ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ប្រុស​ស្រី​០៤​នាក់ បញ្ចូល​ទៅ​តុលាការ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដឹកនាំ​ដោយ​លោក ណា​ម ណ​ម នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈាន​ដល់​ឃាត់ខ្លួន​បាន ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ។ ក្នុង​ប្រតិបត្តិការ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២២​និង​០០​នាទី​រសៀល…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដឹកនាំ​ដោយ​លោក ណា​ម ណ​ម នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈាន​ដល់​ឃាត់ខ្លួន​បាន ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ។ ក្នុង​ប្រតិបត្តិការ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែមករា​នេះ ស្ថិត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​ទី​១- ឈ្មោះ អ៊ី រ៉ូ​ហ្សា ហៅ និ​ច ភេទ​ស្រី មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប (​រក្សា​ទុក និង​ជួញដូរ​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​២- ឈ្មោះ ហ៊​ន សា​វឿ​ត ភេទ​ប្រុស មុខរបរ​កម្មករ​ឡ​នំប៉័ង ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​(​រក្សា​ទុក និង​ជួញដូរ ទី​៣- ឈ្មោះ ព្រឿ​ង ហ្សេ​វៀត ភេទ​ប្រុស មុខរបរ​ចុងភៅ ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប និង​ទី​៤- ឈ្មោះ ណាត់ ដុល្លា ភេទ​ប្រុស មុខរបរ​ជាង​បិទ​ស្កុ​ត​ម៉ូតូ ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្ត​-​សៀមរាប ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់ ក្នុង​នោះ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ ប្រភេទ​ទឹកកក​ចំនួន​២៥​កញ្ចប់ ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សុំ​ណុំ​រឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​២៩ ខែមករា​នេះ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ