ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗបះសក់ច្រូង! ខ្វះតែ​តិច​ទៀត​ជីវិត​​អ្នក​អង្គុយ​ផឹក​កាហ្វេ​​​​អស់ប៉ុន្មាននាក់​ទៅ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​នៅ​ខ្វះតែ​​ប្រមាណ​​៣​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ អាចកើត​​​​សោកនាដកម្ម​ធំមួយ​កើតឡើង​នៅ​ក្នុង​ហាង​កាហ្វេ​​ដែល​ស្ថិត​នៅ​ចំ​ផ្លូវបំបែក​ជា​បី​ជា​មិន​ខាន​ឡើយ​ ​​ព្រោះក្នុងហាង​​កាហ្វេ​ខាងលើ​ មាន​មនុស្ស​ច្រើន​នាក់​កំពុង​អង្គុយ​ផឹក​កាហ្វេ​យ៉ាង​ឆ្ងាញ់​និង​មើល​វី​ដេ​អូរ​យ៉ាង​ជក់ចិត្ត​ដិត​អារ​ម្ម​ណ៍ ។ ស្រាប់តែ​​មាន​រថយន្ត​ទ្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង ​បើក​ទៅ​ដល់​បោះពួយ​សំដៅ​ហាង​កាហ្វេ​នោះ​តែ​ម្ដង ប៉ុន្តែ​ចាត់​ទុក​ថា…

រាជធានី​ភ្នំពេញ ​៖ ​នៅ​ខ្វះតែ​​ប្រមាណ​​៣​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ អាចកើត​​​​សោកនាដកម្ម​ធំមួយ​កើតឡើង​នៅ​ក្នុង​ហាង​កាហ្វេ​​ដែល​ស្ថិត​នៅ​ចំ​ផ្លូវបំបែក​ជា​បី​ជា​មិន​ខាន​ឡើយ​ ​​ព្រោះក្នុងហាង​​កាហ្វេ​ខាងលើ​ មាន​មនុស្ស​ច្រើន​នាក់​កំពុង​អង្គុយ​ផឹក​កាហ្វេ​យ៉ាង​ឆ្ងាញ់​និង​មើល​វី​ដេ​អូរ​យ៉ាង​ជក់ចិត្ត​ដិត​អារ​ម្ម​ណ៍ ។ ស្រាប់តែ​​មាន​រថយន្ត​ទ្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង ​បើក​ទៅ​ដល់​បោះពួយ​សំដៅ​ហាង​កាហ្វេ​នោះ​តែ​ម្ដង ប៉ុន្តែ​ចាត់​ទុក​ថា ​ជា​សំណាង​មួយ​ ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់​ ​ដែល​រថយន្ត​បាន​បុក​ដើម​​ព្រីង​១​ដើម​ទំហំ​ប៉ុន​ភ្លៅ​ និង​កៀរ​ម៉ូតូ​១​គ្រឿង​ បណ្ដាល​ឱ្យ​ដួល​នៅ​មុខ​ហាង ទើប​ទៅ​មុខ​លែង​រួច ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​អ្នក​ផឹក​កាហ្វេ​ភ័យ​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា​តែ​ម្ដង​។

ឧប្បត្តិហេតុនេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៥៥​នាទី​ព្រឹក ​នាថ្ងៃ​ទី​១ កុម្ភៈ នេះ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បី ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

សេចក្តីរាយការណ៍បន្តថា រថយន្ត​បង្ក​ខាងលើ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ព​ណ.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-1109​បើកបរ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដែល​ក្រោយ​ពេល​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ​។ ​រថយន្ត​នេះ​ បាន​បើក​បុក​ដើម​ព្រីង​១​ដើម ​និង​កៀរ​ម៉ូតូ​​​គុប​ជ្រុងមួយគ្រឿង​​ ព​ណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ​ភ្ន​ពេញ​1FJ-5981​ ​កំពុង​ឈប់​ស្ងៀម ​ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​នោះ​ឡើយ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ពួក​គាត់​បានឃើញ​រថយន្ត​មួយ​គ្រឿង​នោះ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ ។​ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ មិនដឹង​ថា​អ្នកបើកបរ​រវល់​តែ​ងាក​ទៅ​ណា ​ឬ​ក៏​ងងុយដេក​នោះ​ទេ ស្រាប់តែ​រេ​ចង្កូត​ឆ្លងផ្លូវ​ជាតិ​លេខ​៣​ ពីស្ដាំ​មក​ឆ្វេង ហើយ​បាន​បោះពួយ​សំដៅ​ទៅ​ហាង​កាហ្វេ​ខាងលើ​នោះ​តែ​ម្ដង ​។

ប្រភព​ដដែល​​​បន្ត​ទៀត​ថា ខណៈនោះ​មិន​មាន​រថយន្ត​ឬ​ម៉ូតូ​បើក​ឆ្លងកាត់​នោះ​ទេ​ ទើប​គ្មាន​គ្រោះថ្នាក់​នៅ​លើ​ផ្លូវជាតិ​លេខ​៣​នោះ ហើយ​ពួក​គាត់​នឹក​ស្មាន​រថយន្ត​នេះ​ ​ត្រូវ​បុក​ចូល​ក្នុង​ហាង​កាហ្វេ​នោះ​ហើយ ​។​ ពេល​នោះ​ម្នាក់​ៗ​ មាន​ភាព​ស្រ​ឡាំង​កាំ​យ៉ាង​ខ្លាំង ​និង​បាន​ត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ