ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា នឹង​មាន​វត្តមាន​ជា​លើក​ដំបូង​នៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​០១ ខែ​កុ​ម្ភះ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​នាំ​ខ្លួន​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​នៃ​ខេត្ត​ត្បូងឃ្មុំ និង​មាន​វត្តមាន ដើម្បី​ចូលរួម​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ថ្ងៃ​កុម្ភៈ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​នាំ​ខ្លួន​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​នៃ​ខេត្ត​ត្បូងឃ្មុំ និង​មាន​វត្តមាន ដើម្បី​ចូលរួម​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ថ្ងៃ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​សាលាឧទ្ធរណ៍ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោក​ដែល​នេះ គឺជា​លើក​ទី​១​ហើយ សម្រាប់​ការ​បង្ហាញ​វត្តមាន​របស់​លោក ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន និង​ឃុំខ្លួន ពី​ត្រូវ​បាន​ចោទប្រកាន់​ពី «​បទ​ក្បត់ជាតិ​» ។

តាម​មន្ត្រី​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​បាន​អះអាង​ថា លោក​កឹ​ម សុខា និង​ត្រូវ​បញ្ជូន​មក​សាលាឧទ្ធរណ៍​នៅ​ថ្ងៃស្អែក ដើម្បី​ចូលរួម​សវនាការ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ។ លោក ទូច ថា​រិ​ទ្ធិ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ថ្លែង​ថា ជន​ត្រូវ​ចោទ លោក​កឹ​ម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​នឹង​ត្រូវ​បញ្ជូន​មក​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ថ្ងៃ​កុម្ភៈ ឆ្នាំ​២០១៨​ស្អែក​នេះ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ។

លោក​បាន​បញ្ជាក់​ថា លោក​កឹ​ម សុខា នឹង​ត្រូវ​បាន​មក​ដល់​សាលាឧទ្ធរណ៍​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​សវនាការ ។ តាម​បណ្តាញ​សង្គម​របស់​លោក​កឹ​ម សុខា កូនស្រី​របស់​លោក​បាន​សរសេរ​ថា ដំណឹង​ជា​ផ្លូវ​ការណ៍ គឺ​លោក​កឹ​ម សុខា នឹង​មក​ដល់​សាលាឧទ្ធរណ៍​ក្រុងភ្នំពេញ​នា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​សវនាការ​បណ្តឹង​នៅ​ក្រៅ​ឃុំ ។

លោក​សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក​កឹ​ម សុខា​មិន​អាច​ទាក់​បាន​ទេ កាលពី​រសៀល​ថ្ងៃ​ទី​៣១​ខែមករា ឆ្នាំ​២០១៨ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន ។ តែ​តាម​ដីកាកោះ​បាន​លើក​ឡើង​ថា លោក​សំ សុ​គង់ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ​លោក​កឹ​ម សុខា ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ពី​ដំណើរការ​បើក​សវនាការ​របស់​សាលាឧទ្ធរណ៍ ដើម្បី​ជំនុំជម្រះ​រឿង «​សន្ធិ​ដិ្ឋ​ភាព​ជាមួយ​បរទេស​» ៕

កែសម្រួលដោយ