ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ធ្វើ​ដូច​ម្តេច​ដឹង​ថា កូន​អ្នក​កើត​ជំងឺ​ផ្តាសាយ ?​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ជំងឺ​គ្រុនផ្តាសាយ​ធំ វាយលុក​យ៉ាង​រហ័ស​ជាង​ជំងឺ​ក្អក​ផ្តាសាយ​ធម្មតា និង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ធ្ងន់ធ្ងរ​។ មនុស្ស​ដែល​មាន​ជំងឺ​ក្អក​ផ្តាសាយ​ធម្មតា ជា​ទូទៅ​គេ​មាន​ថាមពល​ក្នុង​ការ​លេង ​និង​រក្សា​នូវ​ទំលាប់​ប្រចាំ​ថ្ងៃ​របស់​គេ​បាន​។ ជា​ទូទៅ កុមារ​ដែល​មាន​គ្រុនផ្តាសាយ​ធំ​…

​រាជធានី​ភ្នំពេញ​ ៖ ជំងឺ​គ្រុនផ្តាសាយ​ធំ វាយលុក​យ៉ាង​រហ័ស​ជាង​ជំងឺ​ក្អក​ផ្តាសាយ​ធម្មតា និង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ធ្ងន់ធ្ងរ​។ មនុស្ស​ដែល​មាន​ជំងឺ​ក្អក​ផ្តាសាយ​ធម្មតា ជា​ទូទៅ​គេ​មាន​ថាមពល​ក្នុង​ការ​លេង ​និង​រក្សា​នូវ​ទំលាប់​ប្រចាំ​ថ្ងៃ​របស់​គេ​បាន​។ ជា​ទូទៅ កុមារ​ដែល​មាន​គ្រុនផ្តាសាយ​ធំ​ គឺ​ដេក​ស្តឹកនៅ​លើ​គ្រែ​។​

+ រោគ​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ​រួម​មាន​ ៖
– មាន​គ្រុន​មួយ​រំពេច​
– ញាក់​ និង​ញ័រ​ខ្លាំង​
– ឈឺក្បាល​
– ឈឺ​សាច់ដុំ​
– អស់កម្លាំង​ជា​ខ្លាំង​
– ក្អក​ស្ងួត និង​ឈឺបំពង់ក​
– ការ​បាត់បង់​នៃ​ចំណង់​អាហារ​។​

+ ​កុមារ​គ្រុនផ្តាសាយ​ធំ អាច​មាន​រោគ​សញ្ញា​ជា​ច្រើន​ដូច​ជា​មនុស្ស​ធំ ប៉ុន្តែ​គេ​កត់​សម្គាល់ថា​ មានការ​ខុស​គ្នា​មួយ​ចំនួន​ ៖

– សម្រាប់​ទារក​ទើបនឹង​កើត និង​ទារក​តូច​ៗ អាច​មាន​គ្រុន​ខ្លាំង ដែល​គេ​ពិបាក​ពន្យល់ ហើយ​វា​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សញ្ញា​ផ្សេង​ៗ​នោះ​ទេ​។​

– ជា​ទំលាប់ កុមារ​តូច​ៗ អាច​មាន​កម្តៅ​លើស​ពី ៣៩.៥ °C និង​បណ្តាល​ឲ្យ​ប្រកាច់ នៅ​ពេល​គ្រុនក្តៅ​ខ្លាំង​។​

– ការ​ឈឺក្រពះ និង​ឈឺពោះ ការ​ក្អួតចង្អោរ និង​ការ​រាករូស កើត​មាន​ញឹកញាប់​សម្រាប់​ក្មេង​តូច​ៗ​។ ការ​ឈឺ​ត្រចៀក និង​ភ្នែក​ឡើង​ក្រហម គឺ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​។​

– នៅ​ក្នុង​ករណី​មួយ​ចំនួន​, ការ​ហើម​នៃ​សាច់ដុំ​អាច​បង្ក​ឱ្យ​មានការ​ឈឺចាប់​ ឬ​ជើង​ត្រឡប់​មក​វិញ​បាន​សម្គាល់​។​

​ប្រែ​សម្រួល​ដោយ​ ៖ flashsanté.info
​ប្រភព​ ៖ soinsdenosenfants
​ផលិតផល​ ៖ Rhinex

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ