ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរតួ​ជា​មន្ត្រីជាន់ខ្ពស់ បោក​ប្រាក់​ពលរដ្ឋ​ត្រូវ​តុលាការ​ផ្តន្ទាទោស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក នូ វាសនា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០១៨ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ លោក នូ វាសនា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០១៨ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់ ដែល​ប្រើប្រាស់​ឈ្មោះ​មន្ត្រី ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ ដាក់​ពន្ធនាគារ​២​ឆ្នាំ​។ ជន​រូប​នេះ​ឈ្មោះ ស មឿ​ន​តារា ហៅ​ឧត្តម អាយុ​២៨​ឆ្នាំ បម្រើ​ការ​នៅ​ក្រុមហ៊ុន​ហ្គ្រី​ត​ផាត់​ន័​រ អ៊ី​ន​ធី​ធី​ង ខូ​អិ​ល​ធី​ឌី​។ ជនជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ជាប់​ពាក់​ពី​បទ​ឆបោក មាន​ស្ថាន​ទម្ងន់ទោស​។

ដើមចម​ដែល​នាំ​ឲ្យ​មានការ ឃុំខ្លួន​លើ​ជនជាប់ចោទ កាលពី​អំឡុង​ដើមខែ​មិថុនា ឆ្នាំ​២០១៧ ឈ្មោះ ស មឿ​ន​តារា ដែល​មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​សាលាខេត្ត​ក្រចេះ ព្រមទាំង​ថ្នាក់ដឹកនាំ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទៅ​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​មានរឿង​ក្តី​នៅ​តុលាការ​ខេត្តក្រចេះ​ថា ខ្លួន​មាន​ឥទ្ធិពល​អាច​អន្តរាគមន៍ និង​អាច​ពិនិត្យ​មើល​សំណុំរឿង​នៅ​សាលាដំបូង​ខេត្ត​បាន​។

ដោយសារ​ការ​ប៉ិន​ប្រសប់​ក្នុង​ការ​ឃោសនា​អូស​ទាញ​ប្រជាពលរដ្ឋ មួយ​ចំនួន​មាន​ឲ្យ​ជំនឿ​ទុកចិត្ត​លើ​ខ្លួន ឈ្មោះ ស មឿ​ន​តារា បាន​រៃ​អង្គាសប្រាក់​មួយ​ចំនួន​ពី​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ជា​សោហ៊ុយ​ឡើង​ចុះ និង​ចាយវាយ​នៅ​ពេល​មក​មក​ជួប​ថ្នាក់លើ​។ ប៉ុន្តែ​ក្រោយមក​ក៏​បែក​រឿង ប្រជាពលរដ្ឋ​ដឹង​គ្រប់​គ្នា​ថា ឈ្មោះ​នេះ​ជា​ជន​ឆបោក​ទើបបាន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុ​យ​រលួយ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ