ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព ៖ ប្រឡែង​លេង​ជាមួយ​កូនស្រី​រហូត​មាន​ចំណង់ ក៏​ចាប់រំលោ.ភ​តែ​ម្ដង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ឪពុក​ដែល​មាន​ពាក្យ​គេ​តែង​ពោល​ថា ត្រី​ឆ្កោ​រ​ស៊ី​កូន​ឯង​នោះ ភាគច្រើន​គឺ​កើត​មាន​ចំពោះតែ​កូនចុង ឬ​កូនដើម​ប៉ុណ្ណោះ តែ​បុរស​ជា​ឪពុក​សាច់ឈាម​ខ្លួនឯង បាន​ចាប់​កូនស្រី​បង្កើត​របស់​ខ្លួន​រំលោភ​បាន​សម្រេច​ជា​ច្រើន ទើប​បែកធ្លាយ ហើយ​ស្រី្ត​ជា​ម្តាយ​បាន​ប្តឹង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ឪពុក​ដែល​មាន​ពាក្យ​គេ​តែង​ពោល​ថា ត្រី​ឆ្កោ​រ​ស៊ី​កូន​ឯង​នោះ ភាគច្រើន​គឺ​កើត​មាន​ចំពោះតែ​កូនចុង ឬ​កូនដើម​ប៉ុណ្ណោះ តែ​បុរស​ជា​ឪពុក​សាច់ឈាម​ខ្លួនឯង បាន​ចាប់​កូនស្រី​បង្កើត​របស់​ខ្លួន​រំលោភ​បាន​សម្រេច​ជា​ច្រើន ទើប​បែកធ្លាយ ហើយ​ស្រី្ត​ជា​ម្តាយ​បាន​ប្តឹង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហ​ការណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត ចាំ​ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​០៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ ខណៈ​ពេល​ជនសង្ស័យ​ឆ្លង​ពី​ដី​ថៃ​មក​ខ្មែរ​វិញ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោ​កក​វរសេនីយ៍ទោ ភឿ​ង ម៉ា​ន់ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បណ្តឹង​ពី​ម្តាយ​ជន​រង​គ្រោះ និង​ជា​ប្រពន្ធ​នោះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ គឺ​លោក មាស ចាន់​ពិសិដ្ឋ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​ចាំ​ស្ទាក់​ចាប់​ជនល្មើស​ជា​ឪពុក​ល្មោភកាម​ម្នាក់ តាំងពី​ម៉ោង​០២​និង​៣០​នាទី​រសៀល ដល់​ម៉ោង​០៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ ទើប​ចាប់​ជន​ល្មោភកាម​នេះ​បាន ខណៈ​ពេល​ដែល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុសច្បាប់​ត្រលប់​មក​វិញ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ជន​ល្មោភកាម​ចាប់បង្ខំ​កូនស្រី​បង្កើត​ខ្លួនឯង ដែល​មាន​អាយុ​ទើប​១២​ឆ្នាំ រំលោភ​បាន​សម្រេច​ជា​ច្រើន​នោះ ឈ្មោះ ឈុ​ន សា​រុំ អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ព្រីង​កោង ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់បង្ខំ​កូនស្រី​បង្កើត​របស់​ខ្លួន​រំលោភ​ពិតប្រាកដ​មែន ទាំង​នៅ​ស្រុក​ខ្មែរ និង​នៅ​ថៃ ក្នុង​អំឡុង​ខែឧសភា រហូត​មក​ដល់​ដើមខែ​ធ្នូ ឆ្នាំ​២០១៧​មក​ម្ល៉េះ គឺ​បាន​សម្រេច​ជា​ច្រើន​ដង ខណៈ​ពេល​ប្រពន្ធ​មិន​នៅផ្ទះ ក្រោក​ទៅ​លក់ដូរ​នៅ​ផ្សារ​ថៃ ហើយ​ខ្លួន​បាន​ដេក​ប្រឡែង​លេង​ជាមួយ​កូនស្រី​រហូត​មាន​ចំណង់​អារម្មណ៍​ផ្លូវភេទ ។

លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​បាន​បញ្ជាក់​ថា ដោយ​ផ្អែក​ទៅ​លើ​ម្តាយ​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនល្មើស ឈ្មោះ ឈុ​ន សា​រុំ នេះ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​០១ ខែកុម្ភៈ នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ