ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់​ខ្នាយ​មាស Tottenham ឬ​ក៏​បិសាច​ក្រហម Man Utd ដែល​ធ្វើ​ជា​អ្នក​គាំទ្រ​សប្បាយ​ចិត្ត?

6 ឆ្នាំ មុន

ក្រុម​ម្ចាស់ផ្ទះ​Tottenham​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្វាគមន៍​ក្រុម​ចំណាត់ថ្នាក់​លេខ​២ Manchester United នៅ​ទឹកដី​របស់​ខ្លួន ។ ការ​ប្រកួត​ចុង​ក្រោយ​របស់​ក្លិប​មាន់​ខ្នាយ​មាស​ក្នុង​ពានរង្វាន់ FA Cup ទល់​នឹង​ក្រុម​មក​ពី​លី​គ​ទី​២ Newport…

ក្រុម​ម្ចាស់ផ្ទះ​Tottenham​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្វាគមន៍​ក្រុម​ចំណាត់ថ្នាក់​លេខ​២ Manchester United នៅ​ទឹកដី​របស់​ខ្លួន ។

ការ​ប្រកួត​ចុង​ក្រោយ​របស់​ក្លិប​មាន់​ខ្នាយ​មាស​ក្នុង​ពានរង្វាន់ FA Cup ទល់​នឹង​ក្រុម​មក​ពី​លី​គ​ទី​២ Newport កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ពួក​គេ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ដោយ​ទទួល​បាន​លទ្ធផល​ត្រឹម​ស្មើ​១-១​ប៉ុណ្ណោះ បើ​ទោះជា​មាន​វត្តមាន​កីឡាករ​ឆ្នើម Harry Kane, Sissoko, Dembele, Llorente និង Dier ក្ដី ។ ថ្វីបើ​៦​ប្រកួត​ចុង​ក្រោយ​នៅ​ប្រឺ​មី​ញេ​លី​គ Tottenham មិន​ទាន់​ស្គាល់​ភាព​បរាជ័យ ប៉ុន្តែ​ពួក​គេ​បាន​ធ្វើ​ឱ្យ​បាត់បង់​ពិន្ទុ​ជា​ច្រើន​ពេល​ប៉ះ​ក្រុម​ខ្សោយ ដែល​រហូត​មក​ទល់​ពេល​នេះ​ពួក​គេ​នៅ​ឈរ​តំណែង​លេខ​៥ ក្នុង​តារាង​នៅឡើយ ។ កីឡាករ​ដែល​អាច​នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត​នៅ​យប់​នេះ​មាន Eriksen, Lamela, Harry Winks និង Danny Rose ។

ចំពោះ​ក្រុម​ភ្ញៀវ Manchester United​ហាក់​កំពុង​ឡើង​ជើង​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ស្រប​ពេល​ថ្មី​ៗ​នេះ​ពួក​គេ​ទើបតែ​នាំ​ចូល​ខ្សែប្រយុទ្ធ​ថ្មី Alexis Sanchez ពី​ក្លិប Arsenal ។ ការ​ធ្វើ​ដំណើរ​មក​ទឹកដី​មាន់​ខ្នាយ​មាស​លើក​នេះ ពួក​គេ​សង្ឃឹមថានឹង​អាច​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ ដើម្បី​បន្ថយ​គម្លាត​ពិន្ទុ​របស់​ខ្លួន​ពី​ក្រុម​លេខ​១ Man City ។ ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​Sanchez​នៅ​ក្លិប​បិសាច​ក្រហម​ពេល​លេង​ទល់​នឹង​ក្រុម Yeovil ខ្សែប្រយុទ្ធ​រូប​នេះ​បាន Assist មួយ​គ្រាប់​ផង​ដែរ ។ ការ​ប្រកួត​នៅ​រាត្រី​នេះ Man Utd នឹង​លេង​ដោយ​គ្មាន​កីឡាករ Daley Blind, Eric Bailly និង Ibrahimovich ។

ជំនួប​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​ខាងលើ អាច​នឹង​ទទួល​បាន​លទ្ធផល​ស្មើ បើ​ទោះជា​ក្លិប Tottenham មាន​ប្រៀ​ង​លើ​ទឹកដី​ក៏​ដោយ ៕

បាល់​ទាត់​អង់​គ្លេស​ប្រឺមីញេលីគ សប្តាហ៍​ទី​២៥ នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ មាន​ចំនួន​៧​ប្រកួត។ មាន់​ខ្នាយ​មាស Tottenham​ ឬ​បិសាច​ក្រហម Man Utd ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត? ចំណែកឯ Bournemouth និង West Brom មាន​ការ​បារម្ភ​ប៉ះ​ម្ចាស់​ផ្ទះ​ជា​ក្រុម​ខ្លាំង។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ