ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​មុខ​ម្នាក់​ៗ​ចុះ​អស់​និយាយ​ហើយ​ដល់​ពេល​ចឹ​ង

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ មនុស្ស​ប្រុស​ស្រី​៤​នាក់ សុទ្ធ​សឹង​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន កម្លាំង​នគរបាល​កា​រិ​យ​ល័យ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ស្រុក​ឆ្លូង ធ្វើការ​ស្រាវ ជ្រាវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ទម្ងន់​ជាង​១​គីឡូក្រាម ។ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​លោក​កែវ…

ខេត្តក្រចេះ​៖ មនុស្ស​ប្រុស​ស្រី​៤​នាក់ សុទ្ធ​សឹង​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន កម្លាំង​នគរបាល​កា​រិ​យ​ល័យ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ស្រុក​ឆ្លូង ធ្វើការ​ស្រាវ ជ្រាវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ទម្ងន់​ជាង​១​គីឡូក្រាម ។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​លោក​កែវ សុ​ជាតិ មាន​ប្រសាសន៍​ថា មាន​គ្រឿង ញៀន​ជាង​ទម្ងន់​២​គីឡូក្រាម ដែល​ត្រូវ​បាន​នគរបាល​ក្រោម​កា​រស​ម្រ​ម​សម្រួល​ពី​ស្ថាប័ន​អយ្យការ​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​មួយ និង​ជន​ជា​មុខសញ្ញា​ជួញដូរ​ប្រុស​ស្រី​ជា​ច្រើន​នាក់ ក្នុង​អំឡុង រយៈពេល​ជាង​មួយ​ខែ​មកនេះ ។

យុទ្ធនាការ​ក្នុង​ការ​ចាប់​បង្ក្រាប​ជនសង្ស័យ​មាន​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​៤​នាក់ ដែល​បាន ធ្វើ​ឡើង​ពី​នគរបាល​ជំនាញ​កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង ក្នុង​នោះ​មាន​ជន​ប្រុស​ស្រី​៤​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ និង​គ្រឿងញៀន​ទម្ងន់​ជាង​១​គីឡូក្រាម ។
នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក​វរសេនីយ៍ឯក គង់ ស៊ី​ដ​ន​ឲ្យ​ដឹង​ថា ប្រ​តិ ប​ត្តិ​ការណ៍​ឈាន​ឲ្យ​មានការ​ចាប់​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​ធំ​ៗ២​ករណី ក្នុង​ខេត្តក្រចេះ លើក​មុន និង​លើក​នេះ​បាន​ដកហូត​ថ្នាំ​ញៀន​ជាង​២​គីឡូក្រាម គឺ​បាន​ធ្វើ​ឡើង ក្រោម​ការ​ចង្អុលបង្ហាញ​នីតិវិធី​ពី​លោក ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ស្នងការ​នក​របាល ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា មាន​ជនសង្ស័យ​គ្រឿងញៀន​៣​នាក់ ត្រូវ​បាន កម្លាំង​នគរបាល​ឆ្មក់​បង្ក្រាប​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ក្នុង​ឃុំ​ព្រែក សា​មាន់ ស្រុក​ឆ្លូង​។​ក្រោយ​ការ ចាប់ខ្លួន​លើ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​បាន កម្លាំង​នគរបាល​បាន​បន្ត​ចាប់ខ្លួន​ស្ត្រី​មេ​គ្រឿង ញៀន​ធំ​បាន​ម្នាក់​ទៀត ឈ្មោះ រី ហ្វី​អះ អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម នៅ​ក្នុង​លំនៅ​ឋាន មូ​យ​កន្លែង និង​បាន​ដកហូត​ថ្នាំ​ញៀន​៧៩​កញ្ចប់​ធំ ។
ស្នងការ​រង​ប្រឆាំង​បទល្មើស​លោក​ឧត្តមសេនីយ៍ត្រី គង់ វណ្ណ​រឹទ្ធ បាន​បញ្ជាក់​ថា គ្រឿង ញៀន​ដែល​បាន​ដកហូត​ពី​ជន​ជា​មុខសញ្ញា​ទាំង​៤​នាក់​នេះ មាន​ទម្ងន់​ជាង​១​គីឡូក្រាម ។ ជន​ទាំងនេះ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​នាំ​មក​នៅ​ការិយាល័យ​ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ