ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា ​ការ​ម៉ាស្សា​ប្រេង​មាន​ង​អត្ថប្រយោជន៍​សំខាន់​ៗ​អ្វីខ្លះ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដូចដែល​អ្នក​បានដឹង​ហើយ​ថា ការ​ម៉ាស្សា​មាន​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សុខភាព​។ ការម៉ាស្សា​ជា​ប្រចាំ​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល ស្រស់ថ្លា បំបាត់​ស្ត្រេ​ស​ និង​មាន​សុខភាព​មាំមួន​បាន​ក្នុង​ពេល​តែ​មួយ​។ ភាព​ស្ត្រេ​ស​បណ្តាល​មក​ពី​ការងារ ការ​សិក្សា ជំងឺ​…

រាជធានី​ភ្នំពេញ​៖ ដូចដែល​អ្នក​បានដឹង​ហើយ​ថា ការ​ម៉ាស្សា​មាន​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សុខភាព​។ ការម៉ាស្សា​ជា​ប្រចាំ​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល ស្រស់ថ្លា បំបាត់​ស្ត្រេ​ស​ និង​មាន​សុខភាព​មាំមួន​បាន​ក្នុង​ពេល​តែ​មួយ​។

ភាព​ស្ត្រេ​ស​បណ្តាល​មក​ពី​ការងារ ការ​សិក្សា ជំងឺ​ និង​បញ្ហា​ផ្សេង​ៗ​ទៀត​នឹង​ធ្វើ​ឱ្យ​សាច់ដុំ​របស់​អ្នក​តឹង​ណែន​។ ការ​តឹង​ណែន​សាច់ដុំ​នេះ អាច​ធ្វើ​ឱ្យ​អ្នកមាន​ដំណើរការ​មិនល្អ​លើ​សំពាធ​ឈាម​ និង​សំពាធ​ខ្យល់ ហើយ​មាន​អារម្មណ៍​ថា​ អស់កំលាំង ​និង​ស្ពឹក​ខ្លួន ។

ប៉ុន្តែ​ការ​ទទួលយក​នូវ​ការ​ម៉ាស្សា​ដ៏​ល្អ​មួយ គឺ​អាច​ជួយ​អ្នក​បាន​ក្នុង​ការ​កាត់​បន្ថយ​នូវ​សម្ពាធ​​ដែល​មាននៅ​ក្នុង​សាច់ដុំ​នៃ​សារពាង្គកាយ​របស់​អ្នក នោះ​គឺ​ការ​ធ្វើ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​ក្រអូប ដែល​វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ មាន​ភាព​ស្រស់ស្រាយ ​និង​ធូរ​ស្រាល​ជាង​មុន ។

ការ​ម៉ាស្សា​នឹង​អាច​ជួយ​បង្កើន​នូវ​ចរន្តឈាម​ និង​សំពាធ​ខ្យល់​រត់​បាន​ល្អ​ពេញ​សារ​ពាង្គ​កាយ ហើយ​អាច​ឱ្យ​វា​នាំ​មក​នូវ​កម្រិត​ឈាម និង​អុក​ស៊ី​សែន​ច្រើន​ជាង​មុន មក​កាន់​សាច់​ដុំ​ដែល​អាច​ជួយ​ក្នុង​ការ​កំចាត់​ចោល​នូវ​ជាតិពុល​បាន​ផង​ដែរ​។

អត្ថ​ប្រ​យោ​ជ​ន៍​នៃ​ការ​ម៉ាស្សា​ប្រេង​នឹង​ជួយ​សម្រួល​សរសៃឈាម​កកស្ទះ ជួយ​ធ្វើ​ឱ្យ​ចលនា​​ឈាម​ដើរ​ស្រួល បំបាត់​ភាព​ធុញថប់​ក្នុង​អាម្ម​ណ៍​នឹង​ធ្វើ​ឱ្យ​កោសិកា​ស្បែក​មាន​សំណើម រស់​ឡើង​វិញ​បាន​តាម​បែប​ធម្មជាតិ ។

អ្នកគ្រប់គ្រង​នៅ​ហាង​ម៉ាស្សា​ចំប៉ី​ស្ប៉ា ដែល​ជា​ហាង​មួយ​ផ្តល់​សេវាកម្ម​ម៉ាស្សា​ប្រេង​បាន​ឱ្យ​ដឹង​ថា ចំពោះ​ប្រេង​ដែល​ប្រើ​សម្រាប់​ម៉ាស្សា គឺ​ចំរាញ់​ចេញពី​ផ្កា​រុក្ខជាតិ​ និង​មើម​រុក្ខ​ជាតិ​​ផ្សេង​ៗ ផលិត​ដោយ​ជនជាតិ​បារាំង​ និង​ផលិត​នៅ​កម្ពុជា ជា​ពិសេស​គឺ​មាន​ដល់​ទៅ ៥​ក្លិន ដូច​ជា​ក្លិន​ចា​ស្មី​ន ឡាវ​វែ​ន​ឌ័​រ លី​មិន​ក្រាស់ ជាដើម​។

លោក វ៉ា​ត ណា​ឡំ គ្រូ​បណ្តុះបណ្តាល​ម៉ាស្សា​នៅ​ហាង​ចំប៉ី​ស្ប៉ា​បញ្ជាក់​ថា​៖ «​ផលិតផល​និង​ប្រេង​ទាំងអស់​ដែល​យើង​កំពុង​តែ​ប្រើប្រាស់ គឺ​មានការ​ផ្សំ​ឡើង​នៅ​ក្នុងស្រុក​ខ្មែរ​យើង​តែ​ម្តង​ដោយ​មាន​ជនជាតិ​បារាំង​ដែល​ជា​នាក់​រៀបចំ​ផលិត​ និង​ត្រួតពិនិត្យ​លើ​គុណ​ភាព​ផ្ទាល់​។ សំរាប់​ក្លិន ​និង​គុណភាព​ធានា​ថា ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្បែក​នោះ​ទេ នៅ​ពេល​ដែល​យើង​ម៉ាស្សា​ប្រេង​ហើយ ។ ប្រសិនបើជា​ជនជាតិ​អឺរ៉ុ​ប​វិញ គាត់​អត់​​ងូតទឹក​ទេ​ ក្រោយ​ពេល​ធ្វើ​ម៉ាស្សា​រួចរាល់ ​ព្រោះ​គាត់​យល់​ឃើញ​ថា ​សារជាតិ​ប្រេង​វា​ជួយ​​ការពារ​ស្បែក​មិន​អោយ​ទទួល​រង​ផល​ប៉ះពាល់​ពី​កំ​ដៅ​ព្រះអាទិត្យ​ និង​ព្យាបាល​ស្បែក​​ស្ងួត​អោយ​មាន​សំណើម​ឡើង​វិញ​»​។

លោក​បន្ត​ថា នៅ​ហាង​ចំប៉ី​ស្ប៉ា​ប្រភេទ​នៃ​ការ​ម៉ាស្សា​ប្រេង​នេះ​ទទួល​បានការ​ចាប់​អារម្មណ៍​​ពី​ភ្ញៀវ​យ៉ាង​ខ្លាំង ជា​ពិសេស​ភ្ញៀវ​បរទេស​។ លោក​បន្ថែម​ថា ​សំរាប់​ភ្ញៀវ​ដែល​គាត់​ជ្រើសរើស​សេវាកម្ម​ម៉ាស្សា​ប្រេង​នេះ ភាគច្រើន​គាត់​មាន​អាកា​រៈ​ឈឺចាប់​ពេញ​រាង​កាយ ចលនា​ឈាម​ និង​សម្ពាធ​ខ្យល់​មានដំណើរ​ការ​មិនល្អ ភាព​ហត់នឿយ​ក្នុង​ការងារ ឬ​ការ​ឈឺចាប់​ដោយសារ​ការ​លេង​កីឡា​…​។

លោក វ៉ា​ត ណា​ឡំ​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ «​ប្រភេទ​ម៉ាស្សា​ប្រេង​នេះ គឺ​អាច​និយាយ​​បាន​ថា វា​ជា​ការ​ល្អ​មួយ​ដែរ ​ក្នុង​វិស័យ​សេវាកម្ម​ស្ប៉ា ​និង​ម៉ាស្សា ដោយសារ​តែ​គុណ​ភាព​ និង​អត្ថប្រយោជន៍​របស់​វា​មាន​នាទី​សំខាន់​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ឈឺ​ចុក​ចាប់​លើ​សារពាង្គកាយ​របស់​អតិថិជន ។ ចលនា​នីមួយ​ៗ ​គឺ​យើង​ប្រើ​មេដៃ​ និង​ថ្លើម​ដៃ​មក​រុញ​ឈ្លី​សង្កត់​ទៅ​លើ​សរសៃពួរ​សាច់ដុំ ប្រព័ន្ធ​សរសៃឈាម សន្លាក់​ និង​ចំណុច​ផ្សេង​ៗ​ដែល​មានការ​ឈឺ​ចុកចាប់ ស្ពឹក​ស្រពន់ ឱ្យ​ត្រលប់​មក​សភាព​ធម្មតា​ដូច​ដើម​វិញ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ