ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាមនុស្សដែរទេ? ត្រេកត្រអាល​នឹង​សាច់ឈាម​ខ្លួនឯងបាន​ជា​ច្រើន​ដ​ង​

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ឪពុក ដែល​មាន​ពាក្យ​គេ​តែង​ពោល​ថា ​ត្រី​ឆ្កោ​ស៊ី​កូន​ឯង​នោះ ភាគច្រើន​គឺ​កើត​មាន​ចំពោះតែ​កូនចុង ​ឬកូនដើម​ប៉ុណ្ណោះ តែ​បុរស​រូប​នេះ​បែរជា​ត្រេកត្រអាល​នឹង​សាច់ឈាម​ខ្លួនឯង ដោយ​បាន​ចាប់​កូនស្រី​បង្កើត​របស់​ខ្លួន​រំលោភ​បាន​សម្រេច​ជា​ច្រើន​លើក ​ទើប​បែកធ្លាយ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ឪពុក ដែល​មាន​ពាក្យ​គេ​តែង​ពោល​ថា ​ត្រី​ឆ្កោ​ស៊ី​កូន​ឯង​នោះ ភាគច្រើន​គឺ​កើត​មាន​ចំពោះតែ​កូនចុង ​ឬកូនដើម​ប៉ុណ្ណោះ តែ​បុរស​រូប​នេះ​បែរជា​ត្រេកត្រអាល​នឹង​សាច់ឈាម​ខ្លួនឯង ដោយ​បាន​ចាប់​កូនស្រី​បង្កើត​របស់​ខ្លួន​រំលោភ​បាន​សម្រេច​ជា​ច្រើន​លើក ​ទើប​បែកធ្លាយ ។ ពេល​នេះ​ប្រពន្ធ​ក៏​បាន​ប្តឹង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បន្ទាប់​ពី​កូនស្រី​ទ្រាំ​លែង​បាន​ហើយ​និយាយ​ប្រាប់​ម្តាយ ។ បុរស​ដែល​មាន​សារជាតិ​ជា​តិរច្ឆាន​ត្រី​ឆ្តោ​សុ​ី​កូន​ឯង​នេះ ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមករា​កន្លង​ទៅ ខណៈ​ជន​នេះ​ឆ្លង​ពី​ដី​ថៃ​មក​ស្រុក​ខ្មែរ​វិញ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ទោ ភឿ​ង ម៉ា​ន់ នាយ​កា​រិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​និង​ជា​ប្រពន្ធ​ជន​ថោកទាប​រូប​នេះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត​គឺ​លោក មាស ចាន់​ពិសិដ្ឋ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សហការ​ជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចាំ​ស្ទាក់​ចាប់​ជនល្មើស​ជា​ឪពុក​ល្មោភកាម​រូប​នេះ​តាំងពី​ម៉ោង​២​និង​៣០​នាទី​រសៀល​រហូតដល់​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមករាទើប​ចាប់​បាន ខណៈ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុសច្បាប់​ត្រឡប់​មក​វិញ​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ជន​តិរច្ឆាន​ដែល​ចាប់រំលោភ​កូនស្រី​ខ្លួនឯង និង​ជា​អនីតិជន​ថែម​ទៀត បាន​សម្រេច​ជា​ច្រើន​ដងនោះ​ឈ្មោះ ឈុ​ន សា​រុំ អាយុ​៣៤​ឆ្នាំ នៅ​ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​លាមក​នេះ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់បង្ខំ​កូនស្រី​របស់​ខ្លួន​រំលោភ​ប្រាកដ​មែន ទាំង​នៅ​ស្រុក​ខ្មែរ​និង​នៅ​ស្រុក​ថៃ ក្នុង​អំឡុង​ខែ​ឧសភា​រហូត​មក​ដល់​ដើមខែ​ធ្នូ ឆ្នាំ​២០១៧ គឺ​បាន​សម្រេច​ជា​ច្រើន​ដង ខណៈ​ប្រពន្ធ​មិន​នៅផ្ទះ​ក្រោក​ទៅ​លក់​ដូរ​នៅ​ផ្សារថៃ ៕ ​

អត្ថបទសរសេរ ដោយ