ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ឯកទេស​វី​ង​ចាប់​ដៃគូ​ជាមួយ​វើ​ល​រី​មី​ត ក្នុង​ការ​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ភ្លាម​ៗ​មក​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផ្ទេរ​និង​ផ្ញើ​ប្រាក់​តាម​ប្រព័ន្ធ​អន​ទ្បា​ញ ឈ្មោះ​ថា World​Remit ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្ទេរ​ប្រាក់​ឌី​ជី​ថ​ល​ឈានមុខ​គេ និង​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត ដែល​ជា​ធានា​គារ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ទូរស័ព្ទ​ចល័ត​ធំ​បំផុត​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផ្ទេរ​និង​ផ្ញើ​ប្រាក់​តាម​ប្រព័ន្ធ​អន​ទ្បា​ញ ឈ្មោះ​ថា World​Remit ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្ទេរ​ប្រាក់​ឌី​ជី​ថ​ល​ឈានមុខ​គេ និង​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត ដែល​ជា​ធានា​គារ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ទូរស័ព្ទ​ចល័ត​ធំ​បំផុត​នៅ​កម្ពុជា បាន​ចាប់ផ្តើម​ធ្វើការ​ផ្ទេរ​ប្រាក់​មក​កាន់​កម្ពុជា ដូច្នេះ​ប្រជាជន​កម្ពុជា​រស់​នៅ​ក្រៅប្រទេស​អាច​ផ្ញើ​ប្រាក់​ភ្លាម​ៗ ទៅ​គណនី​ធនាគារ​ចល័ត​វី​ង​ជាង​មួយ​លាន គណនី ឬ​ដក​សាច់ប្រាក់​នៅ​ទីតាំង​ជាង ៥០០០ កន្លែង ។

សេវាកម្ម​ថ្មី​នេះ​ ផ្តល់​ជូន​ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ​ និង​បម្រើ​ការងារ​នៅ​ជាង ៥០​ប្រទេស រួម​មាន សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី និង​ប្រទេស​កា​ណា​ដា​ជាដើម នូវ​ការ​ផ្ញើ​ប្រាក់​ទៅ​គណនី​ធនាគារ​ចល័ត​ជាង​មួយ​លាន​របស់​ធនាគារ វី​ង​។ ម្ចាស់​គណនី​វី​ង អាច​​ផ្ញើ​ប្រាក់​ក្នុងស្រុក បង់​វិ​ក័យ​ប័ត្រ ប្រើប្រាស់​ប្រាក់​នេះ​ជាមួយ​អាជីវករ​ជាង ៨០០០ ឬ​គ្រាន់តែ​ដក​សាច់ប្រាក់​តាម​រយៈ​ភ្នាក់ងារ វី​ង​។ អ្នក​ទទួល​អាច​ទទួលយក​ប្រាក់​ជា​ដុល្លារ រឺ​ប្រាក់​រៀល​។ ទឹកប្រាក់​ត្រូវ​បាន​ដាក់​បញ្ចូល​ដោយ​ផ្ទាល់​ទៅ​ក្នុង​គណនី​វី​ង ឬ​ប្រមូល​នៅ​តាម​ទីតាំង​របស់​ភ្នាក់ងារ​វី​ង​ជាង ៥០០០ កន្លែង​ក្នុង​ប្រទេស​កម្ពុជា​។

ការ​ផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​មាន​ភាព​សាមញ្ញ ព្រោះ​វា​ជា​គំរូ​ឌី​ជី​ថ​ល​ដំបូង​គេ ដែល​ប្រើ​ប្រាស់​ភាព​ងាយស្រួល​របស់​ក្រុមហ៊ុន WorldRemit ។ ទឹកប្រាក់​អាច​ត្រូវ​បាន​ផ្ញើ​ចេញពី​កម្មវិធី​ស្មា​ត​ហ្វូ​ន ឬ​វេ​ប​សាយ​របស់​ក្រុមហ៊ុន WorldRemit ដោយ​មិន​ចាំបាច់​ចំណាយ​ពេលវេលា និង​ប្រាក់​ផ្ទាល់​មក​កាន់​ភ្នាក់ងារ​ទ្បើ​យ​។

សេវាកម្ម​ធនាគារ​ចល័ត​កាន់តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ទ្បើ​ង​ពាសពេញ​តំបន់​អាស៊ី​ខាង​ត្បូង ហើយ​ក្នុង​ឆ្នាំ​២០១៦ ស្ថាប័ន​ពាណិជ្ជកម្ម​ឧស្សាហកម្ម​មួយ​ឈ្មោះ​ថា ​សមាគម​​​ប្រព័ន្ធ​ចល័ត​សាកល (GSMA) បាន​លើក​ទ្បើ​ង​ថា ក្នុង​តំបន់​នេះ​មាន​៤០%​ នៃ​អ្នក​ដែល​ទើបតែ​ចុះ​ឈ្មោះ​ប្រើ​គណនី​ថ្មី​។ កត្តា​នេះ​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​សេវាកម្ម​ជា​ច្រើន ដូច​​ជា​សេវាកម្ម​បស់​វី​ង ដែល​អាច​ឱ្យ​ប្រជាជន​កម្ពុជា​ផ្ញើ និង​ទទួល​ប្រាក់​តាម​រយៈ​ទូរស័ព្ទ​ដៃ​។

ប្រជាជន​រស់នៅ​ក្រៅប្រទេស​រាប់​លាន​នាក់​របស់​កម្ពុជា​បាន​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​។ របាយការណ៍​របស់​ធនាគារពិភពលោក​បាន​លើក​ទ្បើ​ង​ថា ក្នុង​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា​ទទួល​ប្រាក់ បញ្ញើ​ជាង ៤០០ លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក Ismail Ahmed ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន WorldRemit លើក​ទ្បើ​ង​ថា​៖ «​ភាព​ជា​ដៃគូ​នេះ​នឹង​អនុ​វ​ញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​ដែល​បម្រើ​ការងារ​យ៉ាង​​លំបាក​នៅ​ក្រៅប្រទេស​ផ្ញើ​ប្រាក់​ត្រ​ទ្ប​ប់​មក​ផ្ទះ ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​​កាន់តែ​ងាយ​ស្រួល​។ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដោយ​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​ធនាគារ​មួយ​ដែល ផ្តួចផ្តើម​នូវ សេវា​ធនាគារ​ចល័ត​នៅ​កម្ពុជា និង​បាន​ធានា​ថា ប្រជាជន​កម្ពុជា​រាប់​​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស​អាច​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​បាន​យ៉ាង​ងាយស្រួល​»​។

លោក Jojo Malolos នាយក​ប្រតិបត្តិ​ធនាគារ​វី​ង​បាន​លើក​ទ្បើ​ង​ថា​៖ «​ធនាគារ​វី​ង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន WorldRemit ដើម្បី​នាំ​មក​នូវ​ភាព​ងាយ​ស្រួល​ថ្មី​ដល់​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ឯ​បរទេស​។ ភាព​ជា​ដៃគូ​នេះ​ធ្វើ​អោយ​សេវាកម្ម​ផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស ឆ្ពោះទៅ​កាន់​កម្រិត​មួយទៀត – ដោយ​ការ​ផ្ញើ​ប្រាក់​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​ពី​ប្រជាជន​កម្ពុជា​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក​។ យើង​​កំពុង​ភ្ជាប់​គម្លាត និង​ធ្វើ​ឱ្យ​អតិថិជន​របស់​យើង​ដែល​រស់នៅ​ក្រៅប្រទេស​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ញើ​ប្រាក់​របស់​ពួក​គេ​ទៅ​កាន់​មនុស្ស​ដែល​ខ្លួន​ស្រ​ទ្បា​ញ់ ហើយ​​ពួក​គេ​អាច​ដក​ប្រាក់​ភ្លាម​ៗ​តាម​រយៈ​គណនី​វី​ង ឬ​តាម​ភ្នាក់ងារ​វី​ង​របស់​យើង​នៅ​ទូទាំង​ប្រទេស​ជាង ៥០០០​កន្លែង​» ។

សូម​បញ្ជាក់​ថា ​ក្រុមហ៊ុន WorldRemit កំពុង​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​ផ្ញើ​ប្រាក់​របស់​ប្រជាជន​និង​មាន​ភាព​ងាយស្រួល​ដោយ​គ្រាន់តែ​បើក​កម្មវិធី app ឬ​ចូល​ទៅ​កាន់​គេហទំព័រ​-​គ្មាន​ភ្នាក់ងារ ព្រោះ​ក្រុមហ៊ុន​មាននៅ​ក្នុង​បណ្តា​ប្រទេស​ជាង ៥០ និង​១៤៨ កន្លែង ។

ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន WorldRemit ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ហើយ មាន​ការិយាល័យ​នៅ​សហរដ្ឋអាមេរិក កា​ណា​ដា អាហ្វ្រិក​ខាងត្បូង សិង្ហ​បុរី ហ្វី​លី​ពី​ន ជប៉ុន អូស្ត្រាលី​និង​នូ​វែ​ល​សេ​ឡង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ