ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​​ខណ្ឌ​​ដូន​ពេញ​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ជួញ​​ដូរ​ថ្នាំ​ញៀន​​បាន​ម្នាក់​

11 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ ​នគរ​បាលផ្នែក​ព្រហ្ម​ទណ្ឌ​​​ខណ្ឌដូន​ពេញបាន​ចាប់​ឃាត់​ខ្លួន​បុរស​ម្នាក់​​នៅ​កែងផ្លូវលេខ២៤០ និង​ផ្លូវ​លេខ​​៦៣ ​ស្ថិត​ក្នុង​​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាល​ពី​វេលា​មោ៉ង១​រសៀល​ថ្ងៃទី៨ ​ធ្នូ ​ខណៈ​​ពេល​ជននោះ​​កំពុង​​អង្គុយ​លើមូ៉តូមា៉ក​និច ពណ៌​បៃតង​រង់​ចាំ​ម៉ូយ​មក​យក​ថ្នាំញៀន ។

​មន្ត្រី​​នគរ​បាល​​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជួញ​ដូរ​ថ្នាំ​ញៀនដែលត្រូវ​នគរបាល​​ឃាត់ខ្លួននេះ ​​ឈ្មោះ​អុិន​ យុទ្ធថា​ ​​​អាយុ២៦ឆ្នាំ​ ​ស្នាក់​នៅផ្ទះ​លេខ​៣០៤​ ​ផ្លូវលេខ២៤០ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ ។​ ​មុនពេល​ឃាត់ខ្លួន ​ជនរូប​នេះ​បាន​អង្គុយ​លើមូ៉តូនៅ​កែងផ្លូវ​លេខ​២៤០ និង​ផ្លូវ​លេខ​៦៣​ ស្ថិតក្នុងសង្កាត់​ចតុមុខរង់​ចាំ​ម៉ូយ​​មក​យក​​ថ្នាំ​ញៀន​ ហើយ​នៅ​វេលា​មោ៉ង​១​រសៀល​ថ្ងៃទី៨ ​ធ្នូ ឆ្នាំ​២០១២ កម្លាំង​នគរ​បាលផ្នែកព្រហ្ម​ទណ្ឌ​ខណ្ឌ​ដូន​ពេញ​ក៏​ចាប់​ឃាត់​ខ្លួន​ និង​​រក​ឃើញថ្នាំញៀន​ប្រភេទមា៉ទឹកកក​ចំនួន៦កញ្ច​ប់​តូច ​ដែលជន​នេះ លាក់​ទុកក្នុងប្រអប់​ពណ៌​ខៀវ​​លាយ​ពណ៌ទឹក​ក្រូចសរ​សេរអក្សរ ​ECLIPSE នៅក្នុងកាបូប​ស្ពាយ​ពណ៌ទឹក​ដោះ​គោ ។

មន្រ្តី​នគរ​បាលដដែល​បាន​បញ្ជាក់ថា​ ​កន្លងមកការ​​ចាប់​ឃាត់ខ្លួន​​​បាន​ជន​សង្ស័យ​​ជួញ​ដូរថ្នាំញៀន​ជា​​​បន្ត​បន្ទាប់​នេះ​​​គឺ​​ដោយ​សារ​តែ​មាន​ការសហការ​ពីប្រជាពល​រដ្ឋ​​​ផង​ដែរ ។​ជន​សង្ស័យ​ត្រូវ​បានឃាត់​ខ្លួន​ជា​បណ្តោះ​អាសន្ននៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ដើម្បី​​​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ៕