ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​លើក​លប​ក្តាម​ត្រូវ​បាន​រន្ទះបា.ញ់​ស្លា.ប់

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ថា មាន​ករណី​រន្ទះបាញ់​មនុស្ស​ស្លាប់ នៅ​លើ​ទូក​ក្នុង​ព្រែក ចំណុច​ព្រែក ពយ​ពេ​ច កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃ​ទី​២៩ ខែមករា…

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ថា មាន​ករណី​រន្ទះបាញ់​មនុស្ស​ស្លាប់ នៅ​លើ​ទូក​ក្នុង​ព្រែក ចំណុច​ព្រែក ពយ​ពេ​ច កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​កំពង់​ស្តាំ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ។

ជន​រង​គ្រោះ​ឈ្មោះ សិង្ហ ហឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​នេសាទ និង​ជា​អនុប្រធាន ប្រជា​ការពារ មាន​ទីលំនៅ​ភូមិ​កំពង់​ស្តាំ ឃុំ​ជ្រោយ​ស្វាយ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​នៅ​លើ​ទូក ខណៈ​ពេល​បើកទូក​ទៅ​លើក​លប​ក្តាម ពេល​មេឃ​កំពុង​ភ្លៀង​ជាមួយ​កូន​ចំនួន​ពីរ​នាក់ ។

កម្លាំង​ប៉ុស្តិ៍​បាន​ធ្វើការ​ពិនិត្យ​សាកសព រួច​បាន​ធ្វើ​លិខិត​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ