ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ដូ​ណា​ល់ ត្រាំ ចោទប្រកាន់់​EU​ថា​ ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌

6 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​កន្លង​មក​ថា សហភាព​អឺរ៉ុប​(EU)…

ទីក្រុង​ឡុ​ង​ដ៍ ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​កន្លង​មក​ថា សហភាព​អឺរ៉ុប​(EU) ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ដោយ​មិន​យុត្តិធម៌​យ៉ាង​ខ្លាំង និង​បាន​ព្រមាន​ថា បញ្ហា​ដែល​លោក​មាន​ជាមួយនឹង​ពួក​គេ អាច​បង្ក​ឲ្យ​កាន់តែ​ធំ​បាន ។

លោក​ប្រធានាធិបតី​ថ្លែង​ថា ៖« សហភាព​អឺរ៉ុប​បាន​ធ្វើ​ដាក់​សហរដ្ឋអាមេរិក​ដោយ​មិន​យុត្តិធម៌​យ៉ាង​ខ្លាំង បើ​និយាយ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​។ ខ្ញុំ​មាន​បញ្ហា​ជា​ច្រើន​ជាមួយនឹង​សហភាព​អឺរ៉ុប ហើយ​វា​អាច​ក្លាយទៅជា​រឿង​កាន់តែ​ធំ​ទៅ​ទៀត​ក្នុង​ផ្នែក​ការ​ធ្វើ​ពាណិជ្ជកម្ម »​។

ក្នុង​ការ​ថ្លែង​មួយ​របស់​លោក​នា​ថ្ងៃ​សុក្រ​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ថា តាម​គំនិត​របស់​លោក​មិនមែន​មាន​ន័យ​ថា សហរដ្ឋអាមេរិក​នៅ​ម្នាក់ឯង​ទេ ហើយ​លោក​បាន​ឲ្យ​សញ្ញា​ថា​សហរដ្ឋអាមេរិក អាច​នឹង​ចូលរួម​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP)​វិញ​ថែម​ទៀត​ផង បន្ទាប់​ពី​បាន​ដកខ្លួន​ចេញ​កាលពី​ឆ្នាំ​មុន ។

ប៉ុន្តែ​កាលពី​ដើមខែ​នេះ រដ្ឋាភិបាល​លោក​ត្រាំ​បាន​ដាក់​ពន្ធ​យ៉ាង​ខ្ពស់​លើ​ម៉ាស៊ីន​បោក​ខោអាវ​និង​ផ្ទាំង​ស្រូប​ពន្លឺព្រះអាទិត្យ​ដែល​នាំ​ចូល ហើយ​ប្រសាសន៍​របស់​លោក​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ អាច​នឹង​ធ្វើ​ឲ្យ​មានការ​ភ្ញា​ល់​ផ្អើល​នៅ​អឺរ៉ុប​ផង​ដែរ​។

កាលពី​ឆ្នាំ​មុន ពួក​គេ​បាន​សន្យា​ថា​នឹង​ដាក់​ពន្ធ​ប្រមាណ​ជិត​៣០០%​លើ​យន្តហោះ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Bombardier របស់​ប្រទេស​កា​ណា​ដា ។ ជាមួយ​គ្នា​នេះ​ដែរ លោក​​ត្រាំ​បាន​បង្ហាញ​ការ​មិន​យល់​ស្រប​នឹង​ការ​ចរចា​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May របស់​ប្រទេស​អង់គ្លេស​ផង​ដែរ ដោយ​បាន​និយាយ​ថា​លោក​នឹង​ចរចា​ក្នុង​ផ្លូវ​ផ្សេង​វិញ ។

យ៉ាងណា​ក៏​ដោយ លោកស្រី​នាយក​រដ្ឋមន្ត្រី​នឹង​ស្វាគមន៍​ការ​ព្យាករ​របស់​លោក​ត្រាំ​ដែល​បាន​គិត​ថា អា​មេ​រិ​ក​អាច​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​អង់គ្លេស បន្ទាប់​ពី​ចាក​ចេញពី​EU ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ