ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំ​ព្យូ​ទ័​រ​លើតុចំនួន​៥​គ្រឿង​ប្រគល់​ដល់​វិទ្យាល័យ​​បាក់​​ទូក​​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កំ​ព្យុ​ទ័​រលើ​តុ​ចំនួន​៥​គ្រឿង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​គិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ប្រគល់​ជូន​វិទ្យាល័យ​បាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ​៖ កំ​ព្យុ​ទ័​រលើ​តុ​ចំនួន​៥​គ្រឿង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​គិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ប្រគល់​ជូន​វិទ្យាល័យ​បាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨​ ។

លោក តូច កន្តាល់ នាយក​វិទ្យា​ល័​បាក់​ទូក មាន​ប្រសា​ស​ន៏​ថា លោក​ជា​មាន​អារម្មណ៍​រំភើប​រីករាយ​ណាស់ ដែល​បាន​ទទួល​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​និង​ការ​បង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ​ឱ្យ​មាន​ភាព​ងាយស្រួល​និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។

លោកនាយក​វិទ្យាល័យ​បាន​បន្ត​ទៀត​ថា សិស្ស​នៅ​វិទ្យាល័យ​បាក់​ទូក មាន​ចំនួន​សរុប​៤៨០០​នាក់ សិស្ស​ដែល​ត្រូវ​សិក្សា​វគ្គ​មូលដ្ឋាន​កុំ​ព្យូ​រ​ទ័​រ គឺ​មាន​ប្រមាណ​៧៥០០​នាក់ គឺ​សិស្ស​ចាប់ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​៩ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​២៧៤​នាក់​ដែល​ត្រូវ​ប្រើ​កុំព្យូទ័រ​។

លោកនាយក​បាន​បញ្ជាក់​ថា ការ​ទទួល​បាន​កុំ​ព្យូ​រ​ថ្មី​៥​គ្រឿង​នេះ គឺ ដើម្បី​អោយ​ក្មួយ​សិស្សានុសិស្ស សិក្សា​វគ្គ​កុំ​ព្យូ​រ​ទ័​រ​មូលដ្ឋាន​និង​សម្រាប់​លោកគ្រូ​អ្នកគ្រូ​សម្រាប់​ធ្វើ​ការងារ​រដ្ឋបាល ការ​បូក​ពិន្ទុ​សិស្ស​ជាដើម​។ លោកនាយក​បន្ត​ថា​ការ​សិក្សា​វគ្គ​ជា​ជំនាញ​កុំព្យូទ័រ​នេះ​បាន​ផ្តល់​ឳ​កាស​ដល់​សិស្ស​ក្រីក្ររ​ដែល​គ្មាន​លទ្ធភាព​និង​ជួយ​ការ​បន្ថយ​អំពើ​អបាយមុខ​ផ្សេង​ៗ និង​ចៀស​ផុត​ពី​ការ​សេពគប់​មិត្ត​ដែល​មាន​ទម្លាប់​អាក្រក់​នៅ​ខាងក្រៅ ដែល​នេះ​ជា​សកម្មភាព​មួយ​ក្នុង​ការងារ​សង្គម​។

លោក​តូច កន្តាល់ នាយក​វិទ្យាល័យ បាក់​ទូក ជំនួស​មុខ​អោយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ​បាក់​ទូក​សូម​គោរព​ថ្លែងអំណរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង សម្តេច​គិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត និង​លោក​ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ពី​ការ​សិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​និង​ការ​បណ្តុះបណ្តាល​របស់​លោកគ្រូ​អ្នកគ្រូ​នៅ​ទី​នេះ​ក៍​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ទទួល​បាន​ទាំង​បរិមាណ​និង​គុណភាព​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​។

គួរ​បញ្ជាក់​ផង​ដែល​ថា នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​វិទ្យាល័យ​បាក់​ទូក​បាន​ទទួល​អំណោយ​ជា​កុំ​ព្យូ​រ​ទ័​រលើ​តុ​សរុប​ចំនួន​១៧​គ្រឿង ដែល​កាលពី​ឆ្នាំ​២០១៦ វិទ្យាល័យ​បាក់​ទូក បាន​ទទួល​អំណោយ​ជា​កុំ​ព្យូ​រ​ទ័​រលើ​តុ​ចំនួន​១២ គ្រឿង និង​នៅ​ថ្ងៃនេះ​សម្តេច​តេ​ជោ​បាន​ប្រគល់ ៥​គ្រឿង​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ