ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្ដើម​យក​លុយ​សំបុត្រ​ចេញចូល​ថៃ ប៉ុន្តែ​អាច​ប្រើ​បាន​ត្រឹម​ចុងខែ​សីហា​២០១៨

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សំបុត្រ​ចេញចូល​ផ្សារ​រុង​ក្លឿ​ទឹកដី​ថៃ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​កែប្រែ​ពី​ការ​មិន​យក​ប្រាក់​មក​យក​ប្រាក់​វិញ ប៉ុន្តែ​ក្នុង​តម្លៃ​ទាប​ត្រឹម​១​សន្លឹក​១០០​រៀល ចាប់ពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ខាង​មុខ​នេះ ដល់​ចុងខែ​សីហា…

ខេត្តបន្ទាយមានជ័យ ៖ សំបុត្រ​ចេញចូល​ផ្សារ​រុង​ក្លឿ​ទឹកដី​ថៃ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​កែប្រែ​ពី​ការ​មិន​យក​ប្រាក់​មក​យក​ប្រាក់​វិញ ប៉ុន្តែ​ក្នុង​តម្លៃ​ទាប​ត្រឹម​១​សន្លឹក​១០០​រៀល ចាប់ពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ខាង​មុខ​នេះ ដល់​ចុងខែ​សីហា ឆ្នាំ​២០១៨ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត យោង​តាម​ស្មារតី​អង្គប្រជុំ​មួយ​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ នៅ​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ ។

សេចក្តីជូនដំណឹង​នេះ​បន្ត​ថា ថវិកា​ថ្លៃ​សំបុត្រ​ចេញចូល​ដី​ថៃ (​ផ្សារ​រុង​ក្លឿ​) ១​សន្លឹក​១០០​រៀល​នេះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ជា​អ្នក​តម្រូវ​ឲ្យ​ខាង​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេ​ស្តន៍​ច្រក​ទ្វារ​ប្រមូល​យក​ទៅ​ឲ្យ​ខេត្ត​បោះ​ពុ​ម្ភ​សំបុត្រ​យក​ឲ្យ​ខាង​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេ​ស្តន៍​ចែក​ជូន​ប្រជាពលរដ្ឋ​វិញ ។

ក្រៅពី​នេះ​សេចក្តីជូនដំណឹង​នោះ ក៏​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ តទៅ រដ្ឋបាល​ខេត្ត និង​បញ្ឈប់​ឲ្យ​នគរបាល​អន្តោ​ប្រវេ​ស្តន៍​បន្ត​ការ​ចែក​សំបុត្រ​ព្រំដែន​បណ្តោះអាសន្ន​នេះ​ទៀត​ហើយ គឺ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន និង​លិខិតឆ្លងដែន​វិញ ។

លោក​វរសេនីយ៍ត្រី សេ​ម មក​រា ប្រធាន​សេនាធិការ​នគរបាល​អន្តោ​ប្រវេ​ស្តន៍​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា នេះ​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន ។ ពេល​សួរ​ថា តើ​ការ​តម្រូវ​ឲ្យ​ពលរដ្ឋ​ប្រើ​ប័ណ្ណ​ព្រំដែន (Border Pass) និង​លិខិតឆ្លងដែន (Pass Port) ជំនួស​ប័ណ្ណ​ចេញចូល​ផ្សារ​រុង​ក្លឿ​សម្រាប់​តែ​ពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ ឬ​ទូទៅ0x017d7 លោក​ប្រាប់​ថា អាច​សម្រាប់​ពលរដ្ឋ​ទូទៅ មិនមែន​សម្រាប់​តែ​ក្នុង​ខេត្តបន្ទាយមានជ័យ​ឡើយ ។

មជ្ឈដ្ឋាន​នានា​ជា​ច្រើន​បាន​លើក​ជា​ច​ម្ង​ល់​ថា បើ​ពេល​ខាង​មុខ​គេ​តម្រូវ​ឲ្យ​ពលរដ្ឋ​ចេញចូល​ដី​ថៃ (​ផ្សារ​រុង​ក្លឿ​) តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប្រើ​ប័ណ្ណ​ព្រំដែន និង​លិខិតឆ្លងដែន តើ​ពលរដ្ឋ និង​ជួប​ផល​លំបាក​ដែរ​ឬទេ0x017d7 ព្រោះ​អ្នក​ចេញចូល​ផ្សារ​រុង​ក្លឿ​ភាគច្រើន​ជា​កម្មករ​អូស​រទេះ ត្រូវ​ប្រថាប់ត្រា​ឯកសា​ជា​ប្រចាំ​សម្រាប់​ចេញចូល អ្នកខ្លះ​១​ថ្ងៃ​៤​ទៅ​៥​ដង​ឯ​ណុះ ម្យ៉ាង​ប័ណ្ណ​ព្រំដែន និង​លិខិតឆ្លងដែន បើ​មានការ​ប្រថាប់ត្រា​ចេញចូល​ញឹកញាប់​វា និង​ងាយ​ឆាប់​ពេញ​មុន​ពេល​ផុត​សុពលភាព វា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក ។

ច​ម្ង​ល់​នេះ​ត្រូវ​បាន លោក សេ​ម មក​រា អះអាង​ថា ពេល​នោះ​ប្រហែលជា​ថ្នាក់លើ​ពិសេស​រាជរដ្ឋាភិបាល អាច​នឹង​រិះរក​វិធី​ងាយ​ណាមួយ​ជាមួយ​ភាគី​ថៃ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ឆ្លង​ដែន​ដោយ​ស្របច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ