ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​ឆេះ​រថយន្ត​អស់​៥​គ្រឿងក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រថយន្ត​កា​មេ​រី​ស៊េរី​ចាស់​ៗ​ចំនួន​៥​គ្រឿង សុទ្ធ​សឹង​ជា​វត្ថុ​តាង​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ ដែល​បាន​បង្ក្រាប​រយៈពេល​កន្លង​មក និង​រក្សា​ទុក​នៅ​ស្នាក់​កា​រដ្ឋបាល​ព្រៃឈើ បាន​រង​ការ​ឆាបឆេះ​ដោយសារ​រាលដាល​ពី​ភ្លើង​ឆេះ​ព្រៃ ។ បើ​តាម​ការ​អះអាង​ពី​ក្រុម​សមត្ថកិច្ច​ដែល​ឈរជើង​ប្រចាំការ​នៅ​ស្នាក់​ការ​សួន​អាពាហ៍ពិពាហ៍​របស់​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម ស្ថិត​ក្នុង​ឃុំ​ឃ្សឹ​ម…

ខេត្តក្រចេះ ៖ រថយន្ត​កា​មេ​រី​ស៊េរី​ចាស់​ៗ​ចំនួន​៥​គ្រឿង សុទ្ធ​សឹង​ជា​វត្ថុ​តាង​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ ដែល​បាន​បង្ក្រាប​រយៈពេល​កន្លង​មក និង​រក្សា​ទុក​នៅ​ស្នាក់​កា​រដ្ឋបាល​ព្រៃឈើ បាន​រង​ការ​ឆាបឆេះ​ដោយសារ​រាលដាល​ពី​ភ្លើង​ឆេះ​ព្រៃ ។

បើ​តាម​ការ​អះអាង​ពី​ក្រុម​សមត្ថកិច្ច​ដែល​ឈរជើង​ប្រចាំការ​នៅ​ស្នាក់​ការ​សួន​អាពាហ៍ពិពាហ៍​របស់​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម ស្ថិត​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ឆេះ​រាលដាល​ពី​ភ្លើង​ឆេះ​ព្រៃ​រហូត​មក​ឆេះ​ដល់​រថយន្ត​វត្ថុ​តាង​នៅ​ក្នុង​ស្នាក់​កា​រដ្ឋបាល​ព្រៃឈើ កាលពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ នេះ មិន​បាន​បង្ក​ឲ្យ​ឆាបឆេះ​អ្វី​ទៀត​នោះ​ទេ ក្រៅពី​រថយន្ត​ចាស់​ៗ​ចំនួន​៥​គ្រឿង​ដែល​បាន​ចាប់​បង្ក្រាប និង​នាំ​មក​រក្សា​ទុក​មាន​រយៈពេល​ជា​យូរ​ទៅ​ហើយ​នោះ ។

ស្នាក់​ការ​សួន​អាពាហ៍ពិពាហ៍ នៃ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម ដែល​មា​នទី​តាំងនៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ជាទី​តាំង​ស្ថានីយ៍​បណ្តុះ​កូន​ឈើ និង​ជា​សួន​អាពាហ៍ពិពាហ៍ ហើយ​ក៏​ជាទី​តាំង​រក្សា​ទុក​វត្ថុ​តាង​បទល្មើស​ព្រៃឈើ​ធំ​មួយ​នៅ​ក្នុងស្រុក​ស្នួល ។ ក្នុង​បរិវេណ​ស្នាក់​ការ​នេះ មាន​ឈើ​គ្រប់​ប្រភេទ​ចំនួន​រាប់​ពាន់​ម៉ែត្រគូប និង​រថយន្ត​រាប់រយ​គ្រឿង ដែល​បាន​មក​ពី​ការ​ចាប់​រឹបអូស​ពី​បទល្មើស​ព្រៃឈើ ត្រូវ​បាន​នាំ​មក​រក្សា​ទុក ។

ក្រុម​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្នាក់​ការ​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ គឺ​ភ្លើងព្រៃ​បាន​ឆាបឆេះ​មក​ម្តង​តែ​មិន​ធ្ងន់ធ្ងរ​ដោយសារ​ត្រូវ​ពន្លត់​ទាន់ ។ តែ​ក្រោយ​ការ​ពន្លត់​ក្រុម​មន្ត្រី​ទាំងនោះ បាន​ចេញ​ទៅ​ហូប​បាយ ភ្លើងព្រៃ​ក៏​ឆេះ​រាល​មក​ម្តងទៀត ទើប​មិន​អាច​ជួយ​ពន្លត់​ទាន់​ពេល និង​បាន​ឆេះ​រាលដាល​ដល់​រថយន្ត​៥​គ្រឿង​នៅ​ជាប់​នឹង​របង បាន​រង​ការ​ឆេះ​រោលរាល ។ ហើយ​ហេតុការណ៍​នេះ ក្រៅពី​រថយន្ត​៥​គ្រឿង​បាន​ឆេះ គឺ​មិន​បាន​បង្ក​ឲ្យ​មានការ​ឆាបឆេះ​សម្ភារ​របស់របរ​ណាមួយ​ទៀត​នោះ​ទេ ដោយសារ​មានការ​ជួយ​ពន្លត់​ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ