ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​ស្វាគមន៍ និង​អំពាវនាវ​វិនិយោគិន ឥណ្ឌា​មក​បណ្ដាក់ទុន នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា សម្ដេច​តេ​ជោ​ហ៊ុន សែន​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ស​ប្ដា​ហ៍​មុន​នេះ ក៏​មានការ​រៀបចំ​ជា​ធុរកិច្ច​ឥណ្ឌា​-​កម្ពុជា ដើម្បី​ចងសម្ព័ន្ធភាព និង​បង្កើន​ធុរកិច្ច​ទៅ​វិញ​ទៅ​មករ​វាង​កម្ពុជា​-​ឥណ្ឌា​ផង​ដែរ ។ នៅ​ក្នុង​វេទិកា​ដ៏​សំខាន់​នោះ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា សម្ដេច​តេ​ជោ​ហ៊ុន សែន​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ស​ប្ដា​ហ៍​មុន​នេះ ក៏​មានការ​រៀបចំ​ជា​ធុរកិច្ច​ឥណ្ឌា​-​កម្ពុជា ដើម្បី​ចងសម្ព័ន្ធភាព និង​បង្កើន​ធុរកិច្ច​ទៅ​វិញ​ទៅ​មករ​វាង​កម្ពុជា​-​ឥណ្ឌា​ផង​ដែរ ។ នៅ​ក្នុង​វេទិកា​ដ៏​សំខាន់​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ធុរជន​ឥណ្ឌា​ដែល​មាន​បំណង​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ។

សម្តេច​តេ​ជោ​បាន​បង្ហាញ​ពី​សក្ដានុពល​លើ​ការ​វិនិយោគ​មួយ​ចំនួន​ទៅ​កាន់​វិនិយោគិន​ឥណ្ឌា ដែល​នឹង​មាន​បំណង​មក​កាន់​កម្ពុជា ដូច​ជា​វិស័យ​ទេសចរណ៍ ព័ត៌មានវិទ្យា កសិ​កម្ម និង​វិស័យ​មួយ​ចំនួន​ទៀត​ដែល​កំពុង​តែ​មានការ​រីក​ចម្រើន និង​ត្រូវការ​វិនិយោគ​បន្ត​បន្ទាប់​ទៀត​នៅ​ថ្ងៃ​អនាគត ។ សម្តេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​ស្ថិរភាព​នយោ​បាយ​​កម្ពុជា​ល្អ ជាមួយ​កំណើនសេដ្ឋកិច្ច​ល្អ មានការ​បើកចំហ​ឲ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស ដោយ​មិន​ចាំបាច់​ប្តូរ​មក​ប្រាក់​រៀល ពាណិជ្ជករ​បរទេស​អាច​មាន​សិទ្ធិ​វិនិយោគ​១០០% ដោយ​មិន​ចាំបាច់​មាន​ពាណិជ្ជករ​ក្នុងស្រុក​ឈរ​ភាគហ៊ុន​ជាមួយ ហើយ​ច្បាប់​វិនិយោគ​កម្ពុជា​ក៏​បាន​លើកទឹកចិត្ត និង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​សម្បូរ​ធនធានមនុស្ស​ដែល​ជា​កម្លាំង​ពលករ​ប្រមាណ​៧០% ដែល​អាច​នឹង​ជួយ​ឲ្យ​កិច្ចការ​វិនិយោគ​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ជា​មិន​ខាន ។

សម្តេច​តេ​ជោ បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​ឥណ្ឌា​អញ្ជើញ​ទៅ​ទស្សនា​កម្ពុជា ហើយ​សិក្សា​អំពី​សក្តារ​នុ​ពល​ទាំងឡាយ​ដែល​អាច​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ពង្រឹង​និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​ដែល​ធានា​ចំពោះ​ផលប្រយោជន៍​នៃ​ការ​បណ្តាក់ទុន​វិនិយោគ​ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រទេស​ទាំង​ពីរ ។

បើ​តាម​អ្នករក​ទទួល​ខាង​វិស័យ​ទេសចរណ៍​បាន​លើក​ឡើង​ផង​ដែរ​ថា កម្ពុជា​មាន​តំបន់​មួយ​ចំនួន​ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​មក​ទស្សនា ជាក់ស្ដែង​ប្រាង្គ​ប្រាសាទ​មួយ​ចំនួន​នៅ​លើ​ទឹកដី​កម្ពុជា ក៏​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ជំនឿ​សាសនា​របស់​ប្រជាជន​ឥណ្ឌា ដូចនេះ​ពួក​គេ​អាច​មក​គោរព​ប្រណិប័តន៍ និង​បួងសួង​ដល់​ព្រះ​របស់​ពួក​គេ​ដែល​បាន​សាងសង់​នៅ​លើ​ទឹកដី​កម្ពុជា​តាំងពីរ​យូរ ។

លោក លូ ម៉េ​ង សមាជិក​មួយ​រូប​នៃ​សមាគម​ភោជនីយដ្ឋាន​កម្ពុជា បាន​លើក​ឡើង​ថា បច្ចុ​ប្បន្ន​ភ្ញៀវ​ទេសចរ​ឥណ្ឌា​នៅ​កម្ពុជា​មិន​ទាន់​មាន​ច្រើន​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​កម្ពុជា​អាច​មាន​លទ្ធភាព​ទទួលភ្ញៀវ​ទេសចរ​ទាំងនោះ​បាន ព្រោះ​ភោជនីយដ្ឋាន​បែប​ឥណ្ឌា​ក៏​មាន​វត្ត​មាន​មួយ​ចំនួន​ផង​ដែរ​នៅ​ប្រទេស​កម្ពុជា ។ ដូចនេះ បើសិនជា​មានការ​ត​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​ពី​ឥណ្ឌា​មក​កាន់​កម្ពុជា សង្ឃឹមថា​ភ្ញៀវ​ទេសចរ​ឥណ្ឌា​មក​ទស្សនា​នៅ​កម្ពុជា​កាន់តែ​ច្រើន ហើយ​ជា​ពិសេស​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក៏​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​ផង ។

បើ​តាម​ប្រសាសន៍​សម្ដេច​តេ​ជោ​ថា ពេល​នេះ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ពាណិជ្ជករ និង​វិនិយោគិន​ឥណ្ឌា​មក​បណ្តាក់ទុន​នៅ​កម្ពុជា​។ កន្លង​មក​គឺ​មាន​គម្រោង​ឯកជន​ប្រមាណ​​៥ ដែល​វិនិយោគ​នៅ​កម្ពុជា​លើ​ទឹកប្រាក់​ប្រមាណ​១០៥​លាន​ដុល្លារ ។ សម្តេច​តេ​ជោ​ចង់​ឃើញ​ក្រុមហ៊ុន​ឥណ្ឌា​ជា​ច្រើន​ទៀត​មក​កម្ពុជា និង​ចង់​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​ផង​ដែរ ដើម្បី​ជួយ​សម្រួល​អ្នកទេសចរ និង​ពាណិជ្ជករ​កាន់តែ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ ។

កាលពី​ឆ្នាំ​២០១៦ ភ្ញៀវ​ទេសចរ​ឥណ្ឌា​មក​កម្ពុជា​មាន​ជាង​៤​ម៉ឺន​នាក់​ប៉ុណ្ណោះ ។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា និង​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ មាន​ប្រមាណ​១២០​លាន​ដុល្លារ និង​ឆ្នាំ​២០១៦ មាន​១១១​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ