ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយខ្លាំង​ណាស់យប់មិញ​ស្លា.ប់​មន្ត្រី​យោធា​សក្តិ​៤​ម្នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​បី​នាក់​ស្រវឹង​ជោកជាំ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ​ជ្រុល​ចង្កូត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​និង​បី​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​ផ្សារ​ឈូក​មាស​ប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​២០១១ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង…

រាជធានី​ភ្នំពេញ ៖ បុរស​បី​នាក់​ស្រវឹង​ជោកជាំ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ​ជ្រុល​ចង្កូត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​និង​បី​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​ផ្សារ​ឈូក​មាស​ប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​២០១១ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​កន្លែង​កើតហេតុ​មានឈ្មោះ ឆ​ន ម៉​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា​សក្តិ​៤ ស្នាក់​នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង អត់​មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២០១១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​បង្ក​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ស្ស័​រ​គី​និ​ច ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១GO-៩៤១៩ បើកបរ​ដោយ​បុរស​បី​នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ហើយ​លឿន​ជិះ​រេ​ពេញ​ផ្លូវ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ជ្រុល​ទៅ​បុក​នឹង​រ៉ឺ​ម៉ក​ម៉ូតូ​ខាងលើ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​បង្ក​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ រីឯ​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ និង​អ្នក​រួម​ដំណើរ​ពីក្រោយ​រង​របួស​សន្លប់​ស្តូកស្តឹង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន និង​ម្នាក់​ទៀត​រង​របួស​បែក​មុខ​បែក​មាត់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន ។

ចំណែកឯ​រ៉ឺ​ម៉ក​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ រីឯ​បុរស​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​រង​របួស​ផុង​លលាដ៍ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ពេល​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ​បាន​ស្រែក​ទ្រហោយំ​ឱប​សព​ប្តី​យ៉ាង​គួ​ឲ្យ​អាណោចអាធ័ម ។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​ដែល​ជា​មិត្តភក្តិ និង​បុរស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​គឺជា​មន្ត្រី​យោធា សក្តិ​៤​ពេលទំនេរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ដើម្បី​យក​ថវិកា​ផ្គត់ផ្គង់​គ្រួសារ ។ នៅ​យប់​មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​អង្គុយ​ចាំ​ដឹក​ភ្ញៀវ​នៅ​ខាង​មុខ​ក្លឹ​ប​មួយ​កន្លែង​ដែល​នៅ​តាម​បណ្តោយ​ផ្លូវ​២០១១ ។ បន្ទាប់​មក​បុរស​រង​គ្រោះ​ក៏​បាន​ដឹក​បុរស​ម្នាក់​ដែល​ជា​ភ្ញៀវ​ចេញពី​ទីនោះ​ទៅ​បាត់ ស្រាប់តែ​មួយសន្ទុះ​ក៏​មាន​គេ​មក​ប្រាប់​ថា បុរស​រង​គ្រោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ ដោយឡែក​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​វត្ត​ក្រាំងធ្នង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ