ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​ អេ​ន​ជេ​លី​ណា ជូ​លី ថា ដំណោះស្រាយ​ជម្លោះ​​ត្រូវ​មាន​ជាបន្ទាន់

6 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ តារាភាពយន្ត​អា​មេ​រិ​ក លោកស្រី​ អេ​ន​ជេ​លី​ណា ជូ​លី កាលពី​ថ្ងៃ​ទី​២៨ មករា បាន​ទៅ​​ជួប​ជាមួយ​ជនភៀសខ្លួន​ស៊ី​រី​ នៅ​ហ្ស​ក​ដា​នី…

ប្រទេស​ស៊ី​រី ៖ តារាភាពយន្ត​អា​មេ​រិ​ក លោកស្រី​ អេ​ន​ជេ​លី​ណា ជូ​លី កាលពី​ថ្ងៃ​ទី​២៨ មករា បាន​ទៅ​​ជួប​ជាមួយ​ជនភៀសខ្លួន​ស៊ី​រី​ នៅ​ហ្ស​ក​ដា​នី ដោយ​ជំរុញ​ឱ្យ​បណ្តា​សមាជិក​ក្រុម​ប្រឹក្សាសន្តិសុខ អ​.​ស​.​ប ធ្វើ​សកម្មភាព​បន្ទាន់ ​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ស៊ី​រី ដែល​នា​ពេល​ឆាប់​ខាង​មុខ​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៨​ហើយ ។

ជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​របស់​ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR តារា​ភាព​យន្ត​ហោះ​អា​មេ​រិ​ក​រូប​នេះ​បាន​ទៅ​កាន់​ជំរំ​ជនភៀសខ្លួន ZAATARI ហើយ​ថ្លែង​ទៅ​កាន់​សារព័ត៌​មាននៅ​ទីនោះ ។ លោកស្រី​ថ្លែង​ថា ខ្ញុំ​ពិតជា​មានការ​ច្របូកច្របល់​ក្នុង​ចិត្ត​ពេល​មក​កាន់​ហ្ស​ក​ដា​នី​ជា​ថ្មី ហើយ​សង្កេត​ឃើញ​កម្រិត​នៃ​ទុក្ខសោក ការ​លំបាក​នានា​ដែល​ជនភៀសខ្លួន​ស៊ី​រី​ជួប​ប្រទះ ខណៈ​ជម្លោះ​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៨ ហើយ ។

ស្ថិត​នៅ​ភាគ​ខាងជើង​ហ្ស​ក​ដា​នី ជំរំ ZAATARI មាន​ជនភៀសខ្លួន​ស៊ី​រី​ចំនួន​៨០.០០០​នាក់ ។ តាម HCR ពលរដ្ឋ​ស៊ី​រី​ជាង​៦៥០.០០០​នាក់ បាន​រត់​ភៀសខ្លួន​ចេញពី​សង្គ្រាម មក​កាន់​ហ្ស​ក​ដា​នី ជា​ប្រទេស​មាន​ព្រំដែន​ជាប់​ស៊ី​រី​ប្រវែង​៣៧០​គីឡូម៉ែត្រ ។ ទោះបី​យ៉ាង​ណា អាជ្ញាធរ​ហ្ស​ក​ដា​នី​វាយតម្លៃ​ថា ជនភៀសខ្លួន​ស៊ី​រី​នៅ​ប្រទេស​នេះ​មាន​ដល់​ជាង​១​លាន​នាក់​ឯណោះ ។

ហ្ស​ក​ដា​នី តួ​ក​គី លី​បង់ និង​អ៊ី​រ៉ា​ក់ ពេល​នេះ​ទទួល​ជនភៀសខ្លួន​ស៊ី​រី​សរុប​ជិត​៥,៥​លាន​នាក់ ។ លោកស្រី​ជូ​លី គូសបញ្ជាក់​ថា នេះ​ជា​មេរៀន​មួយ​សម្រាប់​ពិភពលោក ។ លោកស្​រី​អះអាង​ថា រយៈពេល​យូរ​ជំនួយ​មនុស្សធម៌​ពុំ​មាន​បញ្ហា​ឡើយ ។

លោកស្រី​ជូ​លី ដែល​មក​កាន់​ហ្ស​ក​ដា​នី​ជា​លើក​ទី​៥ បន្ត​ថា យើង​ស្នើ​ដល់​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ឱ្យធ្វើ​សកម្មភាព​ដើម្បី​ដោះស្រាយ​ជម្លោះ ហើយ​កសាង​សន្តិភាព​ឡើងវិញ​នៅ​ស៊ី​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ