ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​ច្រានចោល​ករណី​បណ្តឹងសុំ​ជំនុំជម្រះ​ឡើង​វិញ​ការ​រំលាយ​បក្ស​ប្រឆាំង​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បណ្តឹង​របស់​លោក ​អ៊ូ ច័ន្ទ​រ័​ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ច្រានចោល​ កាលពី​ថ្ងៃ​ទី​២៩ ខែមករា​ ឆ្នាំ​២០១៨​​នេះ ដោយ​មិន​លើកយក​មក​ជំនុំជម្រះ​ឡើង​វិញ​ទេ​…

​រាជធានី​ភ្នំពេញ ៖ បណ្តឹង​របស់​លោក ​អ៊ូ ច័ន្ទ​រ័​ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ច្រានចោល​ កាលពី​ថ្ងៃ​ទី​២៩ ខែមករា​ ឆ្នាំ​២០១៨​​នេះ ដោយ​មិន​លើកយក​មក​ជំនុំជម្រះ​ឡើង​វិញ​ទេ​ ចំពោះ​ការ​រំលាយ​បក្ស​ប្រឆាំង​កន្លង​មក​។ នេះ​បើ​យោង​តាម​ដីកា​សម្រេច​របស់​តុលាការ​កំពូល ។

​សូម​រម្លឹក​ថា ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ​ឆ្នាំ​២០១៧ ចៅ​ក្រុម​ជំនុំជម្រះ​តុលាការ​កំពូល​បាន​សម្រេច​ប្រកាស​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ហាមឃាត់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ និង​សកម្មជន​គណបក្សប្រឆាំង​ចំនួន​១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​និង​បិទផ្លូវ​ប្តឹង​តវ៉ា​។

​ក្រោយមក​នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ បណ្តឹង​សើរើ​របស់​លោក អ៊ូ ច័ន្ទ​រ័​ត្ន និង​សហការី​របស់​ខ្លួន​ត្រូវ​បាន​មេធាវី​លោក ផែង ហេង បាន​យក​ទៅ​ដាក់​នៅ​តុលាការ​កំពូល ក្នុង​គោល​បំណង​ប្តឹង​តវ៉ា​លើ​ដីកា​សម្រេច​របស់​តុលាការ​កំពូល​។

​យ៉ាងណាមិញ តុលាការ​បាន​ច្រានចោល​បណ្តឹង​របស់​លោក​ទាក់ទង​នឹង​បណ្ដឹងសុំ​ឱ្យ​ជំនុំជម្រះ​សារ​ជា​ថ្មី​លើ​សំណុំរឿង លេខ​៣៤០(​ឆ​) ទាក់ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ​, ការ​សុំ​ឱ្យ​ចេញ​រក្សា​ការពារ​សមាជិក​ក្រុមប្រឹក្សា រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ និង​ឃុំ​-​សង្កាត់ និង​បណ្ដឹងទាមទារ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។

កែសម្រួលដោយ