ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ចុះ​រុះរើ​របង​សាងសង់​រំលោ.ភ​លើ​ដី​អាជ្ញាធរ​អ​ប្សា​រា

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន ប៉េ​អឹ​ម​ក្រុង ប៉ូលិស​ក្រុង ប៉ូលិស​មូលដ្ឋាន អាជ្ញាធរ​អប្សរា ដឹកនាំ​ដោ​លោក ខួ​យ គឹ​ម…

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន ប៉េ​អឹ​ម​ក្រុង ប៉ូលិស​ក្រុង ប៉ូលិស​មូលដ្ឋាន អាជ្ញាធរ​អប្សរា ដឹកនាំ​ដោ​លោក ខួ​យ គឹ​ម ទូ ទី​ប្រ​ក្សា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រធាន​សណ្តាប់ធ្នាប់​អាជ្ញាធរ​អប្សរា មេធាវី​អាជ្ញាធរ​អប្សរា ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ដើម្បី​ចុះ​រុះរើ​របង​ដែល​បាន​កំពុង​សាងសង់​រំលោភ​លើ​ដី​របស់​អាជ្ញាធរ​អ​ប្សា​រា​កាន់កាប់​រាល់ថ្ងៃ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំនុច​តាម​ផ្លូវ​ដីស ក្នុងភូមិ​អញ្ចាច សង្កាត់​នគរធំ ក្រុង​សៀមរាប ពី​ខាងកើត​រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រ​ប្រហែល​ប្រមាណ​ជា​១​គីឡូម៉ែត្រ ។

សូម​បញ្ជាក់​ផង​ដែរ មក​ដល់​ម៉ោង​នេះ​ខាង​អាជ្ញាធរ​អប្សរា និង​សមត្ថកិច្ច​មិន​ទាន់​ហ៊ាន​ចូល កំពុង​ឈរ​ត្រៀបត្រា​ពេញ​មុខ​បរិ​វេន​របង​នោះ​ដែល​មាន​ដី​ទំហំ​បរិមាណ​ជាង​២​ហិ​កតា​ជាមួយ​អាជ្ញាធរ​អប្សរា​នោះ​ទេ ដោយ​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់លើ​បញ្ជា​ទើប​ពួក​គាត់​ហ៊ាន​ចូល​ទៅ​ក្នុង ។

ហើយ​ក្នុង​នោះ​មាន​វត្តមាន​លោក រៀម ច​ន្នី ព្រះ​រា​ជ្ញ​អាជ្ញា​រង​អម​សាលា​ដំ​បួង​ខេត្ត​បាន​ប្រាប់​អាជ្ញា​ធរ និង​សមត្ថកិច្ច ព្រមទាំង​អ្នក​យក​ព័ត៌មាន​ក្នុងស្រុក​ថា គាត់​មក​នា​ពេល​នេះ​គ្រាន់តែ​មើល​ស្ថាន​ភាព​​ប៉ុណ្ណោះ​ទេ មិនមែន​មក​ក្នុង​នាម​ដឹកនាំ​កម្លាំង​ទេ​ចាំ​បទបញ្ជា​ខាង​ក្រុមការងារ​គណៈ​កម្មការ​​ចម្រុះ​របស់​ខាង​សាលាខេត្ត​សិន​ទៅ​ចាំ​នាំ​គ្នា​អនុវត្ត ។

សូម​បញ្ជាក់​ថា ករណី​ចុះ​រុះរើ​នេះ​ជា​លើក​​ទី​២​នៅ​ក្នុង​ដី​ឡូរ​ទំនាស់​នោះ​មាន​អ្នក​ព័ត៌មាន​ម្នាក់​ដែរ ព្រមទាំង​ជេរ​ប្រមាណ​ថ្នាក់ដឹកនាំ​របស់​​អាជ្ញាធរ​អប្សរា និង​គប់​ដុំ​ថ្ម​ទៅ​លើ​សមត្ថកិច្ច​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ