ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាំ​អាច​ជួយ​ដល់​ការ​ចង​ចាំ​របស់​ខួរក្បាល​មែន​ទេ?

6 ឆ្នាំ មុន

ការ​រាំ​អាច​ពង្រឹង​ដល់​មុខងារ​របស់​ខួរក្បាល​បាន​ច្រើន​កម្រិត​ណាស់ ។ ទី​មួយ សាច់ដុំ​ដែល​ទទួល​ការ​ខុស​ត្រូវ​លើ​ការ​ចង​ចាំ អនុញ្ញាត​ឲ្យ​យើង​រាំ​ដោយ​មិន​បាន​គិត​អំពី​ជំហាន អ្វី​ៗ​ទាំងអស់ ។ តាម​អ្នក​វិទ្យាសាស្ត្រ​សរសៃប្រសាទ លោក Daniel…

ការ​រាំ​អាច​ពង្រឹង​ដល់​មុខងារ​របស់​ខួរក្បាល​បាន​ច្រើន​កម្រិត​ណាស់ ។ ទី​មួយ សាច់ដុំ​ដែល​ទទួល​ការ​ខុស​ត្រូវ​លើ​ការ​ចង​ចាំ អនុញ្ញាត​ឲ្យ​យើង​រាំ​ដោយ​មិន​បាន​គិត​អំពី​ជំហាន អ្វី​ៗ​ទាំងអស់ ។

តាម​អ្នក​វិទ្យាសាស្ត្រ​សរសៃប្រសាទ លោក Daniel Glaster ដែល​បាន​និយាយ​នៅ​ក្នុង​ការ​សែត The New York Times ឲ្យ​ដឹង​ថា រឿង​នេះ​កើតឡើង​ដោយសារ​តែ​ចលនា​នៃ​ការ​រាំ បាន​គូរ​ជា​ផែនទី​នៅ​ក្នុង​ខួរក្បាល ដើម្បី​បង្កើត​បានជា​ផ្លូវ​កាត់​មួយ​រវាង​ការ​គិត និង​ការ​ធ្វើ ។ ម្យ៉ាងវិញទៀត​យើង​ចង​ចាំ​នូវ​របៀប​ដែល​យើង​ធ្វើ​យ៉ាង​មាន​ប្រសិទ្ធភាព និង​មិន​ត្រូវការ ការ​ខិតខំ​ប្រឹងប្រែង​អ្វី​ខ្លាំងក្លា​ឡើយ ។ ក្នុង​ពេល​រាំ អ្នក​នឹង​ត្រូវធ្វើ​ចលនា ដដែល​ៗ​ជាប់​រហូត ដែល​ប្រៀប​បាន​ដូច​ជា​ការ​អនុវត្ត​អ្វីមួយ​បែប​អូ​តូ​ម៉ា​ទិច ។

ថ្វីបើ​សាច់ដុំ​ទទួលខុសត្រូវ​លើ​ការ​ចង​ចាំ មិន​អាច​ញែក​ឲ្យ​ដាច់​ថា ចលនា​មួយ​ត្រូវ ឬ​ខុស​ក៏​ដោយ ក៏​ការ​ស្រាវជ្រាវ​មួយ​ចំនួន​ណែនាំ​ថា ក្រោយ​ពី​ធ្វើ​ចលនា​រាំ​បាន​ជោគជ័យ វា​នឹង​បញ្ចេញ​សារធាតុ Endorphins ទៅ​ក្នុង​ឈាម ដែល​ជា​ហេតុ​នាំ​ឲ្យ​ខួរក្បាល​រក្សា​វា​ទុក ក្លាយទៅជា​ការ​ធ្វើ​ចលនា​រាង​កាយ​ដ៏​ត្រឹមត្រូវ ហើយ​ក៏​ងាយស្រួល​ក្នុង​ការ​រំលឹក​ចលនា​នោះ​ឡើង​វិញ​ផង​ដែរ ។

សរុបសេចក្តី​មក​ការ​រាំ​នឹង​ជំរុញ​ដល់​រាង​កាយ​ក្នុង​ការ​បញ្ចេញ​សារធាតុ ដែល​អាច​លើក​ទឹកចិត្ត​ដល់​ខួរក្បាល មានការ​ចង​ចាំ​កាន់តែ​ល្អ ជា​ពិសេស​សាច់ដុំ​ដែល​ជំរុញ​ដល់​ការ​ចង​ចាំតែ​ម្តង ៕