ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ជំទាស់​សំណើ​ឱ្យ​ឈប់​រាំងស្ទះ​ ប៉ុន្ដែ​អះអាង​ថា​ នឹង​ចរចា

6 ឆ្នាំ មុន

ទីក្រុង​ម៉ុង​ត្រេ​អាល់ ៖ កាលពី​ថ្ងៃ​ចន្ទ ដើម​ស​ប្ដា​ហ៍​នេះ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump)​បាន​ជំទាស់​សំណើ​របស់​ប្រទេស​កា​ណា​ដា ក្នុង​ការ​បញ្ឈប់​ការ​រាំងស្ទះ​ការ​ចរចា​ទំនើប​កម្ម​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង​(NAFTA) ប៉ុន្តែ​បាន​សន្យា​ថា​នឹង​បន្ត​ការ​ចរចា ។…

ទីក្រុង​ម៉ុង​ត្រេ​អាល់ ៖ កាលពី​ថ្ងៃ​ចន្ទ ដើម​ស​ប្ដា​ហ៍​នេះ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump)​បាន​ជំទាស់​សំណើ​របស់​ប្រទេស​កា​ណា​ដា ក្នុង​ការ​បញ្ឈប់​ការ​រាំងស្ទះ​ការ​ចរចា​ទំនើប​កម្ម​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង​(NAFTA) ប៉ុន្តែ​បាន​សន្យា​ថា​នឹង​បន្ត​ការ​ចរចា ។

លោក​ត្រាំ​ធ្លាប់​បាន​អះអាង​ថា កិច្ចព្រមព្រៀង​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៤​នោះ ធ្វើ​ឲ្យ​អា​មេ​រិ​ក​បាត់បង់​ការងារ​ផ្នែក​ផលិតកម្ម និង​បាន​គំរាម​ជា​ប្រចាំ​ថា នឹង​ដក​សហ​រដ្ឋអាមេ​រិក​ចេញ ប្រសិនបើ​ចរចា​មិន​បាន​កិច្ចព្រមព្រៀង​ដែល​អាច​នាំ​ការងារ​មក​កាន់​សហ​រដ្ឋ​អាមេរិក​វិញ​នោះ ។

លោក Robert Lighthizer អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​និយាយ​បន្ទាប់​ពី​ការ​ចរចា​លើក​ទី​៦​នៃ​ការ​ធ្វើ​ទំនើប​កម្ម NAFTA ថា គំនិត​របស់​លោក​ត្រាំ​លើ​កិច្ចព្រម​ព្រៀង​នេះ​មិន​មានការ​ផ្លាស់​ប្តូរ​ទេ ហើយ​បាន​ព្រមាន​ថា​ការ​ចរចា​នេះ​ដំណើរការ​យឺត​ណាស់​ក្នុង​កន្លែង​ដែល​សំខាន់​សម្រាប់​សហរដ្ឋអាមេរិក ។

ប៉ុន្តែ​ភាគី​ខាង​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា​បាន​និយាយ​ថា ដំណើរការ​ចរចា​បាន​ប្រព្រឹត្ត​ទៅ​គ្រប់គ្រាន់​ហើយ និង​អាច​សម្រេច​កិច្ចព្រមព្រៀង​នេះ​ក្នុង​ពេល​ឆាប់​ៗ ជា​មួយនឹង​ការ​ចរចា​បន្ទាប់​នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី ២៦​ខែកុម្ភៈ​នៅ​ទីក្រុង ម៉ិ​ក​ស៊ិ​កូ ។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ មន្ត្រី​ព្យាករណ៍​ថា ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​សង្គ្រោះ​កិច្ចព្រម​ព្រៀង​តម្លៃ​១,២​ទ្រី​លាន​ដុល្លារ​នេះ នឹង​បន្ត​ហួស​ចុងខែ​មីនា ។

មន្ត្រី​កា​ណា​ដា​ម្នាក់​បាន​អះអាង​ថា លោក Lighthizer មិន​គិត​ថា​នឹង​ដក​សហរដ្ឋអាមេរិក​ចេញ​ទេ ថែម​ទាំង​និយាយ​ថា មន្ត្រី​អា​មេ​រិ​ក​កាន់តែ​មានគំនិត​វិជ្ជមាន​ឡើង ។

ការ​ចរចា​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក្នុង​ខែ​ក្រោយ​គឺជា​ការ​ចរចា​បន្ថែម​ដែល​មន្ត្រី​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ជា​ច្រើន ។ អ្នក​ចរចា​ត្រូវ​បញ្ចប់​ការ​ចរចា​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​នា​ខែមីនា​ខាង​មុខ​ក្នុង​អំឡុង​ការ​ចរចា​លើក​ទី​៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ