ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទួរីស​បើកបុករនាំង​​ដែក​​​ចែកផ្លូវ​បាក់អស់​៥ផ្ទាំង​ជាប់ទៅ​ជាមួយរថយន្ត​១ផ្ទាំង​ និងទ្រេត​​២ផ្ទាំង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ រថយន្ត​ទួរីស​ ពណ៌ស្លែ មិនដឹង​អ្នកបើកបរ​ស្រវឹង ឬ​យ​៉ាងណា​នោះទេ បានបើកទៅ​បុករនាំង​ដែក​ចែក​ផ្លូវ​បាក់​ ដួលរាប​ដល់ដីអស់៥ផ្ទាំង​ជាប់​ពីមុខ​រថយន្តមួយ​ផ្ទាំង និងទ្រេត​​​២​ផ្ទាំង ចំណែក​រថយន្ត​បង្ក​​បើករត់​គេចបាត់ ។ ហេតុ​ការណ៍​នេះ​កើតឡើង​​កាលពី​វេលាម៉ោង​១១ និង​៣០នាទី​យប់ថ្ងៃទី​១០ ធ្នូ ​២០១២ តាមមហាវិថី​​សហព័ន្ធ​រុស្ស៊ី ​មុខ​ភោជ​នីយដ្ឋាន​​ពោធិ៍ចិនតុង​​ ​ស្ថិតក្នុងភូមិ​ប៉ប្រកខាងត្បូង សង្កាត់កាកាប ​ខណ្ឌពោធិ៍សែនជ័យ ។

រាជធានីភ្នំពេញ​ ៖ រថយន្ត​ទួរីស​ ពណ៌ស្លែ មិនដឹង​អ្នកបើកបរ​ស្រវឹង ឬ​យ៉ាងណា​នោះទេ បានបើកទៅ​បុករនាំង​ដែក​ចែក​ផ្លូវ​បាក់​  ដួលរាប​ដល់ដីអស់៥ផ្ទាំង​ជាប់​ពីមុខ​រថយន្តមួយ​ផ្ទាំង និងទ្រេត​​​២​ផ្ទាំង ចំណែក​រថយន្ត​បង្ក​​បើករត់​គេចបាត់ ។ ហេតុ​ការណ៍​នេះ​កើតឡើង​​កាលពី​វេលាម៉ោង​១១ និង​៣០នាទី​យប់ថ្ងៃទី​១០ ធ្នូ ​២០១២ តាមមហាវិថី​​សហព័ន្ធ​រុស្ស៊ី ​មុខ​ភោជ​នីយដ្ឋាន​​ពោធិ៍ចិនតុង​​ ​ស្ថិតក្នុងភូមិ​ប៉ប្រកខាងត្បូង សង្កាត់កាកាប ​ខណ្ឌពោធិ៍សែនជ័យ ។

បើ​តាម​សន្តិសុខ​​​យាមនៅ​​ជិតក​ន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ រថយន្តទួរីស​ពណ៌ស្លែ ​​បើក​​តាម​មហាវិថី​​សហព័ន្ធរុស្ស៊ី ពីលិច​ទៅកើត ខណៈ​មកដល់​ចំណុចខាងលើ មិន​ដឹង​ជាយ៉ាងម៉េចបានរេចង្កូត​ទៅបុករនាំង​​ដែកបាក់​ដល់ដី​អស់៥ផ្ទាំង និងបាក់​ដាច់មួយ​ផ្ទាំងជាប់​ទៅជាមួយ​រថយន្ត​ ព្រមទាំង​​​ទ្រេត​​អស់​​២​ផ្ទាំង​ទៀត​សរុប​ទាំងអស់​ខូចខាត​អស់​៨ផ្ទាំង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕