ប្រភេទណា?
ប្រពន្ធនិយាយជាមួយប្តី ៈ
-លើលោកនេះមានប្តីពីរប្រភេទ ។ ប្រភេទទីមួយផិតក្បត់ប្រពន្ធ តែមានការស្តាយក្រោយ ។ ឯប្រភេទទីពីរផិតក្បត់ប្រពន្ធ តែមិនចេះភ្ញាក់រលឹក គ្មានការស្តាយក្រោយអ្វីទាំងអស់ ។ ចុះបងជាប្តីប្រភេទណា?
-ប្រភេទទីបី ។
-ម៉េចមានប្រភេទទីបីទៀត ។ ប្រភេទទីបីជាប្រភេទយា៉ងម៉េច?
-ប្រភេទទីបីគឺប្រភេទមិនចេះផិតក្បត់ប្រពន្ធតែមានការស្តាយក្រោយដែលខំស្មោះត្រង់អត់ប្រយោជន៍ ៕
ចែករំលែកព័តមាននេះ