ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​អំណាច​រូប​ណា​បូម​ខ្សាច់​លុប​ព្រៃកោងកាង អាជ្ញាធរ​ខេត្ត​ថា​អត់​ដឹង​!

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សកម្មភាព​លួច​បូម​ខ្សាច់​ចាក់​លុប​រំលោភ​យក​ដី​ព្រៃកោងកាង ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ ដោយ​ក្រសួងបរិស្ថាន​រាប់​សិប​ហិច​តា នៅ​ខេត្តកោះកុង ដែល​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​បែកធ្លាយ​រឿងអាស្រូវ​ហើយ​ព្រោះ​ដំរី​ងាប់​មិន​អាច​យក​ចង្អេរ​បាំង​ជិត​ឡើយ…

ខេត្តកោះកុង ៖ សកម្មភាព​លួច​បូម​ខ្សាច់​ចាក់​លុប​រំលោភ​យក​ដី​ព្រៃកោងកាង ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ ដោយ​ក្រសួងបរិស្ថាន​រាប់​សិប​ហិច​តា នៅ​ខេត្តកោះកុង ដែល​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​បែកធ្លាយ​រឿងអាស្រូវ​ហើយ​ព្រោះ​ដំរី​ងាប់​មិន​អាច​យក​ចង្អេរ​បាំង​ជិត​ឡើយ ។

ប្រភព​ពី​មន្ត្រី​សាលាខេត្ត​កោះកុង​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ករណី​លួច​បូម​ខ្សាច់​ចាក់​លុប​រំលោភ​យក​ដី​ក្នុង​តំបន់​ព្រៃ​ការពារ​នេះ មាន​បទល្មើស​២​ផ្សេង​គ្នា ។ ទី​១- បទល្មើស​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​(​បូម​ខ្សាច់​) ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ទី​២- បទល្មើស​រំលោភ​យក​ដី​ក្នុង​តំបន់​ការពារ និង​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ។
ប្រភព​ដដែល​បាន​បញ្ជាក់​ច្បាស់​ថា រឿង​នេះ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ដូច​ជា ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ការិយាល័យ​រ៉ែ​ខ្សាច់ ប្រធាន​មន្ទីរ​បរិស្ថាន និង​អភិបាលរង​ខេត្ត​មួយ​ចំនួន បានដឹង​យ៉ាង​ច្បាស់ ប៉ុន្តែ​ខណៈ​ពេល​ដែល​ភ្នាក់ងារ​កាសែត​កោះសន្តិភាព​ខ​ល​សួរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនោះ​តាម​ទូរស័ព្ទ ចម្លើយ​មាន​តែ​មួយ​គត់ គឺ​អត់​ដឹង និង​ចាំ​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល បន្ទាប់​មក​មន្ត្រី​ជើង​ដប់​ទាំងនោះ បាន​ខ​ល​ប្រាប់​ទៅ​ជនល្មើស​លួច​បូម​ខ្សាច់​ដែល​គេ​បាន​ឃុ​ប​ឃឹ​ត​គ្នា ជា​ប្រព័ន្ធ រួច​ជា​ស្រេច​ហើយ​នោះ​ឲ្យ​អូស​យក​ម៉ាស៊ីន​បូម​ខ្សាច់​ទៅ​លាក់​ទុក រួច​ប្រាប់​មក​ភ្នាក់ងារ​កោះសន្តិភាព​វិញ​ម្តងទៀត​ថា ចុះ​ទៅ​មើល​ហើយ តែ​អត់​ឃើញ​សកម្មភាព​បូម​ទេ ឃើញ​តែ​ខ្សាច់​បូម​រួច ។

មន្ត្រី​ខាងលើ​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​ចង្អេរ​មិន​អាច​បាំង​ដំរី​ងាប់​បាន នៅ​អំឡុង​៣-៤​ថ្ងៃមុន​នេះ ម៉ាស៊ីន​លួច​បូម​ខ្សាច់​ដដែល​បាន​បណ្តែត​ខ្លួន​មក​ដាក់​នៅ​លើ​ទីតាំង​ចាស់​ធ្វើ​សកម្មភាព​បូម​ទៀត​ហើយ ។ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ មន្ត្រី​ការិយាល័យ​រ៉ែ ២​រូប បាន​ប្រាប់​កោះសន្តិភាព​ថា បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​របស់​កោះសន្តិភាព​ភ្លាម លោក ស្រេង ហុង អភិបាលរង​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ទីរ​រ៉ែ និង​ថាមពល​ធ្វើ​របាយការណ៍​ពាក់ព័ន្ធ​នឹង​បទល្មើស​បូម​ខ្សាច់​នេះ ។ ជំនាញ​បានរ​រក​ឃើញ​ថា បរិមាណ​ខ្សាច់​ដែល​បាន​លួច​បូម​នា​ពេល​កន្លង​មក​មាន​ចំនួន​ប្រមាណ​១២០០០​ម៉ែត្រគូប ដែល​លួច​បូម​ដោយ​អត់​ច្បាប់ និង​ត្រូវ​បង់​សួយ​សារ​ចូល​រដ្ឋ តែ​ជនល្មើស​មិន​ទាន់​ចូលខ្លួន​បង់​នៅឡើយ​ទេ ។ កោះសន្តិភាព​បាន​ទាក់ទង​ទូរស័ព្ទ​សួរ​ទៅ​លោក ស្រេង ហុង អភិបាលរង​ខេត្ត​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​តាម​ផ្លូវច្បាប់ ចំពោះ​បទល្មើស​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា​នេះ តែ​បែរជា​លោក​ឆ្លើយ​ត្រលប់​ត្រ​លឹន​ម្តង​ឲ្យ​ទៅ​សួរ​មន្ទីរ​រ៉ែ ម្តង​ឲ្យ​ទៅ​សួរ​អ្នក​លួច​បូម​ទៅ​វិញ ហាក់ដូចជា​គ្មាន​ភាព​ទទួលខុសត្រូវ រួច​ក៏​បិទ​ទូរស័ព្ទ​តែ​ម្តង ។

លោក រស់ វី​រ៉ា​វុ​ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម និង​សំណង់​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមករា​នេះ​ថា សកម្មភាព​ល្មើសច្បាប់​ខាងលើ​នេះ មិន​ពាក់ព័ន្ធ​ជាមួយ​មន្ទីរ​របស់​លោក​ទេ ព្រោះ​វា​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ដោយ​បរិស្ថាន ។

ចំណែក​លោក ម៉​ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ធ្លាប់​បាន​ប្រាប់​ថា ទីតាំង​ល្មើសច្បាប់​នេះ វា​ស្ថិត​នៅ​ក្នុង​តំបន់​សហគមន៍​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប តំបន់​នេះ​ប្រជាពលរដ្ឋ​មាន​សិ​ទ្ឋិ​អាស្រ័យ​ផល តែ​គ្មាន​សិទ្ធិ​កាន់កាប់ ឬ​លក់ដូរ​បាន​ឡើយ ។

មន្ត្រី​បរិស្ថាន​មួយ​រូប​បញ្ជាក់​ថា ក្នុង​ករណី​ចាំបាច់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ទុន​វិនិយោគ​ក្នុង​តំបន់​នេះ លុះត្រាតែ​មានការ​អនុញ្ញាតិ​ពី​ក្រសួងបរិស្ថាន​ជា​មុន​សិន ។ ទោះបីជា​យ៉ាងណា​បន្ទាប់​ពី​សកម្មភាព​លួច​បូម​ខ្សាច់​ចាក់​រំលោភ​យក​ដី​ក្នុង​តំបន់​ការពារ​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ខ្លី រួច​មក​ប៉ុន្តែ​រយៈពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ជន​បង្ក​បាន​ចាប់ផ្តើម​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ​ដោយ​គ្មាន​ខ្លាចញញើត​សោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ