​ឲ្យ​ដឹង​ថា របប​អាហារ​ជា​របស់​មនុស្ស​ម្នាក់​ជា​មធ្យម គឺ​មាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ ហើយ​ក៏​មិនបាច់​ប្រើ​ថ្នាំ​បំប៉ន​ប្រភេទ​នេះ​បន្ថែម​ទៀត​ដែរ ។ ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​ច្រើន តែ​ត្រូវ​បាន​គ្រូពេទ្យ​ចេញ​ឲ្យ​ប្រើប្រាស់​លើ​កុមារ​ដែល​កំពុង​តែ​លូតលាស់ ស្ត្រី​មាន​ផ្ទៃពោះ ម្តាយ​បំបៅ​ដោះ​កូន និង​អ្នកជំងឺ​បាក់ឆ្អឹង ឬ​ញ៉ាំ​អាហារ​មិន​បាន​គ្រប់គ្រាន់​ប៉ុណ្ណោះ ។

ក្រៅពី​នេះ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​ជាង​ផ្តល់​ប្រយោជន៍​ដល់​រាង​កាយ​ទៅ​វិញ​ទេ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ គ្រូពេទ្យ​តែងតែ​ចេញ​ជា​វីតាមីន D ដល់​អ្នកជំងឺ​ប្រើប្រាស់ ឬ​ឲ្យ​ពួក​គេ​ចំណាយពេល​៣០​នាទី ជា​រៀងរាល់ថ្ងៃ​ក្នុង​ការ​ហាលថ្ងៃ​ដើម្បី​ជំរុញ​ដល់​ការ​បង្កើន​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ