ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ស្ងាត់​ៗ​យក​ម្នាក់​៤០​ដុល្លារ​មែន ប៉ុន្តែ​មិន​ទាន់​បាន​ប្រមូល​ទេ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ផ្ទុះ​រឿងអាស្រូវ​ក្រុមហ៊ុន​សហគ្រាស​យីហោ សេង​យ៉ាវ អេ​ន​ធើ​ប្រាយ និង​ក្រុមហ៊ុន​យ៉ូ​ស៍ (Yush Cambodia ENGIREEING Co…

ខេត្តស្វាយរៀង ៖ ផ្ទុះ​រឿងអាស្រូវ​ក្រុមហ៊ុន​សហគ្រាស​យីហោ សេង​យ៉ាវ អេ​ន​ធើ​ប្រាយ និង​ក្រុមហ៊ុន​យ៉ូ​ស៍ (Yush Cambodia ENGIREEING Co .Ltd ) ឃុបឃិត​គ្នា​យក​ប្រាក់​ពី​កម្មករ​ក្នុង​ម្នាក់​ៗ ៤០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​សម្ភាស​ជាប់​ចូល​បម្រើ​ការងារ​ជា​កម្មករនិយោជិត ។

ពេល​សម្ភាស​ជាប់​ហើយ​យូរ​ខែ អ្នក​សម្ភាស​ជាប់​មិន​បាន​ចូល​បម្រើ​ការងារ​ទើប​ប្តឹង​មក​សមត្ថកិច្ច​ថា រដ្ឋបាល​ក្រុមហ៊ុន​សេង​យ៉ាវ អេ​ន​ធើ​ប្រាយ យក​ប្រាក់​ពួក​គេ​ម្នាក់​៤០​ដុល្លារ​ជា​ថ្នូរ​ផ្តល់​ការងារ​ធ្វើ ដោយ​សម្ភាស​ជាប់ ក៏​ប៉ុន្តែ​ជា​ច្រើន​ខែ​មក​ហើយ​មិន​ទាន់​បាន​ចូល​ធ្វើការ​ពួក​គេ​សង្ស័យ​ថា ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន សេង​យ៉ាវ បោក​យក​ប្រាក់​ពួក​គេ​ក៏​បែកធ្លាយ​ដល់​មន្ទីរ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្ត​ចុះ​ធ្វើ​អធិការកិច្ច​ពិសេស កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយ​រៀង​ហ្គី​ហ្គា​រឹស​ស៍ នៅ​ជាប់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ដើម​ពោធិ​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​ទាប ។

ទាក់ទិន​ករណី​យក​ប្រាក់​កម្មករ​នេះ លោក ហាស់ ប៊ុ​ន​ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តោះ​បណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​បញ្ហា​យក​ប្រាក់​កម្មករនិយោជិត​ប្រាកដ​មែន ។ ប៉ុន្តែ​មិន​ទាន់​បាន​យក​ប្រាក់​ពី​កម្មករនិយោជិត​ទេ ។ ក្រោយ​ពីរ​ពិនិត្យ និង​សាកសួរ​លើ​បញ្ជី​ជ្រើស​រើស​កម្មករនិយោជិត​រួច​មក​ក្រុម​អធិការកិច្ច​នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បាន​ធ្វើ​កិច្ចសន្យា​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​យ៉ូ​ស៍ បញ្ឈប់​សកម្មភាព​រើស​និយោជិត​ចាប់ពី​ពេល​នេះ​តទៅ បើ​ក្រុមហ៊ុន​ទាំង​ពីរ​មិន​បញ្ឈប់​សកម្មភាព​ទេ​នោះ ក្រុមការងារ​នឹង​ចាប់​ផាកពិន័យ​ទៅ​តាម​ច្បាប់​ការងារ​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ