ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ ! កា.ប់​សង្គ្រុប​ក្បាល​ដូច​កា.ប់​ដូង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​កាប់​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​បណ្ដើរ​ម៉ូតូ​ក្មេង​ស្រី​២​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ភូមិ​ថ្នល់​ដាច់…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​កាប់​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​បណ្ដើរ​ម៉ូតូ​ក្មេង​ស្រី​២​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ភូមិ​ថ្នល់​ដាច់ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រឿ​ន ស៊ី​ម៉ាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​កំពីងពួយ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា តាម​ការ​សាកសួរ​ជន​រង​គ្រោះ មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​១​គ្រឿង និង​ក្មេង​ស្រី​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដែរ តែ​មិន​ស្គាល់ឈ្មោះ ដឹង​ថា​នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ភ្នំ​ដី ពេល​ជិះ​បណ្ដើរ​ក្មេង​ស្រី​ទាំង​២​នាក់ មក​ដល់​ផ្លូវបត់​ចូល​ក្នុងភូមិ​ថ្នល់​ដាច់ ក៏​ស្រាប់តែ​មាន​យុវជន មិនដឹង​គ្នា​ប៉ុន្មាន​នាក់ ជិះ​ម៉ូតូ​១​គ្រឿង មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​តាម​ពីក្រោយ ហើយ​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​គ្មាន​ប្រណី បណ្ដាល​ឲ្យ​របួស​ក្បាល​ផ្នែក​ខាងក្រោយ​១​កន្លែង​, របួស​ក្បាល​ផ្នែក​ខាង​មុខ​២​កន្លែងជ្រៅជិតដល់លលាដ៍ ​ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី​ទាំង​យប់ ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​ហិង្សា​ដោយ​ចេតនា​នេះ នៅ​មិន​ទាន់​ដឹង​ថា ជា​ករណី​គំនុំ ឬ​ក៏​រឿង​ស្នេហា​នោះ​ទេ ព្រោះ​ពេល​នេះ​កម្លាំង​នគរបាល​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​ដៃដល់ ដើម្បី​នាំ​ខ្លួន​មក​សាកសួរ និង​កសាង​សំណុំរឿង​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ