ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សែង​បារី​ហើរ​តាម​ខ្យល់​បង្ក​ឱ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​មួយ​ចំនួន

6 ឆ្នាំ មុន

ការ​ប៉ះពាល់​ដោយ​ជាតិពុល​នៅ​ក្នុង​ផ្សែង​អាច​បណ្តាល​ឲ្យ​មាន​ជំងឺហឺត​, មហារីក និង​បញ្ហា​ធ្ងន់​ដទៃ​ទៀត ។ ត្រូវ​ដឹង​ថា​អ្វី​ដែល​អ្នក​កំពុង​ដកដង្ហើម និង​ពិចារណា​នូវ​ជំហាន​អនុវត្ត សម្រាប់​ការ​សំអាត​ខ្យល់ ។ អ្នក​មិន​ជក់បារី ពីព្រោះ​អ្នក​យល់​អំពី​គ្រោះថ្នាក់…

ការ​ប៉ះពាល់​ដោយ​ជាតិពុល​នៅ​ក្នុង​ផ្សែង​អាច​បណ្តាល​ឲ្យ​មាន​ជំងឺហឺត​, មហារីក និង​បញ្ហា​ធ្ងន់​ដទៃ​ទៀត ។ ត្រូវ​ដឹង​ថា​អ្វី​ដែល​អ្នក​កំពុង​ដកដង្ហើម និង​ពិចារណា​នូវ​ជំហាន​អនុវត្ត សម្រាប់​ការ​សំអាត​ខ្យល់ ។

អ្នក​មិន​ជក់បារី ពីព្រោះ​អ្នក​យល់​អំពី​គ្រោះថ្នាក់ ប៉ុន្តែ​ចុះ​ចំណែកឯ​ផ្សែង​បារី​វិញ​យ៉ាងណា​ដែរ ? ផ្សែង​បារី​បណ្តាល ឬ​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព ផ្សេង​ៗ​មួយ​ចំនួន​ពី​ជំងឺ​សរសៃ​ឈាម​​បេះដូង​ទៅ​ជា​ជំងឺមហារីក ។ សូម​យល់​ថា មាន​អ្វី​នៅ​ក្នុង​ផ្សែង​បារី និង​ពិចារណា​ពី​មធ្យោបាយ​ដើម្បី​ការពារ​ខ្លួន​អ្នក និង​មនុស្ស​ដែល​អ្នក​ស្រលាញ់​ឲ្យ​ចៀស​ឆ្ងាយ​ពី​ផ្សែង​បារី ។

តើ​មាន​អ្វី​នៅ​ក្នុង​ផ្សែង​បារី?
ផ្សែង​បារី​ដែល​គេ​ដឹង​ដែរ​ថា ជា​ផ្សែង​ថ្នាំជក់​ដែល​ហើរ​ក្នុង​បរិយាកាស​, រួម​មាន​ផ្សែង​ដែល​អ្នក​ជក់បារី​បង្ហើរ​ចេញ និង​ផ្សែង​ដែល​មក​ផ្ទាល់​ពី​ការ​ដុត​នូវ​ផលិតផល​ថ្នាំជក់ ។

ផ្សែង​បារី​ផ្សំ​ឡើង​ពី​ជាតិពុល​គីមី​រាប់​ពាន់​រួម​មាន​៖
•​ជាតិ​បង់​ហ្សែ​ន •​កាបូន​មូ​ណូ​អុកស៊ីត •​ក្រូ​មី​ញ៉ូ​ម •​ស៊ី​យ៉ា​នី​ត •​ហ្វ៉​រមាល់​ដេ​អ៊ី​ត •​សំណ​•​នី​កែ​ល •​ប៉ូ​ឡូ​នី​ញ៉ូ​ម

គ្រាប់ តូច​ៗ​ដែល​គ្រោះថ្នាក់​នៅ​ក្នុង​ផ្សែង​បារី​អាច​នៅ​ក្នុង​ខ្យល់​បាន​រយៈពេល​ជា​ច្រើន​ម៉ោង ។ ការ​ស្រូប​យក​ផ្សែង​បារី​ក្នុង​រយៈពេល​មួយ​ខ្លី​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សួត​របស់​អ្នក និង​បន្ថយ​នូវ​បរិមាណ​អុក​ស៊ី​សែន​នៅ​ក្នុង​ឈាម​របស់​អ្នកផង​ដែរ ។ ការ​ប៉ះពាល់​យូរ ឬ ដដែល​ៗ​នៃ​ផ្សែង​បារី គឺ​អាច​ឲ្យ​មាន​គ្រោះថ្នាក់​គ្រប់​ទាំងអស់ ។ វា​មិនមែន​ជា​ផ្សែង​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ​ដែរ ។ សំណល់​ដែល​តោងទៅ​នឹង​សក់ ឬ​សម្លៀក​បំពាក់​របស់​អ្នក​ជក់បារី​ដូច​ជា ខ្នើយ​, ព្រំ ឬ​របស់ផ្សេង​ៗ​ទៀត ជួនកាល​សំដៅ​ទៅ​រក​អ្នក​ដែល​បាន​ឆ្លង​ផ្សែង​បារី​នេះ បន្ទាប់​ពី​ពន្លត់​ហើយ​(thirdhand smoke) អាច​បង្កើត​ជា​ហានិភ័យ ជា​ពិសេស​ទៅ​លើ​កុមារ ។

តើ​ផ្សែង​បារី​គឺ​ពោរពេញ​ដោយ​គ្រោះថ្នាក់​យ៉ាងដូចម្តេច?
ផ្សែង​បារី​បណ្តាល ឬ​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​មួយ​ចំនួន​រួម​មាន​៖
•​ជំងឺ​សួត​៖ ជំងឺហឺត​, រលាក​ទងសួត និង​ជំងឺ​សួត​រ៉ាំរ៉ៃ អាច​ត្រូវ​បាន​កើតឡើង ឬ​ធ្ងន់​ដោយ​ការ​ប៉ះពាល់​ទៅ​នឹង​ផ្សែង​បារី ។

•​ជំងឺ​បេះដូង​៖ ផ្សែង​បារី​បង្កើន​នូវ​ហានិភ័យ​នៃ​ការ​គាំងបេះដូង និង​បញ្ហា​បេះដូង​ដទៃ​ទៀត​។ ផ្សែង​បារី​ក៏​ធ្វើ​ឲ្យ​សរសៃឈាម​ខូចខាត​ផង​ដែរ​, បង្អាក់​នូវ​លំហូរ​ឈាម និង​បង្កើន​ហានិភ័យ​នៃ​ការ​កកឈាម ។

•​ជំងឺមហារីក​៖​ផ្សែង​បារី​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កត្តា​ហានិភ័យ​ដែល​នាំ​ឲ្យ​កើត​មហារីក​សួត។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ភា្ជ​ប់​គ្នា​រវាង​ផ្សែង​បារី​ទៅ​នឹង​ប្រភេទ​នៃ​ជំងឺមហារីក​ផ្សេង​ទៀត​ផង​ដែរ ។

•​ផ្សែង​បារី​ក៏​បណ្តាល​ឲ្យ​មាន​ហានិភ័យ​ទៅ​លើ​កូន​ក្មេង​ដែល​ជា​ពិសេស​ដែល​នាំ​អោយ​ខូចខាត​ដោយសារ​ឥទ្ធិពល​របស់​ផ្សែង​បារី ។

បញ្ហា​ទាំងនោះ​រួម​មាន​៖
•​ថយ​នូវ​ទម្ងន់​របស់​ទារក​ពី​ការ​ប៉ះពាល់​ដោយ​ផ្សែង​បារី​អំឡុង​ពេល​មាន​ផ្ទៃពោះ​បង្កើន​នូវ​ហានិភ័យ​នៃ​ការ​ចុះ​ទម្ងន់​របស់​ទារក ។

•​សញ្ញា​ទារក​ស្លាប់ ភ្លាម​ៗ៖ ផ្សែង​បារី​បង្កើន​នូវ​ហានិភ័យ​នៃ​ការ​ស្លាប់​ទារក ភ្លាម​ៗ ប្រសិនបើ​ការ​ប៉ះពាល់​កើត​មាន​ឡើង​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​កើត ។
ការ​ឆ្លង​មេរោគ ផ្សេង​ៗ

•​កុមារ​ដែល​រស់នៅ​ជាមួយ​អ្នក​ជក់បារី គឺ​ហាក់ដូចជា​វិ​វ​ឍ្ឍ​ទៅ​ជា​ការ​រលាក​នៃ​ត្រចៀក (otitis media) និង​ឆ្លង​មេរោគ​លើ​ផ្លូវដង្ហើម​ផ្នែក​ខាងក្រោម ។

ផ្សែង​បារី​ក៏​បណ្តាល​ឲ្យ​ក្អក​រ៉ាំរ៉ៃ​,​ឡើង​ស្លេស និង​ដកដង្ហើម​តឹង​,​ក្រហាយ​ភ្នែក និង​រលាក​ច្រមុះ​ផង​ដែរ ។

តើ​ផ្សែង​បារី​អាច​ត្រូវ​បាន​ចៀសវាង​ដោយ​របៀប​ណា?
បើ​ចេះ​មាន​ផែនការ​,​អ្នក​អាច​បន្ថយ ឬ​បំបាត់​ការ​ប៉ះពាល់​ផ្សែង​បារី​បាន ។ សូម​ចាប់ផ្តើម​ជាមួយ​វិធានការ​សាមញ្ញ​ទាំងនេះ​៖

•​កុំ​អនុញ្ញាត​ឲ្យ​មាន​ផ្សែង​បារី​នៅ​ក្នុងផ្ទះ​របស់​អ្នក ប្រសិនបើ​សមាជិកគ្រួសារ ឬ​ភ្ញៀវ ចង់​ជក់បារី​, សុំ​ឲ្យ​ពួក​គេ​ជក់​វា​នៅ​ក្រៅ​ផ្ទះ ។ កុំ​ពឹងផ្អែក​លើ​ម៉ាស៊ីនត្រជាក់​,​ប្រព័ន្ធ​ខ្យល់ ឬ​បើក​បង្អួច​ដើម្បី​ឲ្យ​ខ្យល់​បារី​ចេញ​ឲ្យ​សោះ ។

•​កុំ​អនុញ្ញាត​ឲ្យ​មាន​ផ្សែង​បារី​នៅ​ក្នុង​យានយន្ត​របស់​អ្នក ប្រសិនបើ​អ្នកដំណើរ​ត្រូវ​តែ ជក់បារី​នៅ​តាម​ផ្លូវ​,​សូម​ឈប់​នៅ​ចំណតរថយន្ត​សម្រាប់​រយៈពេល​សម្រាក ដើម្បី​ឈប់​ជក់បារី​នៅ​ក្រៅ​ឡាន ។

•​ប្រសិនបើ​អ្នក​យក​កូន​របស់​អ្នក​ទៅ​កាន់​អ្នក​ថែទាំ​កុមារ​,​សូម​ជ្រើសរើស​កន្លែង​ដែល​គ្មាន​ផ្សែង​បារី ។ ប្រសិនបើ​ពួក​គេ​រស់នៅ​ក្នុង​កន្លែង​ថែទាំ​យូរ​,​សូម​ប្រាកដ​ថា ទីនោះ​គ្មាន​ផ្សែង​បារី ។

• គាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នយោបាយ​គ្មាន​ផ្សែង​បារី​នៅ​ភោជនីយដ្ឋាន និង​កន្លែង​ដទៃ​ទៀត គឺ​គ្មាន​ផ្សែង​បារី ។ សូម​បង្កើន​ឲ្យ​ខ្លាំង​នូវ​នយោបាយ​គ្មាន​ផ្សែង​បារី​នេះ ។

•​សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជក់បារី ប្រសិនបើ​អ្នក​ត្រូវ​តែ​ចែករំលែក​កន្លែង​ជាមួយ​អ្នក​ដែល​ជក់បារី​។ សូម​អង្គុយ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ​តាម​អ្វី​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន ។

ប្រសិនបើ​អ្នកមាន​ដៃគូ ឬ​អ្នក​ដែល​ខ្លួន​ស្រលាញ់​ជក់បារី​,​ជួយ​គាំទ្រ និង​លើកទឹកចិត្ត​គេ​ឲ្យ​ឈប់​ជក់បារី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ