ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​រង​ជួប​ពិភាក្សា​ជាមួយ​អគ្គនាយក​សកល​វិទ្យាល័យ​វ៉ា​សេ​ដា ប្រទេស​ជប៉ុន

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ លោក​វ​សេនីយ៍​ឯក ភឹង សម្បត្តិ ស្នងការ​រង​ទទួល​បន្ទុក​ការងារ​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ត្រី…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ លោក​វ​សេនីយ៍​ឯក ភឹង សម្បត្តិ ស្នងការ​រង​ទទួល​បន្ទុក​ការងារ​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ជួប​បដិសណ្ឋារកិច្ច និង​សំណេះសំណាល​ជាមួយ​លោក ណា កា​ហ្កា​វ៉ា តា​កេ​ស៊ី អគ្គនាយក​សកល​វិទ្យាល័យ​វ៉ា​សេ​ដា ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន និង​សហការី​ដោយ​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ អ៊ុ​ន ភិ​រម្យ នាយ​រង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​រួម​ទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ផង​ដែរ ។

 

លោក​វរសេនីយ៍ទោ អ៊ុ​ន ភិ​រម្យ នាយ​រង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​រាយ​ការ​សង្ខេប​អំពី​ការងារ​បង្ការ​ពន្លត់ អគ្គិភ័យ និង​សង្គ្រោះ​នៅ​ពេល​មាន​អគ្គិភ័យ វិធី​បង្ការ និង​ស​ង្គោះ និង​របៀប​ប្រើប្រាស់​រថយន្ត​ត្រៀមកម្លាំង​ប្រចាំការ​នៅ​ពេល​អគ្គិភ័យ​កើតឡើង​ក្នុង​ការ​ចេញ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល ជូន​លោក ណា កា​ហ្កា​វ៉ា តា​កេ​ស៊ី អគ្គនាយក​សកល​វិទ្យាល័យ វ៉ា​សេ​ដា ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន និង​សហការី ។

 

 

ក្នុង​ឱកាស​នា​ពេល​ជួប​ពិភាក្សា​គ្នា​មក​លោក​វរសេនីយ៍ឯក ភឹង សម្បត្តិ ស្នងការ​រង​ទទួល
បន្ទុក​ការងារ​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ជំនួស​មុខ​ឱ្យ
លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត និង​ក្នុង​នាម​កម្លាំង​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​ទាំងអស់ សូម​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ណា​កា ហ្កា​វ៉ា តា​កេ​ស៊ី អគ្គនាយក​សកល​វិទ្យាល័យ វ៉ា​សេ​ដា ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​កន្លង​មក​បាន​ជួយ​ឧបត្ថម្ភ​មធ្យោបាយ​សម្ភារ​បច្ចេកទេស​ដល់​ការងារ​ជំនាញ បង្ការ​ពន្លត់​អគ្គិភ័យ​ក្នុង​ការ​ជួយ​សង្គ្រោះ ដល់​ប្រពល​រដ្ឋ​កម្ពុជា ជា​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ដើម្បី​ធានា និង​បង្ការ​បាន​នូវ​គ្រោះ​អគ្គិភ័យ​កាន់តែ​ល្អ​ប្រសើរ​ឡើ​វិញ​ផង​ដែរ ព្រោះ​ខេត្តសៀមរាប ជា​តំបន់​ទេសចរណ៍​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់​ដើម្បី​ចូល​មក​ទស្សនា​នូវ​ប្រាង្គ​ប្រាសាទ​ដែល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ