ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​បរទេស​ជិះ​ម៉ូតូ​លឿន​ពេក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ឆេះ​ខ្ទេច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់ ជិះ​ម៉ូតូ​ឌូ​កមួយ​គ្រឿង បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ដែល​ជិះ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ដួល​ឆេះ​ម៉ូតូ​ហុងដា​ឌ្រី​ម សំណាងល្អ​អ្នកបើកបរ​រង​របួសស្រាល​ទាំង​២​នាក់ គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០២ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់ ជិះ​ម៉ូតូ​ឌូ​កមួយ​គ្រឿង បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ដែល​ជិះ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ដួល​ឆេះ​ម៉ូតូ​ហុងដា​ឌ្រី​ម សំណាងល្អ​អ្នកបើកបរ​រង​របួសស្រាល​ទាំង​២​នាក់ គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​៤៣០​កែង និង​ផ្លូវ​១៩៩ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CA-៥២២២ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៩៩ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​៤៣០ ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ឌូ​ក ពណ៌​ទឹកក្រូច​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FW-៩៤៥០ ដែល​បើកបរ​ដោយ​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​៤៣០ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំពាក់​កណ្ដាល​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ឌូ​ករង​ការ​ខូចខាត​បន្តិចបន្តួច ឬ​ឯ​អ្នកបើកបរ​រង​របួស​បាក់ជើង​ខាងស្តាំ ចំណែកឯ​ម៉ូតូ​ហុងដា​ឌ្រី​ម​បាក់​ខ្ទេច​ផ្នែក​ខាង​មុខ​កន្លែង​ម៉ាស៊ីន​ធ្វើ​ឲ្យ​ឆាបឆេះ ភ្លាម​ៗ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ទាន់​ពេលវេលា ឬ​ឯ​អ្នកបើកបរ​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ចំណែកឯ​ម៉ូតូ​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំកា​មន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ