ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អធិការបតី​គ្រោង​រៀប​ការ​លើក​ទី​៥​

6 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អតីត​អធិការបតី​លោក Gerhard Schroeder របស់​អា​ល្លឺ​ម៉​ង់​ប្រកាស​ថា​នឹង​រៀប​អាពាហ៍ពិពាហ៍​ជា​លើក​ទី​៥ ជាមួយ​អ្នកបកប្រែ​ជនជាតិ​កូរ៉េ​ខាងត្បូង​ដោយ​មាន​អាយុ​តិច​ជាង​ខ្លួន ២៦​ឆ្នាំ ក្រោយ​ពី​រៀប​ការ​ចំនួន​៤​លើក​ដំបូង​ទទួល​បរាជ័យ​ក្នុង​ការ​រស់នៅ​ជា​លក្ខណៈ​គ្រួសារ ។ លោក​Gerhard…

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អតីត​អធិការបតី​លោក Gerhard Schroeder របស់​អា​ល្លឺ​ម៉​ង់​ប្រកាស​ថា​នឹង​រៀប​អាពាហ៍ពិពាហ៍​ជា​លើក​ទី​៥ ជាមួយ​អ្នកបកប្រែ​ជនជាតិ​កូរ៉េ​ខាងត្បូង​ដោយ​មាន​អាយុ​តិច​ជាង​ខ្លួន ២៦​ឆ្នាំ ក្រោយ​ពី​រៀប​ការ​ចំនួន​៤​លើក​ដំបូង​ទទួល​បរាជ័យ​ក្នុង​ការ​រស់នៅ​ជា​លក្ខណៈ​គ្រួសារ ។

លោក​Gerhard Schroeder មាន​អាយុ​៧៣​ឆ្នាំ​បាន​រស់នៅ​ជា​លក្ខណៈ​ពោះម៉ាយ ហើយ​ការ​រៀប​ការ​ជា​ច្រើន​លើក​នោះ​បាន​ទទួល​រហស្សនាម​ថា បុរស​អូ​ឌី ឬ​Audiman ជា​សញ្ញា​​ត្រា​រាង​រង្វង់​មូល​ចំនួន​៤ របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​Audi ។ ខាង​ក្រុមហ៊ុន​បង្ហើប​ឲ្យ​ដឹង​ថា គេ​នឹង​រៀប​ការ​ជាមួយ​នាង Kim So-yeon នៅ​ក្នុងឆ្នាំនេះ ។ លោក​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ក្រុង​សេ​អ៊ូ​ល រួម​ទាង​ដឹក​ដៃ​អនាគត​ប្រពន្ធ​ថា ពិធី​អាពាហ៍ពិពាហ៍​អាច​រៀបចំ​ឡើង​នៅ​រដូវ​ស្លឹកឈើ​លាស់​ខាង​មុខ ចំណែក​ទីកន្លែង និង​ពេលវេលា​នឹង​បង្ហើប​ឲ្យ​ដឹង​នៅ​ពេល​ក្រោយ ។

នាង Kim ជា​តំណាង​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ប្រចាំការ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ធ្លាប់​បំរើ​ការ​ជា​អ្នកបកប្រែ​ភាសា​កូរ៉េ​ឲ្យ​លោក​Schroeder ។

សម្ព័ន្ធភាព​របស់​បុគ្គល​ទាំង​២​ចាប់ផ្ដើម​បង្ហាញ​កាលពី​ខែកញ្ញា ២០១៧ នៅ​ពេល​នាង Doris Schroder-Kopf ប្រពន្ធ​ទី​៤​របស់​លោក Schroder បង្ហើប​ឲ្យ​ដឹង​ក្នុង​ពេល​ធ្វើ​លិខិត​​លែងលះ​ថា នាង​Kim​ជា​មនុស្ស​ទី​៣ ដែល​ធ្វើ​ឲ្យ​ខ្លួន និង​ប្ដី​លែងលះ​គ្នា ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក Schroder បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៥​មក​រា​ថា​Kim មិន​ពាក់ព័ន្ធ​លើ​ការ​លែងលះ​នេះ​ទេ និង​ជា​ធម្មតា​គេ​បាន​ចំណាយពេល​ទំនេរ ធ្វើ​ដំណើរ​ទៅ​មករ​វាង​អា​ល្លឺ​ម៉​ង់ និង​កូរ៉េ​ចាង​ត្បូង ។ លោក Schroder ជា​អ្នកនយោបាយ​នៅ​ក្នុង​គណបក្ស​សង្គម​ប្រជាធិបតេយ្យ កាន់​តម​ណែ​ង​ជា​អធិការបតី​របស់​អា​ល្លឺ​ម៉​ង់​ក្នុង​រវាង​ពី​ឆ្នាំ ១៩៩៨ ដល់ ២០០៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ