ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរសធម៌​ពី​រ៉ូ​តា​រី​ក្លឹ​ប​តៃវ៉ាន់​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​អំណោយ​សប្បុរសធម៌​នូវ​អង្ករ​០៧​តោន ភួយ​២០០ និង​ផើង​ចម្រោះ​ទឹក​ស្អាត​​៦០ របស់​រ៉ូ​តា​រី​ក្លឹ​ប​តៃវ៉ាន់ ផ្តល់​តាម​រយៈ​លោកស្រី…

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​អំណោយ​សប្បុរសធម៌​នូវ​អង្ករ​០៧​តោន ភួយ​២០០ និង​ផើង​ចម្រោះ​ទឹក​ស្អាត​​៦០ របស់​រ៉ូ​តា​រី​ក្លឹ​ប​តៃវ៉ាន់ ផ្តល់​តាម​រយៈ​លោកស្រី អា ណា ប្រធាន​អង្គរ​រ៉ូ​តា​រី​នាំ​យក​មក​ប្រគល់​​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដើម្បី​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទទួល​​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ អគ្គី​ភ័យ ចាស់ជរា ពិការ កុមារ​កំព្រា រួម​ទាំង​ស្ត្រី និង​ទារក តាម​​មូលដ្ឋាន ដែល​មាន​វត្តមាន​របស់​លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈ​កម្មា​ធិការ​សាខា​ខេត្តសៀមរាប លោក​ជំទាវ លោក លោកស្រី​ជា​សមាជិក​គណៈកម្មាធិការ​សាខា និង​មន្ត្រី​ប្រតិបត្តិ​សាខា​ខេត្ត​ជា​ច្រើន​នាក់​ផង​ដែរ ។

តាម​សេចក្តីរាយការណ៍​របស់​លោក ស៊ុំ សំ​អន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តសៀម​រាប បាន​ឲ្យ ដឹង​អំពី​សកម្មភាព ក្នុង​ការ​ផ្តល់​អំណោយ​មនុស្សធម៌ ដល់​ជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ទូ​ទាំង​ខេត្ត ក្នុង​ឆ្នាំ​២០១៧ និង ការ​ចូលរួម​សកម្មភាព​របស់​អង្គរ​រ៉ូ​តា​រី​ក្លឹ​ប ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត ។

 

មាន​មតិ​នា​ឱកាស​នោះ​លោកស្រី អា ណា ប្រធាន​អង្គរ​រ៉ូ​តា​រី តំណាង រ៉ូ​តា​រី​ក្លឹ​ប​តៃវ៉ាន់ បាន​បញ្ជាក់​ថា រ៉ូ​តា​រី តែងតែបាន​ចូលរួម​ជាមួយ​ចលនា​មនុស្សធម៌​កាកបាទក្រហមកម្ពុជា តាម​រយៈ​អង្គរ​រ៉ូ​តា​រី​ក្លឹ​ប ដោយ​ផ្ទាល់​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅ​តាម​មូលដ្ឋាន​ដែល​ប្រជាពលរដ្ឋ​ទទួល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ អគ្គី​ភ័យ ចាស់ជរា ពិការ កុមារ​កំព្រា រួម​ទាំង​ស្ត្រី និង​ទារក ​។

ថ្ងៃនេះ​ក្រុម​រ៉ូ​តា​រី​តៃវ៉ាន់ ក៏​បាន​នាំ​យក អំណោយ​សប្បុរសធម៌ ជា​អង្ករ ចំនួន​២​តោន ភួយ ២០០ និង ផើង​ចម្រោះ​ទឹក​ស្អាត ៣៥ បាន​ចែក​ជូន​ប្រជាជន និង សិស្សានុសិស្ស​ក្រីក្រ ព្រមទាំង​ធ្វើការ​ព្យាបាល​ដោយ​គ្រូពេទ្យ​ចាប់​សរសៃ និង​កាត់សក់​ឱ្យ​សិស្ស នៅ​ស្រុក​ក្រឡាញ់​ខេត្តសៀម​រាប ក្នុង​ការ​ចូលរួម​ជាមួយ​សកម្មភាព​នៃ​ចលនា​កាកបាទក្រហមកម្ពុជា ក្នុង​ការ​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​។​

លោកស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ដែល ប្រជាពលរដ្ឋ​កម្ពុជា ជួប​នូវ​ទុក្ខ​លំបាក ក្រុម​រ៉ូ​តា​រី តែងតែ​ចូលរួម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ហើយ រ៉ូ​តា​រី តៃវ៉ាន់ គឺ​នៅ​តែ​បន្ត​ចូលរួម កិច្ចសហការ​ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត​ផង​ដែរ ។

ក្នុង​នាម​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម​ប៊ុ​ន​សុង ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រង​គ្រោះ​ក្នុង​ខេត្តសៀម​រាប​សម្តែង​នូវ​អំណរ គុណ​ដល់​ទឹក ចិត្ត​ដ៏​សប្បុរសធម៌ របស់​លោកស្រី​នាយក និង បុគ្គលិក រ៉ូ​តា​រី​តៃវ៉ាន់ ដែល​សបញ្ជាក់​ពី​ទឹកចិត្ត​ដ៏​មនុស្សធម៌ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ជួប ការ​លំបាក​និង​ជន​ងាយ​រង​គ្រោះ មាន​ជីវភាព​ខ្វះខាត​ក្រីក្រ ។ ក្នុង​កាយវិកា​ដ៏​មនុស្សធម៌​នេះ​គឺជា​ការ​ចូលរួម​ក្នុង​សកម្មភាព​កាកបាទក្រហមកម្ពុជា ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន ។

លោក​ជំទាវ​ក៏​បាន​គូសបញ្ជាក់​ថា ដោយ​តម្រូវការ​ក្នុង​ការ​ជួយ​សង្គ្រោះ​បងប្អូន​រង​គ្រោះ សាខា​កាកបាទក្រហម​ខេត្ត​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​ដែល​មាន​សណ្តាន​ចិត្ត​សប្បុរសធម៌ ក្នុង​ការ​បរិ​ចាក​នូវ​ធនធាន ជា​ស្បៀង អាហារ សម្ភារ​ចូលរួម​ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត ដើម្បី​មាន​លទ្ធភាព ជួយ​ដល់​គ្រួសារ​ជន​រង​គ្រោះ នៅ​តាម​បណ្តា​មូលដ្ឋាន​ទូ​ទាំង​ខេត្តសៀមរាប​ ។​

លោក​ជំទាវ គួ​យ ណា​លី​ន ក៏​បាន​គូសបញ្ជាក់​ថា ការ​បរិ​ចាក​នូវ​ធនធាន ជា​ស្បៀងអាហារ សម្ភារ​ក្នុង​ស្មារតី​លើកកម្ពស់​ចលនា​មនុស្សធម៌ របស់​ក្រុម​អង្គរ​រ៉ូ​តា​រី​ក្លឹ​ប និង រ៉ូ​តា​រី​តៃវ៉ាន់ ចូលរួម​ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត ដើម្បី​មាន​លទ្ធភាព​ជួយ​ដល់​ក្រុម​គ្រួសារ និង ជន​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នូវ​គ្រោះ​ធម្មជាតិ​នៅ​តាម​បណ្តា​ក្រុង ស្រុក​ក្នុង​ខេត្ត ។

ម្យ៉ាងទៀត​អំណោយ​ទាំងនេះ សាខា​កាកបាទក្រហមកម្ពុជា និង យក​ទៅ​ប្រើប្រាស់​ផ្តល់​ជូន​ដល់​ដៃ​បងប្អូន​រង​គ្រោះ នៅ​ពេល​ដែល​មាន​កើត​គ្រោះ​មហន្តរាយ​ណាមួយ​នៅ​ក្នុង​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ