ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ក្នុង​ការ​បំបាត់​ក្លិន​ខ្ទឹម ស ជាប់ដៃ

6 ឆ្នាំ មុន

ខ្ទឹម ស គឺជា​គ្រឿងផ្សំ​មួ​ដែល​ម្ហូប​ជា​ច្រើន​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឲ្យ​មាន​រសជាតិ​កាន់តែ​ប្រសើរ​ឡើង​។ វា​អាច​កាត់​ក្លិនឆ្អាប និង​ក្លិន​អាក្រក់​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទទួលទាន​។ ថ្វីបើ​ខ្ទឹម ស អាច​កាត់​ក្លិន​អាក្រក់​ក្នុង​ម្ហូប​មែន…

ខ្ទឹម ស គឺជា​គ្រឿងផ្សំ​មួ​ដែល​ម្ហូប​ជា​ច្រើន​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឲ្យ​មាន​រសជាតិ​កាន់តែ​ប្រសើរ​ឡើង​។ វា​អាច​កាត់​ក្លិនឆ្អាប និង​ក្លិន​អាក្រក់​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទទួលទាន​។ ថ្វីបើ​ខ្ទឹម ស អាច​កាត់​ក្លិន​អាក្រក់​ក្នុង​ម្ហូប​មែន វា​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ​ចំពោះ​ក្លិន​ជាប់ដៃ​របស់​យើង ក្រោយ​ហាន់​វា​រួច​។

ខាងក្រោម​នេះ គឺជា​វិធី​ងាយស្រួល​ខ្លះ​ៗ​ពី​ប្រភព​ព័ត៌មាន Metro សម្រាប់​បំបាត់​ក្លិន​ខ្ទឹម ស ជាប់ដៃ​ក្រោយ​ធ្វើ​ម្ហូប ៖

១. អំបិល និង​ក្រូចឆ្មា ៖ លាយ​អំបិល និង​ក្រូចឆ្មា​ជាមួយ​គ្នា រួច​ហើយ​មក​លាងដៃ​សើម​។ អាស៊ីត​ស៊ី​ដ្រិ​ច នៅ​ក្នុង​ក្រូចឆ្មា និង​ភាព​គ្រើម​របស់​អំបិល នឹង​ស្រូប​យក​ក្លិន​ខ្ទឹម​ជាប់​នឹង​ដៃ​បាន​ដោយ​មាន​ប្រសិទ្ធភាព​។

២. ម្ស៉ៅ Baking Soda ៖ ម្ស៉ៅ​ដុត​នំ គឺជា​សារធាតុ​ស្រូប​ក្លិន​យ៉ាង​ល្អ​។ យើង​គ្រាន់​ដួស​មួយ​ស្លាបព្រា​បាយ លាយ​ជាមួយនឹង​ទឹក​បន្តិច​ឲ្យ​វា​ខាប់​ៗ ហើយ​យក​មក​ដដុស​នឹង​ដៃ​ទាំង​ពីរ​។

៣. ថ្នាំដុសធ្មេញ ឬ ទឹក​ខ្ពុ​លមាត់ ៖ ចំពោះ​ថ្នាំដុសធ្មេញ យើង​ត្រូវ​យក​ប្រភេទ​មាន​ក្លិន​ជី​អង្កាម​។ សារធាតុ​អាល់​កា​ឡាំង​របស់​វា មាន​ប្រតិកម្ម​ជាមួយនឹង​សារធាតុ​អា​លី​ស៊ី​ន​របស់​ខ្ទឹម ស ។ ចំណែកឯ​ទឹក​ខ្ពុ​លមាត់ មាន​សារធាតុ​អាល់កុល ដែល​អាច​បិទ​រន្ធ​តូច​ៗ​នៅ​លើ​ស្បែ​កដៃ​។ ក្លិន​ក៏​បាត់​ទៅ​តាម​ហ្នឹង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​ភាគច្រើន​យល់​ថា ការ​ប្រើប្រាស់​ទឹក​ក្តៅ​សម្រាប់​លាង​សម្អាត គឺជា​វិធី​ល្អ​។ តាម​ការ​ពិត វា​ធ្វើ​ឲ្យ​ក្លិន​កាន់តែ​ខ្លាំង​ជាង​មុន ព្រោះ​វា​បើក​រន្ធ​តូច​ៗ​លើ​ស្បែ​កដៃ​។ យើង​គួរតែ​ប្រើ​ទឹក​ត្រជាក់​វិញ ទើប​អាច​ដោះស្រាយ​បាន​ដោយ​មាន​ប្រសិទ្ធភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ