ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្មោះ​​ត្រង់

11 ឆ្នាំ មុន

បុរស​ម្នាក់​ស្មោះ​​ត្រង់​ជា​មួយ​ប្រពន្ធ​​បំផុត ​មិន​ដែល​ផ្តេស​​ផ្តាស​ជា​មួយ​ស្រី​ផ្សេង​ម្តង​ណា​ឡើយ។ ប៉ុន្តែ​គាត់​អាយុ​ខ្លី​ជាង​ប្រពន្ធ ស្លា.ប់​មុន​ប្រពន្ធ, ស្លា.ប់​​ភ្លាម​ក៏​បាន​ឡើង​ឋាន​សួគ៌​ជួប​​ព្រះ​ឥ​ន្ទ ៈ

-អ្នក​ឯង​ជា​ប្រុស​មាន​គុណ​ធម៌​ រក្សា​ភក្តី​ភាព​គត់​មត់​ជា​មួយ​​ប្រពន្ធ​របស់​ខ្លួន ។ យើង​ប្រទាន​រថយន្ត​ទំនើប​មួយ​គ្រឿង​គ្រាន់​ជិះ​កំសាន្ត​

បុរស​ម្នាក់​ស្មោះ​​ត្រង់​ជា​មួយ​ប្រពន្ធ​​បំផុត ​មិន​ដែល​ផ្តេស​​ផ្តាស​ជា​មួយ​ស្រី​ផ្សេង​ម្តង​ណា​ឡើយ។  ប៉ុន្តែ​គាត់​អាយុ​ខ្លី​ជាង​ប្រពន្ធ ស្លាប់​មុន​ប្រពន្ធ, ស្លាប់​​ភ្លាម​ក៏​បាន​ឡើង​ឋាន​សួគ៌​ជួប​​ព្រះ​ឥ​ន្ទ ៈ

-អ្នក​ឯង​ជា​ប្រុស​មាន​គុណ​ធម៌​ រក្សា​ភក្តី​ភាព​គត់​មត់​ជា​មួយ​​ប្រពន្ធ​របស់​ខ្លួន ។ យើង​ប្រទាន​រថយន្ត​ទំនើប​មួយ​គ្រឿង​គ្រាន់​ជិះ​កំសាន្ត​លេង។ ​​រថយន្ត​សម្រាប់​​ឱ្យ​តែអ្នក​មាន​ស្នេហ៍​ភក្តី​ ឯ​អ្នក​ផិត​​ក្បត់​មិន​ថា​ស្រី ឬ​ប្រុសទេ ឱ្យ​ជិះ​តែ​កង់​កញ្ចាស់​ប៉ុណ្ណោះ ។
មួយ​រយៈ​ក្រោយ​​មក ព្រះ​ឥន្ទ​​ជួប​បុរស​នោះ​ទៀត, ឃើញ​បុរស​នោះ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់​ក៏​ហៅ​មក​សួរ ៈ
-​យើង​ឱ្យ​ឡាន​ទំនើប​ជិះ​ហើយ នៅ​ពិបាក​ចិត្ត​រឿង​​​អី​​ទៀត?

បុរស​នោះ​ដក​ដង្ហើម​វែង ៈ
-ក្រាប​ទូល​ព្រះ​អង្គ! អម្បាញ់​មិញ​ពេល​ទូល​បង្គំ​កំពុង​បើក​រថយន្ត​ធ្វើ​ដំណើរ​កំសាន្ត​​ ស្រាប់​តែ​ឃើញ​ប្រពន្ធ​ទូល​បង្គំ​ជិះ​កង់​យា៉ងកញ្ចាស់ ៕