ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បុរស​4​ប្រភេទ​» មាស សម្ផស្ស ប្រាប់​នារី​ៗឱ្យ​ចៀស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​មាស ស​ម្ជ​ស្ស បាន​ក្រើនរំលឹក​ដល់​នារី​គ្រប់​រូប​កុំ​យក​បុរស​៤​ប្រភេទ​ធ្វើ​ជា​គូ​អនាគត ។ តើ​ប្រភេទ​អ្វី​ខ្លះទៅ ? ជា​រឿយ​ៗ​បន្ទាប់​ពី​ស្នេហា​ឈាន​ដល់​ផ្លូវបំបែក មាស…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​មាស ស​ម្ជ​ស្ស បាន​ក្រើនរំលឹក​ដល់​នារី​គ្រប់​រូប​កុំ​យក​បុរស​៤​ប្រភេទ​ធ្វើ​ជា​គូ​អនាគត ។ តើ​ប្រភេទ​អ្វី​ខ្លះទៅ ?

ជា​រឿយ​ៗ​បន្ទាប់​ពី​ស្នេហា​ឈាន​ដល់​ផ្លូវបំបែក មាស ស​ម្ជ​ស្ស ត្រូវ​គេ​មើលឃើញ​ថា បាន​បង្ហោះ​សារ​សោកសៅ ខូចចិត្ត និង​រឿង​ប្លែក​ៗ​ជា​ច្រើន​ទៀត ដោយនៅ​ក្នុង​នោះ​តាម​រយៈ​បទ​ពិសោធន៍​ដែល​ខ្លួន​បាន​ជួប​នាង​បាន​បង្ហោះ​សារ​ក្នុង​ន័យ​ដាស់តឿន​នារី​គ្រប់​រូប​កុំ​យក​​បុរស​ដែល​មាន​លក្ខណៈ​៤​ប្រភេទ ។ តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​កាលពី​ពេល ថ្មីៗ កន្លង​មក មាស ស​ម្ជ​ស្ស ប​បញ្ជាក់​ថា «​ស្រឡាញ់​មើលចិត្ត​សិន​បាន តែ​កុំ​រៀប​ការ​នឹង​បុរស​៤​ប្រភេទ​នេះ ប្រយ័ត្ន​ដូច​បក្សី​ជាប់ទ្រុង ។ រឿង​ស្នេហា​មុន​ឈាន​ដល់​ដំណាក់កាល​ជា​ប្ដី​ប្រពន្ធ​ត្រូវ​ចំណាយពេល​ច្រើន​ខែ​ច្រើន​ឆ្នាំ​ដើម្បី​ឈ្វេងយល់​ពី​គ្នា ។ ក្នុង​រយៈពេល​នៅ​សិក្សា​ចិត្ត​គ្នា​នេះ បើ​ក្នុង​ករណី​ណាមួយ​ត្រូវ​បែក​គ្នា ច្បាស់​ជា​នៅ​តែ​មាន​អារម្មណ៍​ឈឺចាប់​មិន​ខាន ។ ប៉ុន្តែ​បើ ស្រី​ៗ​យើង​រក​ឃើញ​ថា​បុរស​ដែល​យើង​កំពុង​ដាក់ចិត្ត​ស្រលាញ់​មាន​ចរិត​ដូច​ខាងក្រោម​នេះ​គួរតែ​ដកខ្លួន​ចេញ ទ្រាំ​ឈឺចាប់​មួយ​ពេល​សិន​ចុះ ជា​ជាង​វេទនា​ចិត្ត​មួយ​ជីវិត​ទៅ​ថ្ងៃក្រោយ ។

បុរស​ដែល​ប្រចណ្ឌ​មិនដឹង​ក្បាល​កន្ទុយ កុំ​យក​លេស​ថា មក​ពី​ស្រលាញ់​ទើប​ប្រច័ណ្ឌ ពាក្យ​នេះ​គ្រាន់តែ​ជា​ការ​ដោះសា​យកគុណ​សម្បត្តិ​របស់​បុរស​ខូច​ប៉ុណ្ណោះ ។ បើ​ថា​សង្សារ​​ជានា​រី​ឡូយឆាយ ឱ្យ​ភ្នែក​ប្រុស​ផ្សេង​ញឹកញាប់​ទៅ​អាច​ថា​មិន​ប្រចណ្ឌ​មិន​បាន ប៉ុន្តែ​បើ​សង្សារ​ជានា​រី​សុភាព ស្រលាញ់​ខ្លួន​ដោយ​ស្មោះ ហើយ​បែរជា​គិតតែ​រករឿង​ប្រច័ណ្ឌ​មិន​ឈប់​មិន​ឈរ យក​ល្អ​កុំ​បណ្ដោយ​ពេល​ជាមួយ​បុរស​បែប​នេះ​ទៀត​អី គ្មាន​ក្ដី​សុខ​ទេ » ។

មាស សម្ផស្ស បន្ត​ថា «​បុរស​ដែល​គិត​ពី​រឿង​ផ្លូវភេទ​មិនដឹង​ថ្ងៃ មិនដឹង​យប់ បើ​ពេល​រាប់​អាន​គ្នា​មួយ​រយៈ​គេ​ចេះ​តែ​លួងលោម​អ្នក​ទៅ​ធ្វើ​រឿង​ស៊ីជម្រៅ​ដែល​អ្នក​មិន​ចង់ ឬ​ធ្លាប់​បាន​ហើយ តែ​ចេះ​តែ​ចង់បាន​ទៀត មិន​ឈប់​ឈរ មិន​យល់​អារម្មណ៍​អ្នក​នោះ គួរតែ​ឈប់​ទាក់ទង​ទៀត​ទៅ ។ បុរស​ប្រភេទ​នេះ​បើ​ថ្ងៃក្រោយ​បាន​រៀប​ការ​ជាមួយ គេ​នឹង​ទុក​អ្នក​សម្រាប់​តែ​កំដរ​ចំណង់​របស់​គេ ដោយ​មិន​ខ្វល់​ថា​អ្នក​ឈឺ ជា ឬ​ហត់នឿយ​យ៉ាងណា​ទេ សំខាន់​ឱ្យ​តែ​បាន​តាម​បំណង​សិន ។

បុរស​ដែល​ទុក​លុយកាក់​ជា​សំខាន់ ពាក្យ​ដែល​គេ​តែង​និយាយ​ត​គ្នា​ថា «​ទុក្ខ​ស្រី​ប្ដី​កាន់​លុយ​» ការណ៍​ពិត​គឺ​មាន​មែន ។ ធម្មតា​រឿង​លុយកាក់ គឺ​នារី​ជា​អ្នក​ទុកដាក់ ពេល​ប្ដី​រក​បាន​មក ព្រោះ​នារី​ចេះ​បែងចែក​ដឹង​ថា​គួរ​ចាយ​ប៉ុន្មាន ទុក​ប៉ុន្មាន ដើម្បី​គ្រួ​សារបាន​រុង​រឿង ។ ប៉ុន្តែ​បើ​ប៉ះ​ប្រពន្ធ​មិន​ចេះ​ទុកដាក់ ការណ៍​ដែល​ប្ដី​យក​លុយ​ទៅ​កាន់កាប់​បែងចែក​គឺជា​រឿង​ប្រសើរ​ទៅ​វិញ ។ ផ្ទុយ​ទៅ​វិញ​បើ​គាត់​ជា​មនុស្ស​ស្រលាញ់​លុយ​តាំងពី​ដំបូង អ្នក​អាច​នឹង​គ្មាន​សិទ្ធិ​អ្វី​សោះឡើយ គឺ​បាន​ត្រឹម​ទទួល​តែ​អ្វី​ដែល​គាត់​នឹង​ផ្ដល់​ឱ្យ​ប៉ុណ្ណោះ ។

បុរស​ដែល​ចូល​ចិត្ត​ប្រើ​កម្លាំងបាយ​ដោះស្រាយ​បញ្ហា ទោះបី​គាត់​ប្រើ​កម្លាំងបាយ​ជាមួយ​អ្នក​ដទៃ​ក្រៅពី​ខ្លួន​អ្នក​ក៏​ដោយ នេះ​ដោយសារ​ក្នុង​រយៈពេល​ស្រលាញ់​ដំបូង គាត់​ចង់ឱ្យ​អ្នក​ជឿជាក់ និង​គិត​ថា​គាត់​ជា​មនុស្ស​ល្អ​ប៉ុណ្ណោះ ។ បុរស​ប្រភេទ​នេះ​ថ្ងៃក្រោយ​បើ​បាន​ជា​ប្ដី អ្នក​មុខជា​ទទួល​រង​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ភាគរយ​ច្រើន ទោះ​មិនមែន​ហិង្សា​ដោយ​កម្លាំងបាយ ក៏​ការ​ស្រែក​ជេរ ឬ​ឈ្មោះ​ប្រកែក​បែកផ្សែង​ដែរ​»​។

មាស ស​ម្ជ​ស្ស បាន​កាត់​ផ្តាច់ចំណង​ជា​ប្តី​ប្រពន្ធ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក​លោក​វី លៀម ដែល​ជា​វេជ្ជបណ្ឌិត​កាលពី​អំឡុង​ដើមឆ្នាំ​២០១៧ ។ ការ​សម្រេច​ចែកផ្លូវ​គ្នា​នេះ​នាង​អះអាង​ថា ដោយសារ​ការ​រស់នៅ​មិន​យល់ចិត្ត​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ