ភ្លៀង​មួយ​មេ​បង្ក​ការ​លិចលង់​ផ្ទះសម្បែង ប្រជាពលរដ្ឋ​រិះគន់


ខេត្ត​ព្រះ​សីហ​នុ ៖ ភ្លៀង​រដូវប្រាំង​មួយ​មេ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ មក​រា ២០១៨ បាន​ធ្វើ​ឲ្យ​តំបន់ ភូមិដ្ឋាន​ពលរដ្ឋ​ខ្លះ​នៅ​អូរ​៥ ម្តុំ​ខាង​មុខ​សាលារៀន​បច្ចេកទេស ដុន​បូ​ស្កូ ក្នុង​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ រង​នូវ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​មិន​គួរ​ឲ្យ​ជឿ បង្ករ​ឲ្យ​មានការ​រិះគន់​ថា កត្តា​ទាំងនេះ បណ្តាល​មក​ក្រុមហ៊ុន​ចិន​ធ្វើ​របង​បិទផ្លូវ​ទឹក និង​លុប​អូរ​រំដោះ​ទឹក ជំនួស​មក​វិញ​លូ​ប្រអប់​គ្រប​ពីលើ​។ ករណី​ដែល​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​នេះ​ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​បន្ទោស​ថា ដោយសារ​តែ​មាន​ការដ្ឋាន​សំណង់​ក្រុមហ៊ុន​ឯកជន​នៅ​ក្បែរ​នោះ​ដាក់​លូ​តូច បិទ​អូរ​រំដោះ​ទឹក​កន្លង​មក​។

ពលរដ្ឋ​លើក​ឡើង​ថា កន្លង​មក​អូរ​នេះ​មាន​មាត់​អូរ​រហូត​ទៅ​ដល់​ប្រមាណ​ជាង​១០​ម៉ែត្រ ពេល​ភ្លៀង​ម្តង​ៗ​មិន​ដែល​ស្ទះ​ចរន្តទឹក​ហូរ​ឡើយ ប៉ុន្តែ​ក្រោយ​ពី​មានការ​សាងសង់​របាំង​ដាក់​លូ​រួម​តូច​នៅ​សល់​ផ្ទៃ​អូរ​ប្រមាណ​តែ​៥​ទៅ​៦​ម៉ែត្រ​នោះ​ទើប​ធ្វើ​ឲ្យ​ស្ទះ​ចរន្តទឹក​ហូរ​ហើយ​ករណី​នេះ​ពលរដ្ឋ​ក៏​បាន​ស្នើ​សុំ​ឲ្យ​អ​ជ្ញា​ធរ​ជួយ​ដោះស្រាយ វាយ​ទម្លាយ​លូ​ទឹក​នោះ​ចោល​វិញ​ផង​ដែរ បើ​មិន​ដូច្នោះ​ទេ តាម​ពលរដ្ឋ​អះអាង​ថា រដូវវស្សា​អាច​នឹង​ជន់​លិច​ខ្លាំង​ជាង​នេះ​ទៀត ប៉ះពាល់​ដល់​ភូមិដ្ឋាន​អ្នកស្រុក​។ ជុំវិញ​បញ្ហា​នេះ នៅ​មិន​ទាន់​ទទួល​បាន​ប្រតិកម្ម​ពី​មន្ត្រី​ពាក់​ព​ន្ធ័​នៅឡើយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​២៩ មក​រា ២០១៨​នេះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ក្រុងព្រះសីហនុ មួយ​រយៈ​ចុង​ក្រោយ​នេះ បើ​ទោះបីជា​មានការ​ខិតខំ​ស្ទើរ​ក​ពេល​សំរាក​គ្មាន​ពី​សំណាក់​ឯកឧត្តម យន្ត មីន​យ៉ាងណា​ក្តី ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ទាំង​កិច្ច​រដ្ឋបាល និង​កិច្ចការ​សាធារណៈ ក៏​នៅ​មាន​អ្នកមាន​អំណាច​មួយ​ចំនួន ក៏​ដូច​ជា​ក្រុមហ៊ុន​មួយ​ចំនួន​តូច​នៅ​តែ​បន្ត​វប្បធម៌​រំលោភ​ចំណី​អូរ​ធ្វើ​ជា​កម្ម​សិទ្ធ​របស់​ខ្លួន ដោយ​ពុំ​ខ្វាយខ្វល់​អំពី​ផល​ប៉ះពាល់​អ្នក​ដទៃ​នោះ​ទេ ជាក់ស្តែង​ដូច​ជា​សំណង់​មួយ​កន្លែង​ទៀត​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​អូ​ទី​០១ ស្ថិត​ក្នុងភូមិ​០៤ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ​ទល់មុខ​ស្ថានីយ​សាំង លឹ​ម ឡុ​ង ដែល​ជា​កម្ម​សិទ្ធ មន្ត្រី​ម្នាក់​នៅ​ភ្នំពេញ​ដែល​អះអាង​ខ្លួន​ថា ជា​មន្ត្រី​នាយកដ្ឋាន​បុគ្គលិក នៃ​ក្រសួងមហាផ្ទៃ ឈ្មោះ កុសល ទីតាំង​កំពុង​សាងសង់​ក្នុង​អូ​នេះ​គឺ​មាន​ប្លង់​កម្ម​សិទ្ធ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ